មេ​ដឹកនាំ​អាឡឺម៉ង់​ និង​បារាំង​នាំ​យក​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយក្រែន​ទៅ​ជួប​លោក​ Putin

ប្រធានាធិបតីអ៊ុយក្រែន​លោក Petro Poroshenko (កណ្តាល) ប្រធានាធិបតី​បារាំង​លោក Francois Hollande (ខាងស្តាំ) និង​លោកស្រីអធិការបតី​អាឡឺម៉ង់ (ខាងឆ្វេង) ចាប់​ដៃគ្នា​ក្នុង​កិច្ចជំនួប​នៅក្រុង Kyiv ប្រទេសអ៊ុយក្រែន។

មេ​ដឹកនាំ​ប្រទេស​អាឡឺម៉ង់​និង​បារាំង​នឹង​អញ្ជើញ​ទៅ​ដល់​ក្រុង​មូស្គូ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​បង្ហាញ​ផែនការ​សន្តិភាព​ថ្មី​មួយ​ សម្រាប់​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​កើន​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​កើតនៅ​ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី។​

លោក​ស្រី​អធិការបតី​ប្រទេស​អាឡឺម៉ង់​ Angela Merkel​ និង​លោក​ប្រធានាធិបតី​ប្រទេស​បារាំង​ Francois Hollande​ នឹង​បង្ហាញ​សេចក្តី​ស្នើ​របស់​ប្រទេស​ទាំង​ពីរ​ដល់​លោក​ប្រធានាធិបតី​ប្រទេស​ រុស្ស៊ី​ Vladimir Putin​ នៅ​ថ្ងៃ​សុក្រ​នេះ​ មួយ​ថ្ងៃ​ក្រោយ​កិច្ច​ប្រជុំ​នៅ​ក្រុងកៀវ​ (Kyiv​) ជា​មួយ​លោក​ប្រធានាធិបតី​ប្រទេស​ អ៊ុយក្រែន​ Petro Poroshenko​ ដែល​បស្ចឹម​ប្រទេស​ជា​អ្នក​គាំទ្រ។​

កិច្ច​ប្រជុំ​នេះ​បាន​បិទ​ទ្វារ​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ តែ​លោក​ Poroshenko​ បាន​ថ្លែង​ថា​ ផែនការ​នេះ​បាន​«លើក​កម្ពស់​សេចក្តី​សង្ឃឹម»​ចំពោះ​បទ​ឈប់​បាញ់​គ្នា​មួយ៕