ទីក្រុង​ហុងកុង ​ប្រឈម​​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នេះ

មន្រ្តី​ប៉ូលិស​ដើរ​នៅ​លើ​ផ្លូវ​មួយ​បន្ទាប់ពី​ពួកគេ​បាន​បំបែក​ក្រុ​បាតុករ​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ក្នុង​ទីក្រុង​ហុង​កុង​ប្រទេស​ចិន។

ការ​តវ៉ា​ប្រឆាំង​ពីរ​ត្រូវ​បាន​បាន​គ្រោងធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង ​មុនពេល​ការ​អំពាវ​នាវ​ឲ្យ​មាន​កូដកម្ម​មួយ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ ទីក្រុង​នោះ បាន​ជួប​ប្រទះ​ការ​ធ្វើ​បាតុកម្មជារៀង​រាល់​ចុងសប្តាហ៍​អស់​រយៈ​ពេល​២​ខែ។

បាតុករ​ក្រុង​ហុងកុង ​បាន​ក្លាយ​ជាទី​ដៅ​នៃការ​វាយ​ប្រហារ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​របស់​ប៉ូលិស​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ បន្ទាប់ពី​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​ស្ថា​នីយ​ប៉ូលិស​ក្នុង​សង្កាត់ Tsim Sha Tsuiហើយ​ជាថ្មី​ម្តងទៀត មនុស្ស​ប្រហែល​រាប់​ម៉ឺននាក់ បាន​ចេញ​មក​តាម​ផ្លូវនានា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិ​បាល​អំពី​វិបត្តិ​នយោ​បាយ​ដែលភាគ​ច្រើន​ កើត​ចេញ​ពីការ​ប្រឆាំង​លោកស្រី Carrie Lamមេដឹកនាំ​របស់​ក្រុង​ហុងកុង។

​បាតុកម្ម​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​សន្តិវិធី ​ទោះ​បី​បាតុករ​មានការ​ប៉ះទង្គិច​កាន់​តែ​ច្រើន​ឡើង​ជាមួយ​ប៉ូលិស​ក៏ដោយ ​បន្ទាប់​ពី​បាតុករ​ខ្លះ​បាន​បដិសេធ​ពុំ​ព្រម​រំសាយ​ទៅតាម​ពេល​វេលា​ដែល​បាន​កំណត់​ក៏ដោយ។ ពួក​បាតុករ​បាន​បំផ្លាញ​អាគារ​ ដុតភ្លើង​និង​ចោល​ដុំ​ថ្ម ​ខណៈ​ដែល​ប៉ូលិស​បានបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកនិង​គ្រាប់​កាំភ្លើង​ជ័រ​ហើយ​ស្ថានភាព​កាល​ពី​ថ្ងៃ​សៅរ៍ ​មាន​លក្ខណៈ​ដូចគ្នា។

ការតវ៉ា​ប្រឆាំង ជា​បាតុកម្ម​នៅ​ពេល​ថ្មី​ៗ​បំផុត​នេះ​ក្នុង​រយៈ​ពេល​ជិត​៩​សប្តាហ៍​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល ​ដែល​កាល​ពីដើម​រដូវ​ក្តៅ​នេះ ​បានធ្វើ​ឲ្យ​សេចក្តី​ព្រាងច្បាប់​បត្យា​ប័នមួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋ​ជន​ត្រូវ​ធ្វើ​បត្យា​ប័ន​ទៅ​កាន់​ប្រទេស​ចិន​ដីគោក ​បាន​ទទួល​បរាជ័យ។

សេចក្តី​ព្រាងច្បាប់​នេះ ​បាន​បណ្តាល​ឲ្យ​មានការ​ខឹង​សម្បារ​និង​ការមិន​ទុក​ចិត្ត​ដែលមិន​ធ្លាប់​មាន​កាល​ពីពេល​មុន​ដល់​រដ្ឋាភិបាល​ក្រុង​ហុងកុង​ដែល​មនុស្ស​ជា​ច្រើន​ជឿថា បាន​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពីរដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ថ្វីបើ ​អតី​អាណានិគម​អង់​គ្លេស​បាន​សន្យា​ផ្តល់​ស្វ័យភាពរហូត​ឆ្នាំ​២០៤៧​ក៏ដោយ៕