ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានរិះគន់ខ្លាំងៗទៅលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺលោកសូរីយ៉ា ប្រាសាទ ស៊ូបេឌី នៅថ្ងៃពុធនេះដោយសំអាងថា របាយការណ៍នោះខ្វះការណ៍ពិត។
ការរិះគន់នេះធ្វើឡើងប៉ុន្មាននាទីប៉ុណ្ណោះក្រោយពីលោកឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយលោកស៊ូបេឌី រយៈពេលពីរម៉ោងក្នុងទីក្រុងភ្នំពេញ។
លោកឱម យ៉ិនទៀងបានប្រាប់អ្នកកាសែតថា លោកសូរីយ៉ា ស៊ូបេឌី បានធ្វើរបាយ
ការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
«គាត់ចង់ស្តាប់ថា តើយើងយកអនុសាសន៍របស់គាត់ធ្វើបានប៉ុណ្ណា? ប៉ុន្តែអនុសាសន៍របស់គាត់យកពីគេអត់ច្បាស់។ គាត់សរសេរផ្សាយប្រាប់គេពេញពិភពលោក។ ហ្នឹងហើយទើបខ្ញុំនិយាយថា ពិបាកទទួលយករបាយការណ៍ហ្នឹង។ គាត់ជួបម្នាក់ យំមុខគាត់ គាត់ថា ពិតហើយសរសេរ។ ប៉ុន្តែសួរថា ពិតទេ? គាត់ថា អត់ដឹងដែរ ចាំយើងបំភ្លឺទៅ។ ដូច្នេះខ្ញុំថា តើគាត់បាញ់ព្រួញតែមួយចំហៀងឬ?»
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចេញរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីឆ្នាំ២០១២ ដោយបានគូសបញ្ជាក់ពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗនៅកម្ពុជា រួមមានឯករាជ្យភាពរបស់តុលាការ ប្រព័ន្ធបោះឆ្នោត កំណែទម្រង់សភា និងសម្បទានដីសេដ្ឋកិច្ចជាដើម ដែលពេលនោះធ្វើឱ្យមានប្រតិកម្មតបខ្លាំងៗពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដោយច្រានចោលរបាយការណ៍នេះ។
របាយការណ៍នេះបានបង្ហាញពីផលប៉ះពាល់នៃច្បាប់បោះឆ្នោតលើការបោះឆ្នោតឆ្នាំ២០១៣ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលបានរារាំងកិច្ចអភិវឌ្ឍជាជាងជួយដល់កិច្ចអភិវឌ្ឍ ហើយការផ្តល់ដីសម្បទាននេះបានប៉ះពាល់ស្ថិរភាពរបស់ប្រទេស។ មន្ដ្រីអង្គការសហប្រជាជាតិរូបនេះស្នើថា គួរមាននយោបាយច្បាស់លាស់ និងប្រកបដោយការគោរពសិទ្ធិប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច។
របាយការណ៍នេះបានធ្វើឱ្យមានប្រតិកម្មពីសហគមន៍អន្តរជាតិ រួមមានប្រទេសជប៉ុន និងសហគមន៍អឺរ៉ុបជាដើម ដែលអំពាវនាវឲ្យកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់បរិយាកាសនយោបាយសេរី ដែលនឹងផ្តល់អំណោយផលដល់ការបោះឆ្នោតមួយត្រឹមត្រូវ។
លោកឱម យិនទៀងមានប្រសាសន៍ដោយចោទប្រកាន់ថា លោកស៊ូបេឌីពុំមានអព្យាក្រឹត្យភាព និងឯករាជ្យក្នុងរបាយការណ៍របស់លោក ដោយមាននិន្នាការជួយឃោសនាសំឡេងឆ្នោតឱ្យគណបក្សប្រឆាំង ហើយចោទថា លោកមិនបានមើលពីការប្រសើរនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោកឱម យិនទៀងបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានធ្វើរបាយការណ៍បកស្រាយពីកំហុសឆ្គងរបស់របាយការណ៍នេះជូនទៅអ.ស.ប. និងលោកស៊ូបេឌីរួចហើយ ប៉ុន្តែលោកស៊ូបេឌីបានបដិសេដថា លោកមិនទាន់បានទទួលទេ ហើយបន្ថែមថាលោកមិនទទួលរបាយការណ៍ជាភាសាខ្មែរ ឬរបាយការណ៍យឺតនោះទេ ជាអ្វីដែលលោកឱម យិនទៀងបកស្រាយថា ពុំមានការទទួលខុសត្រូវ ព្រោះឯកសារដែលផ្ញើទៅ ត្រូវបានបកប្រែជាភាសាអង់គ្លេស។
ទោះបីជាយ៉ាងណា បន្ទាប់ពីជំនួបទ្វេភាគីនេះ លោកស៊ូបេឌីបានថ្លែងថា នេះជាជំនួបដ៏មានផ្លែផ្កាមួយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីខ្លឹមសារនៃកិច្ចប្រជុំនេះទេ។
«ខ្ញុំមានជំនួបដ៏មានផ្លែផ្កាជាមួយឯកឧត្តមឱម យ៉ិនទៀង ហើយខ្ញុំបានទទួលព័ត៌មានជាច្រើន។ ខ្ញុំនឹងពិនិត្យមើលហើយបញ្ចូលក្នុងរបាយការណ៍របស់ខ្ញុំដើម្បីដាក់ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ប៉ុន្តែសម្រាប់ការរកឃើញបឋម ខ្ញុំនឹងចែករំលែកជាមួយអ្នកនៅថ្ងៃសៅរ៍នេះ»។
កាលពីម្សិលមិញ និស្សិតមួយក្រុមនៅសាកលវិទ្យាល័យមេគង្គកម្ពុជាបានធ្វើការតវ៉ាបញ្ឈប់ឱ្យមានអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សមកកម្ពុជា។ ហើយលោកឱម យិនទៀងថ្លែងថា រដ្ឋាភិបាលនឹងយកការអំពាវនាវរបស់ក្រុមនិស្សិតនេះមកធ្វើការពិចារណា៕