ភ្នំពេញ៖ ទោះបីជាតាមដងផ្លូវនានានៅក្នុងទីក្រុងភ្នំពេញពោរពេញទៅដោយរថយន្តលុចស៊ីសទំនើប និងទីក្រុងលម្អទៅដោយវីឡាធំៗជាច្រើនក៏ដោយ ក៏ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមួយ ចំនួនធំនៅតែមានការលំបាកតោកយ៉ាកនិងរស់នៅរងទុក្ខវេទនាក្នុងភាពក្រីក្រ។
«ឥឡូវយើងរកស៊ីមួយខែសម្រាប់តែមួយខែទេ ទោះបីជាយើងព្យាយាមសន្សំសំចៃយ៉ាងណាក៏ដោយ។ យើងចង់ឲ្យវាធូរ តែវាមិនធូរដែរ។ សព្វថ្ងៃនេះជីវភាពរបស់យើង វាពិបាកទៅៗ ពីមួយខែទៅមួយខែ យើងរកបានតិចទៅៗ»។ នេះបើតាមការបញ្ជាក់របស់ លោក វ៉ន ប៉ុន្នី។
ស្ថិតក្នុងវ័យ ៤១ឆ្នាំ លោក វ៉ន ប៉ុន្នី គឺជាអ្នករត់រថយន្តតាក់ស៊ី ឲ្យក្រុមហ៊ុនឯកជនមួយនៅក្នុងទីក្រុងភ្នំពេញ។ ទោះបីជាលោកនិងភរិយារបស់លោកខិតខំរកប្រាក់ចំណូលយ៉ាងណា ក៏ជីវភាពគ្រួសារលោកមានភាពក្រីក្រ ដោយសារតែចំណូលគាត់ទាប បើប្រៀបធៀបទៅនឹងទំនិញនៅក្នុងទីផ្សារ។ ពួកគាត់ត្រូវចាយថវិកាមួយចំនួនធំទៅលើថ្លៃម្ហូបប្រចាំថ្ងៃនិងការសិក្សារបស់កូនគាត់ទាំងបីរូប។ លើសពីនេះទៅទៀតពួកគាត់មិនមានលុយសន្សំគ្រប់គ្រាន់ សម្រាប់ព្យាបាលជំងឺនៅពេលដែលឈឺម្តងៗ។
លោកបានប្រាប់VOA ថា៖
«នៅពេលដែលយើងធ្លាក់ខ្លួនឈឺ យើងអត់មានលុយព្យាបាលទេ ខ្ញុំទៅខ្ចីលុយពីគេដើម្បីយកមកមើលជំងឺ។ នៅឆ្នាំ២០១៣ ប្រពន្ធរបស់ខ្ញុំឈឺ រហូតដល់វះ ខ្ញុំខ្ចីលុយគេ ២លានរៀលដើម្បីបង់ថ្លៃពេទ្យ។ គ្មាននណាម្នាក់ជួយខ្ញុំទេ»។
លើសពីនេះទៅទៀត លោកបានឲ្យដឹងថាលោកនិងភរិយារបស់លោក ត្រូវខិតខំចាយលុយត្បិតត្បៀត ដើម្បីរក្សាថវិកាមួយចំនួន ទុកសងបំណុលដែលលោកបានខ្ចីសម្រាប់ព្យាបាលជំងឺរបស់ភរិយារបស់លោកកាលពីដើមឆ្នាំនេះ។
លោកប៉ុន្នីបានថ្លែងដូច្នេះថា៖ «រាល់ថ្ងៃនេះការហូបចុករបស់យើងគឺ ទៅតាមការរករបស់យើង។ ថ្ងៃណាខ្ញុំរកបានច្រើន យើងទិញម្ហូបល្អៗ មានជីវជាតិឲ្យកូនញាំទៅ។ តែថ្ងៃណាយើងរកលុយមិនសូវបាន យើងទិញម្ហូបតិចតួចអត់សូវមានជីវជាតិឲ្យកូនញាំទៅ»។
លោក វ៉ន ប៉ុន្នីគឺជាប្រជាពលរដ្ឋខ្មែរមួយរូបក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់ នៅក្នុងជីវភាពក្រីក្រលំបាក។
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនឯកជនមួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា ហ្កាឡុប (Gallup) ហើយបានចេញផ្សាយកាលពីកាលពីដើមខែនេះបានឲ្យដឹងថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទីបីក្នុងចំណោម ប្រទេសដែលមានប្រជាពលរដ្ឋរស់នៅ «រងទុក្ខវេទនា» ពីភាពទីទាល់ក្រ ក្នុងចំណោមប្រទេសចំនួន១៤៣ លើពិភពលោក បន្ទាប់ពីប្រទេស ប៊ុលហ្គារីនិងប្រទេសអាមេនី។
នៅក្នុងការស្ទង់មតិ នាឆ្នាំ២០១២ របស់ក្រុមហ៊ុនមួយនេះ គេបានធ្វើការសម្ភាស ប្រជាពលរដ្ឋខ្មែរចំនួន១.០០០នាក់ តាមរយៈទូរសព្ទនិងដោយផ្ទាល់មាត់។ ក្នុងនោះប្រជាពលរដ្ឋ ៣៤ភាគរយបានបង្ហាញបា្រប់ថា ពួកគាត់កំពុងរស់នៅ «រងទុក្ខវេទនា»។ ចំនួននេះមានការកើនឡើង ១២ភាគរយ បើប្រៀបធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំ២០១១ ដែលមានចំនួនត្រឹមតែ ២៦ ភាគរយប៉ុណ្ណោះ។
ក្រុមហ៊ុននេះបានបញ្ជាក់ផងដែរថា មនុស្សដែលមានការរស់នៅ «រងទុក្ខវេទនា» ជាមនុស្សដែល មានបញ្ហាច្រើនក្នុងជីវិត ខ្វះខាតអាហារប្រចាំថ្ងៃ គ្មានកន្លែងជ្រកកោន និងមានការបាក់ទឹកចិត្តក្នុងការតស៊ូរស់នៅប្រចាំថ្ងៃ។ ភាគច្រើនពួកគាត់មានឱកាសតិចតួចក្នុងការទទួលបានសេវាសុខភាព ហើយពួកគាត់អាចមានជំងឺប្រចាំកាយទៀតផង។
ក្រុមហ៊ុនGallup បានធ្វើចំណាត់ថ្នាក់ជីវភាពជាបីគឺ «លូតលាស់» «ត្រដាបត្រដួស» និង «រងទុក្ខវេទនា» តាមរយៈការកំណត់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងពេលបច្ចុប្បន្ននិងអនាគត របស់ប្រជាពលរដ្ឋកម្ពុជាពីកម្រិតសូន្យដល់ទីដប់។ ក្រុមហ៊ុននេះបាន ឲ្យចំណាត់ថ្នាក់មនុស្សដែលរស់ក្នុងជីវភាព «រងទុក្ខវេទនា» ប្រសិនបើជីវភាពរបស់ពួកគេស្ថិតក្រោម កម្រិតទី៤ក្នុងរយៈពេលតិចជាង៥ឆ្នាំ។
លោក ប៉ុន្នី បានយល់ស្របចំពោះការស្ទង់មតិនេះដោយសារតែប្រជាពលរដ្ឋកម្ពុជា ជាច្រើនរស់នៅក្នុងភាពក្រីក្រនៅឡើយ ដោយសារតែកម្សោយនៃការគ្រប់គ្រងរដ្ឋ សេវាសង្គមនិងសុខភាពមិនល្អ តម្លៃទំនិញក្នុងទីផ្សារ និង ប្រាក់បៀវត្សរ៍តិចតួច។
ស្របគ្នានេះដែរ ក្រុមអង្គការក្រៅរដ្ឋាភិបាល និងអ្នកស្រាវជ្រាវលើបញ្ហាសង្គមបានទទួលស្គាល់ការស្ទង់មតិរបស់ក្រុមហ៊ុនGallup ថាបានឆ្លុះបញ្ចាំងពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខែ្មរនិង សម្ពាធសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។
អ្នកវិភាគឯករាជ្យលើបញ្ហាសង្គម លោក កែម ឡី បានមានប្រសាសន៍ថាវាជាការពិតដូច្នេះមែនបើមើលទៅលើគម្លាតរវាងអ្នកមាននិងអ្នកក្រ វិសមភាពនៅក្នុងសង្គម វិសមភាពក្នុងការទទួលផលពីការរីកចម្រើនសេដ្ឋកិច្ច និងសេវាសង្គមមិនល្អ ជាពិសេសនោះគឺការំលោភដីធ្លីនិងសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងរយៈប្រាំឆ្នាំកន្លងមកនេះ។
«ការស្ទង់មតិនេះ គឺវាត្រឹមត្រូវអាចជឿទុកចិត្តបាន ព្រោះអីវាដូចទៅនឹងរបាយការណ៍ផ្សេងទៀត។ ការរងទុក្ខវេទនានេះមិនមែនទើបតែកើតមានឡើងក្នុងពេលថ្មីៗនេះទេ វាបានកើតឡើងចាប់តាំងពីបួនទៅប្រាំឆ្នាំកន្លងមកហើយ ដូច្នេះហើយប្រជាពលរដ្ឋខ្មែរគាត់គ្មានជម្រើសក្រៅពីធ្វើការប្រថុយប្រថានធ្វើចំណាកស្រុកទៅប្រទេសជិតខាង»។
លោកបានបន្ថែមទៀតថា៖ បើយោងតាមការស្ទង់មតិរបស់ សមាគមប្រទេសអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) នៅក្នុងឆ្នាំ២០១២ ប្រជាពលរដ្ឋលើសពី ៥៧ភាគរយរកចំណូលបានក្រោម ២ដុល្លារក្នុងមួយថ្ងៃ។ ហើយបើតាមកាសិក្សា មួយផ្សេងទៀតរបស់ក្រសួងសុខាភិបាលនិងក្រសួងផែនការ បានបង្ហាញថាប្រជាពលរដ្ឋខ្មែរជាង ៥១ភាគរយ រស់ក្នុងភាពក្រីក្រនិងក្រីក្របំផុត។ លើសពីនេះទៅទៀត លោកបានមានប្រសាសន៍ថា បើទោះជាសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាមានភាពរីកចម្រើននៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ តែមានប្រជាពលរដ្ឋត្រឹមតែ១៥ភាគរយប៉ុណ្ណោះដែលស្រូបទាញផលចំណេញពីការរីកលូតលាស់នេះ ហើយ៨៥ភាគរយផ្សេងទៀតបានទទួលផលចំណេញត្រឹមតែ១៥ ភាគរយប៉ុណ្ណោះ។
លោកកែម ឡីបញ្ជាក់ថា៖
«បើទោះជាហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចមានការរីកចម្រើនក្នុងរយៈពេលជិត២០ឆ្នាំនេះក៏ដោយ ក៏ប៉ុន្តែគម្លាតអ្នកមាននិងអ្នកក្រវាមានកាន់តែធំទៅៗ...ស្ថានភាពនេះវានឹងបន្តអូសបន្លាយកាន់តែយូរទៅ ពីព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាល» ។
លោកបានបន្តទៀតថា៖ «អ្វីដែលខ្ញុំមានការព្រួយបារម្ភនោះគឺ យោងតាមការស្ទង់មតិនេះ នៅពេលដែលប្រជាជនគាត់កាន់តែក្រទៅៗ វានឹងធ្វើឲ្យមានអសន្តិសុខនៅក្នុងសង្គមដូចជាអំពើលួចប្លន់»។
មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានយោបល់ស្របគ្នាទៅនឹងលោក កែមឡីផងដែរ។ លោកមានប្រសាសន៍ថា៖
«វាត្រឹមត្រូវដែលប្រជាជនខ្មែរនៅរស់រងទុក្ខវេទនាពីភាពក្រីក្រ ព្រោះទី១ គ្មានការកំណត់ប្រាក់ខែគោលសម្រាប់ចំណូលរបស់ប្រជាជន និងគ្មានប្រព័ន្ធការពារសង្គម»។
