ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យ៉ាង​តិច៨នាក់​ស្លាប់​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​


អ្នក​ពន្លត់​អគ្គីភ័យ​ដើរ​ចេញ​ពី​ផ្ទះ​មួយ​ចំនួន​ដែល​ខូច​ខាត​ដោយ​គ្រាប់​ផ្លោង នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែន នៅ​ក្នុង​ទី​ក្រុង Donetsk កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អ្នក​ពន្លត់​អគ្គីភ័យ​ដើរ​ចេញ​ពី​ផ្ទះ​មួយ​ចំនួន​ដែល​ខូច​ខាត​ដោយ​គ្រាប់​ផ្លោង នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែន នៅ​ក្នុង​ទី​ក្រុង Donetsk កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ក្រុម​មន្រ្តី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការប្រយុទ្ធ​ពេល​ថ្មី​ៗ​នេះ​រវាង​កងទ័ព​នៃ​ប្រ​ទេស​អ៊ុយក្រែន​និង​ក្រុម​ទាម​ទារ​បំបែក​រដ្ឋដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់​នៅ​ក្នុង​តំបន់​ Donetsk។

​ក្រុម​មន្រ្តី​នៅ​ឯ​សាលា​ក្រុងDonetskដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​ក៏​បាន​និយាយដែរ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​២២​នាក់​ដែរ​ បាន​រង​របួស​នៅ​ក្នុងការផ្ទុះ​គ្រាប់​ផ្លោង​ដ៏​ខ្លាំង​ក្លា​មួយ​កាល​ពី​ជាង​២៤​ម៉ោង​មុន។

ការប្រយុទ្ធ​បាន​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់ Donetsk ​និង Luhansk ​ដែល​ជា​តំបន់ទាម​ទារ​បំបែក​រដ្ឋ​ប្រកាស​ដោយ​ខ្លួនឯង ​ជាពិសេស​នៅ​ជុំ​វិញ​ទី​ក្រុង Debaltseve ​ដែល​ត្រួតត្រា​ដោយ​ប្រទេស​អ៊ុយក្រែន ​ចាប់​តាំង​ពី​ការ​ចរចា​សន្តិភាពនៅ​ក្នុង​ប្រទេស​បែលឡារុស​ (Belarus) រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ុយក្រែន​និង​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ​បាន​បរាជ័យកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

មាន​ការភ័យ​ខ្លាច​ថា​អំពើ​ហិង្សា​អាច​រាល​ដាល​កាន់​តែ​ធំ​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ។ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ ​មេ​ដឹក​នាំ​បំបែក​រដ្ឋ​ដែល​គាំ​ទ្រ​ដោយ​ប្រទេស​រុស្ស៊ី​បាន​អំពី​ «ចលនា​នៃ​ការ​ផ្លាស់ប្តូរ​ទូទៅ» ​ដោយ​មាន​គោល​បំណង​ពង្រឹង​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ទាម​ទារ​បំបែក​រដ្ឋ​ឲ្យ​ទៅ​ដល់​១​សែន​នាក់។

នៅ​ក្នុង​ខណៈ​នោះ​ដែរ ​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ខ្លួន​មិន​បាន​ធ្វើ​ការ​សម្រេច​ ចិត្តថា​ តើ​នឹង​ផ្តល់​ឲ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ជំនួយ​អាវុធ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ទាម​ទារ​បំបែករដ្ឋ​នោះ​ទេ។

លោកស្រី Jen Psaki អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ការថ្លែង​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​ក្រសួង​ការបរទេសថា ​មិន​ទាន់​មាន​ការសម្រេច​នៅ​ឡើយ​ អ្វី​ៗ​ស្ថិត​នៅ​លើ​តុ ​ហើយ​ការពិភាក្សា​កំពុង​ធ្វើ​ឡើង ក៏​ប៉ុន្តែ​ការសម្រេច​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG