ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​នៅ​អាមេរិក​កើន​ឡើង

រូបឯកសារ៖ បុរស​ម្នាក់​ចាក់​ថ្នាំ​ញៀន​ហេរ៉ូអ៊ីន​ដោយ​ប្រើ​ម្ជុល។

​ក្នុង​ឆ្នាំ​២០១៥ ​ចំនួន​មនុស្ស​ស្លាប់​នៅ​ស.រ.អា.​ដោយ​សារ​ប្រើ​គ្រឿងញៀន​ហេរ៉ូអ៊ីន​គឺមានច្រើន​ជាង​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​បាញ់​ដោយ​អាវុធ។ ​នេះ​បើ​យោង​តាម​ស្ថិតិ​រដ្ឋាភិបាល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍។

ការ​ស្លាប់​ដោយ​សារ​ប្រើប្រើ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ​លើស​កំណត់​នេះ​កើន​ឡើង​២៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៥​ គឺ​ដល់​ទៅ​ ១២.៩៨៩​នាក់ ​រីឯ​ចំនួន​មនុស្ស​បាញ់​សម្លាប់​ដោយ​អាវុធក៏​កើន​ឡើង​ដែរ​ ហើយ​មាន​ចំនួន​១២.៩៧៩​នាក់​ នេះ​បើ​តាមទិន្នន័យ​របស់​មជ្ឈមណ្ឌលត្រួត​ពិនិត្យ​ និង​ទប់ស្កាត់​ជំងឺ​ Center for Disease Control and Prevention។

​ទិន្នន័យ​នេះ​ត្រូវ​បញ្ចេញ​ជាផ្នែក​មួយ​នៃ​របាយ​ការណ៍​ប្រចាំឆ្នាំ​របស់​មជ្ឈមណ្ឌល​ស្តីអំពី​អត្រា​និង​ចំនួន​មនុស្ស​ស្លាប់។ ក្នុង​ឆ្នាំ​១៩៩៩​ មនុស្ស​ជាង​៨​ពាន់​នាក់​ស្លាប់​ដោយ​សារ​សារធាតុ​អាភៀន។ ​នៅឆ្នាំ​២០១៥​ ចំនួន​នេះ​បាន​ឡើង​ដល់​ជាង​៣៣.០០០​នាក់ គឺ​កើន​ឡើង​ជាង​៣០០​ភាគរយ​ក្នុង​ពេល​១៦​ឆ្នាំ​មក​នេះ៕