លោកមើលឃើញថាស្ថានភាពការងារគ្មានស្តង់ដា ខ្វះខាតប្រព័ន្ធការពារសង្គមដែលជួយប្រជាពលរដ្ឋពេលមានគ្រោះថ្នាក់និងបាត់បង់ការងារ។ លើសពីនេះទៅទៀតរដ្ឋាភិបាលកម្ពុជាបានតែកម្រិតប្រាក់ខែគោលឲ្យតែផ្នែកកម្មកររោងចក្រកាត់ដេរតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានកម្រិតប្រាក់ខែគោលសម្រាប់ការងារផ្នែកផ្សេងៗ។
ប្រជាពលរដ្ឋទាំងនោះនឹងត្រូវធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រនិងជំពាក់បំណុលគេប្រសិនបើពួកគាត់ធ្លាក់ខ្លួនឈឺ មានគ្រោះថ្នាក់ការងារ បាត់បង់ការងារពីព្រោះគ្មានអ្នកណាម្នាក់ធានាបើកប្រាក់ខែជូនពូកគាត់នោះទេ។
លោកមឿន តុលាបានបន្ថែមទៀតថា៖
«ប្រព័ន្ធការពារសង្គមគឺវានៅខ្សោយ នៅពេលដែលប្រជាជនគាត់ធ្លាក់ខ្លួនឈឺ ពួកគាត់ត្រូវចំណាយថវិកាខ្លួនគាត់ជាច្រើន លើសពីនេះទៅទៀតគាត់ត្រូវចំណាយប្រាក់ជាច្រើនដើម្បីឲ្យកូនគាត់ទៅរៀន»។
លោកមឿន តុលាបានបន្ថែមទៀតថា ប្រជាពលរដ្ឋខ្មែរជាងមួយលាននាក់ បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដូចជាប្រទេសថៃនិងម៉ាឡេស៊ីដើម្បីទទួលបានលក្ខខណ្ឌការងារល្អនិងប្រាក់បៀវត្សរ៍ប្រសើរ។
«នៅពេលនេះយើងអត់មានស្តង់ដាការងារ។ អញ្ចឹងហើយប្រជាពលរដ្ឋគាត់អត់អាចទ្រាំរស់នៅបានជាមួយនឹងប្រាក់ខែតិចតួចហ្នឹងបាន គាត់បង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃនិងម៉ាឡេស៊ី»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានដាក់ការសង្ស័យលើការរកឃើញរបស់ក្រុមហ៊ុន ហ្កាឡុប (Gallup) ដោយអះអាងថាស្ថានភាពមិនធ្ងន់ធ្ងរដូចនេះពេកទេ។
លោក ថេង បញ្ញាធន អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ របស់ក្រសួងផែនការបានលើកឡើងថា ការស្ទង់មតិរបស់ក្រុមហ៊ុនGallup នេះមានភាពមិនច្បាស់លាស់ ជាពិសេសគឺវិធីសាស្រ្តក្នុងកាស្រាវជ្រាវមិនមានភាពប្រាកដ ហើយមិនបានបញ្ជាក់ពី ទីតាំងពិតប្រាកដនៃការធ្វើការស្ទង់មតិមួយនេះ។
លោកបានបន្ថែមទៀតថា លទ្ធផលនៃការស្ទង់មតិនេះមានភាពផ្ទុយគ្នាទាំងស្រុងបើប្រៀបធៀបទៅនឹងការស្ទង់មតិរបស់ក្រសួងផែនការ ដែលបានរកឃើញថា មានប្រជាពលរដ្ឋត្រឹមតែ១៩ភាគរយប៉ុណ្ណោះដែលបានរស់ក្នុងភាពក្រីក្រនាឆ្នាំ២០១១។
លោកបានប្រាប់ VOAថា៖ «សម្រាប់ខ្ញុំវាមិនមានភាពច្បាស់លាស់ទាល់តែសោះ ហើយវាមិនអាចទទួលយកបាននោះទេ។ពួកគាត់ធ្វើការស្ទង់មតិទៅលើមនុស្សចំនួនតិចតួចតែបែរជាកំណត់ប្រជាជនទូទាំងប្រទេស។ ការស្ទង់មតិនេះគឺមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជាទេ ហើយវាផ្ទុយពីរបាយការណ៍របស់យើងដែលមាន»។
