ប៉ូលិសប្រឆាំងកុប្បកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅថ្ងៃសៅរ៍នេះទៅលើពួកបាតុករដែលដើរកាត់ទីក្រុងហុងកុងនៅជិតព្រំដែនជាមួយចិនដើម្បីធ្វើបាតុកម្មប្រឆាំងនឹងពួកជនសង្ស័យជាជនឥន្ធពាលដែលបានវាយតប់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីនោះកាលពីសប្តាហ៍មុន។
រូបភាពដែលបានផ្សព្វផ្សាយតាមស្ថានីយទូរទស្សន៍ បានបង្ហាញពីឧស្ម័នបង្ហូរទឹកភ្នែកបានត្រូវបាញ់ដាក់ហ្វូងបាតុករនៅក្នុងសង្កាត់ Yuen Longបន្ទាប់ពីមានភាពមិនចាញ់មិនឈ្នះជាមួយក្រុមបាតុករ ដែលបាតុករខ្លះបានចោលដុំថ្មដាក់ប៉ូលិស។
ពួកបាតុករ ប្តេជ្ញាកាន់កាប់ផ្លូវនានានៃសង្កាត់ Yuen Long ថ្វីបើមានការគំរាមកំហែងដោយហិង្សាពីក្រុមជនអន្ធពាលហើយនឹងការហាមឃាត់របស់ប៉ូលិសមិនឲ្យមានបាតុ កម្មនេះក៏ដោយ។
ប៉ូលិស បានព្រមានថា បាតុករនឹងរំលោភច្បាប់ ប្រសិនបើពួកគេដង្ហែរក្បួននោះ។
ពួកជនសង្ស័យពាក់អាវយឺតពណ៌សជាជនឥន្ធពាល បានវាយប្រហារបាតុករនិងអ្នកធ្វើដំណើរនៅឯស្ថានីយរទេះភ្លើងក្រោមដីនៅក្នុងសង្កាត់ Yuen Long កាលពីសប្តាហ៍មុន។
ទីក្រុងហុងកុងបានក្លាយជាកន្លែងធ្វើបាតុកម្មរាល់ចុងសប្តាហ៍អស់រយៈពេលជិត៤ ខែ។
ចាប់តាំងពីសេចក្តីព្រាងច្បាប់បត្យាប័នបានត្រូវលុបចោលមក ការទាមទាររបស់ពួកសកម្មជន បានរាលដាលទៅដល់ការរួមបញ្ចូលឲ្យមានការបោះឆ្នោតជ្រើសរើសមេ ដឹកនាំដោយផ្ទាល់ហើយនឹងការស៊ើបអង្កេតពីការប្រើកម្លាំងហួសដោយប៉ូលិស៕