​វេជ្ជបណ្ឌិត​អាល្លឺម៉ង់​និង​​អាមេរិក​យល់​ព្រម​ព្យាបាល​អ្នក​ប្រឆាំង​​និង​ជា​ជ័យ​លាភី​ណូបែល​សន្តិភាព​ចិន

រូប​ឯកសារ៖ លោក Liu Xiaobo ផ្តល់​បទ​សម្ភាសន៍​នៅ​ផ្ទះ​របស់​គាត់​កាល​ពី​ឆ្នាំ​២០១៨។

វេជ្ជបណ្ឌិត​២​រូប​មក​ប្រទេស​លោកខាង​លិច​ដែល​បាន​ទៅ​សួរ​សុខទុកលោក​ Liu Xiaobo ​ជ័យ​លាភី​ណូបែល​សន្តិភាព​ដែល​កំពុង​មាន​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ចិន​កាល​ពី​ថ្ងៃសៅរ៍ ​បាន​យល់​ព្រម​ព្យាបាលជំងឺ​របស់​លោក។ នេះ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ទីរ​ពេទ្យ។

លោក ​Liu​ អាយុ​៦១​ឆ្នាំត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​១១​ឆ្នាំ​ កាល​ពី​ឆ្នាំ​២០០៩​ ចំពោះ​ការ​តស៊ូ​ដោយ​អហិង្សាដើម្បី​សិទ្ធិ​មនុស្ស​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​ចិន ​មុន​ពេល​ត្រូវ​គេ​ផ្ទេរ​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Shenyang ​ភាគ​ឦសាន​ដើម្បី​ព្យាបាល​ជំងឺ​មហា​រីក​ថ្លើម។

មន្ទីរពេទ្យ ​Number One Teaching Hospital ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​វេជ្ជសាស្រ្ត​ចិន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​អញ្ជើញ​វេជ្ជបណ្ឌិត​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក​និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ជួយ​ព្យាបាល​លោក Liu។

មន្ទីរពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឈ្មោះ​វេជ្ជបណ្ឌិត​ទាំង​នោះ​គឺ​វេជ្ជបណ្ឌិត​ Joseph Merman​ នៃ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​ Anderson​ ក្នុង​ស​ហរដ្ឋ​អាមេរិក​និង​វេជ្ជបណ្ឌិត​ Markus Buchler​ នៃ​សាកល​វិទ្យាល័យ ​Heidelberg ​នៃ​ប្រទេស​អាល្លឺម៉ង់។ បន្ទាប់​ពី​ពិនិត្យ​ប្រវត្តិ​ជំងឺ​និង​របាយការណ៍​ស្តីពី​ការ​ព្យាបាល​របស់​លោកLiu ​រួច​មក ​វេជ្ជបណ្ឌិត​ទាំង​ពីរ​ដែល​មាន​ការ​អម​ដំណើរ​ដោយ​ពួក​អ្នក​ជំនាញ​ចិន​ដែល​កំពុង​ព្យាបាល​លោក​ Liu​ នោះ ​បាន​ពិភាក្សា​ពី​ស្ថាន​ភាព​ជំងឺ​របស់​លោក​ជាមួយ​លោក​ Liu ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។

មន្ទីរពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ពួក​អ្នក​ជំនាញ​សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់ ​បាន​យល់​ព្រម​យ៉ាង​ពេញ​ទំហឹងពីការ​ព្យាបាល​របស់​ក្រុម​ជំនាញ​ជាតិ​ហើយ​និង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ‍»។

លោក ​Liu​ បាន​ជាប់​ពន្ធនាគារ​បន្ទាប់​ពី​ការ​កាត់​ឲ្យ​ជាប់​ទោស​ពី​ការ​ញុះញង់​ផ្តួលរំលំ​រដ្ឋាភិបាល​ បន្ទាប់​ពីលោក​បាន​ជួយ​សរសេរញ្ញត្តិ​មួយ​ដែល​គេ​ស្គាល់​ថា ធម្មនុញ្ញ​ ០៨ ​ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ចិន៕