ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ហ្វីលីពីន​សន្យា​បញ្ចប់​បញ្ហា​ថ្នាំ​ញៀន​ហើយ​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ជំនាន់​ក្រោយ​ចេញ​ពី​ការ​បំផ្លិចបំផ្លាញ


លោក​ប្រធានាធិបតី Rodrigo Duterte ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​សហគមន៍​ហ្វីលីពីន​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

ប្រធានាធិបតី Duterte ​នៃ​ប្រទេស​ហ្វីលីពីន ​បាន​ភ្ជាប់​ខ្លួន​លោក​ទៅ​នឹង Adolf Hitler ​មេដឹកនាំ​ពួក​ហ្វាស៊ីស​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​និយាយ​ថា ​លោក​នឹងមានការ​សប្បាយ​ចិត្តដើម្បី​សម្លាប់​ពួក​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​និង​ឧក្រិដ្ឋជន​៣លាននាក់​ដើម្បី​បញ្ចប់​បញ្ហា​នោះ។

ប្រធានាធិបតី Duterte ​ដែល​បាន​ស្នើ​សុំ​ឲ្យ​ព្រឹទ្ធសភា​បន្ត​សង្គ្រាម​ប្រឆាំង​ថ្នាំ​ញៀន​របស់​លោក ​បាន​និយាយ​កាល​ពី​ពេល​មុន​ថា ការ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នឹង​មិន​បញ្ឈប់​លោក​មិន​ឲ្យ​បន្ត​ការ​បង្ក្រាប​លើ​មនុស្ស​ញៀន​ថ្នាំ​ញៀន​ទេ។

ប្រធានាធិបតី Duterte បាន​និយាយ​នៅ​ក្នុង​ទីក្រុង Davao ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ចទៅ​កាន់​ប្រទេស​វៀតណាម​ថា «Hitler បាន​សម្លាប់​អំបូរ​ជន​ជាតិ​ជ្វីប​៣លាន​នាក់។ឥឡូវ​នេះ ​មាន​អ្នក​ញៀន​ថ្នាំ​ញៀន​៣​លាននាក់​ថែម​ទៀត​ដែល​ខ្ញុំ​សប្បាយ​រីករាយដើម្បី​សម្លាប់​ពួកគេ‍»។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា ​ពួក​អ្នក​រិះគន់​បាន​ចាត់​ទុក​លោក​ជា​បងប្អូន​ជីដូន​មួយ​របស់​មេដឹកនាំ​ហ្វាស៊ីស។ លោក Duterte បាន​និយាយ​បន្ត​ទៀត​ថា ​ប្រសិនបើ​អាល្លឺម៉ង់ ​មាន Hitler ដូច្នេះ​ហ្វីលីពីន ​នឹង​មាន​ខ្ញុំ‍។

លោក​និយាយ​បន្ថែម​ទៀត​ថា ​«អ្នក​ដឹង​ទេ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ក្លាយ​ជា​ឧក្រិដ្ឋ​ជន​ហើយ​និង​បញ្ចប់​បញ្ហា​របស់​ប្រទេស​ខ្ញុំ​ហើយ​និង​ជួយ​សង្គ្រោះ​មនុស្ស​ជាន់​ក្រោយ​ចេញ​ពី​ការ​បំផ្លិច​បំផ្លាញ​នេះ‍»។

ក្នុង​សុន្ទរកថា​របស់​លោក ​ប្រធានាធិបតី Duterteបាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប ​អាច​ហៅ​លោក​អ្វី​ក៏​បាន​ដែរ ក៏ប៉ុន្តែ ​លោក​មិន​មាន​ការ​លាក់​ពុត​ដូច​អ្នក​ឯង​ទេ ​ដែល​និយាយ​សំដៅ​ដល់​ប្រទេស​នានា​ដែល​បាន​បញ្ជូន​ជន​ជាតិ​ស៊ីរី​ត្រឡប់​ទៅ​វិញ​ទេ។

លោក​សួរ​ថា «អ្នក​បិទ​ទ្វារ​របស់​អ្នក។​ វា​ជា​រដូវ​រងា។​ មាន​ជន​ចំណាក​ស្រុក​ដែល​បាន​គេច​ខ្លួន​ពី​តំបន់​មជ្ឈឹមបូពា។ ​អ្នក​ធ្វើឲ្យ​ពួកគេ​ទទួល​រងគ្រោះ ហើយ​អ្នក​ព្រួយ​កង្វល់​ពី​ការ​ស្លាប់​មនុស្ស​១ពាន់​នាក់ ឬ​២​ពាន់​នាក់ ឬ​៣​ពាន់​នាក់​ឬ?‍»។

លោក Duterte បាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី៣០ ​ខែ​មិថុនា​បន្ទាប់​ពីបាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​ឧសភាឆ្នាំ​ទៅ។​ លោក​បាន​សន្យា​បញ្ចប់​អំពើ​ពុករលួយ​ និង​ថ្នាំ​ញៀននៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​១រយ​លាន​នាក់​នេះ៕

XS
SM
MD
LG