ឧទ្ធម្ភាគចក្រអ៊ីរ៉ាក់មួយគ្រឿងដែលដឹកជំនួយសង្គ្រោះបន្ទាន់ទៅឲ្យជនភៀសខ្លួននៅតំបន់Yazidi បានធ្លាក់ដោយសម្លាប់អ្នកបើកបរម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីបានបើកគេចខ្លួនពីពួកអ៊ីស្លាមជ្រុលនិយមក្នុងតំបន់ខាងជើងនៃប្រទេសនេះ។
ឧទ្ធម្ភាគចក្រនោះ ទើបតែដឹកជំនួយសង្គ្រោះបន្ទាន់ហើយ ហើយនិងដឹកជនភៀសខ្លួនខ្លះនៅពេលដែលវាធ្លាក់។
លោក Vian Dakheel មេដឹកនាំសហគមន៍ Yazidi ជាមនុស្សម្នាក់នៅក្នុងចំណោមអ្នករងរបួសទាំងនោះ។ មូលហេតុនៃការធ្លាក់នេះ មិនទាន់បានដឹងនៅភ្លាមៗនេះទេ។
សហគមន៍អន្តរជាតិ កំពុងសម្រុកផ្តល់ជំនួយដល់ជនជាតិភាគតិច Yazidin រាប់ពាន់នាក់ដែលបានជាប់គាំងដោយគ្មានម្ហូបអាហារនិងទឹកគ្រប់គ្រាន់នៅភ្នំ Sinjar ក្នុងប្រទេសអ៊ីរ៉ាក់ភាគពាយព្យ។
នៅពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក កំពុងទម្លាក់គ្រាប់បែកលើពួកជនសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមដើម្បីបណ្តេញពួកគេឲ្យនៅឆ្ងាយពីជនភៀសខ្លួនហើយនិងរារាំងពួកគេកុំឲ្យរុលទៅមុខទៀត៕