បើយោងតាមរបាយការណ៍ស្តីពីភាពក្រីក្ររបស់ក្រសួងផែនការដែលបានចេញផ្សាយនាឆ្នាំ២០១៣នេះ បានឲ្យដឹងថាមានប្រជាពលរដ្ឋត្រឹមតែ១៩,៨ភាគរយតែប៉ុណ្ណោះ ដែលរស់ក្នុងភាពក្រីក្រនៅក្នុងឆ្នាំ២០១១ ហើយចំនួននេះមានការធ្លាក់ចុះជាយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹង ឆ្នាំ២០០៨ដែលមានចំនួនរហូតដល់ទៅ២៩ភាគរយនៃប្រជាជនសរុបទូទាំងប្រទេស។
លោក ថេង បញ្ញាធន ក៏បានរិះគន់ដល់ការស្ទង់មតិរបស់Gallup ផងដែរ៖
«ខ្ញុំសុំឲ្យអ្នកដែលធ្វើការស្ទង់មតិនេះបង្ហាញពីបច្ចេកទេសនិង វិធីសាស្រ្តនៃការស្ទង់មតិនេះ ឲ្យបានច្បាស់លាស់។ ការធ្វើប្រើប្រាស់វិធីសាស្ត្រមិនត្រឹមត្រូវ និង ទិន្នន័យតិចតួច អាចធ្វើឲ្យមានការយល់ច្រឡំនិងការបកស្រាយខុសពីការណ៍ពិត។ ប្រសិនបើយើងយក ការតាង (Samples) របស់យើងតូចដើម្បីតាងឲ្យប្រទេសទាំងមូល លទ្ធផលដែលបង្ហាញចេញមកនេះមិនមានសុក្រិតភាពនោះទេ»។
ទាក់ទិនទៅនឹងបញ្ហាសេវាសុខភាពនិងសង្គម លោក បញ្ញាធនបានមានប្រសាសន៍ការពារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាថា វាកំពុងតែដើលើផ្លូវត្រូវ ហើយភាពក្រីក្រលំបាករបស់ប្រជាពលរដ្ឋខ្មែរបានកំពុងតែកាត់បន្ថយ។ លោកបានលើកឧទាហរណ៍ចំៗថា រាជរដ្ឋាភិបាលបានសាងសង់មន្ទីពេទ្យនិងមណ្ឌលសុខភាពជាច្រើន ឲ្យខិតទៅជិតប្រជាពលរដ្ឋ ដើម្បីផ្តល់សេវាសុខភាពជូនពួកគាត់ លើសពីនេះទៀតរដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកា ជាច្រើនដើម្បីចំណាយទៅលើផ្នែកនេះ។
«ទោះបីជាសេវាទាំងនោះបានរីកដុះដាលជាច្រើនក៏ដោយ តែវាមិនអាចបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋយើង១០០ភាគរយនោះទេ។ ប៉ុន្តែក្នុងនាមជាអ្នកគោលនយោបាយ ខ្ញុំបានឃើញថា សេវាទាំងនោះបានទៅដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយ៉ាលហើយ»។
រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយកាត់បន្ថយភាពក្រីក្រ១ភាគរយជារៀងរាល់ឆ្នាំតាមរយៈ ការពង្រឹងសេវាសង្គម វិស័យកសិកម្ម សេវាកម្ម សេដ្ឋកិច្ច បង្កើនធនធានមនុស្ស និងសមត្ថភាពការងាររបស់ប្រជាពលករ។ ក៏ប៉ុន្តែក្រុមអ្នកវិភាគឯករាជ្យបានរិះគន់ចំៗថាគោលនយោបាយទាំងនោះមិនឆ្លើយតបក្នុងការកាត់បន្ថយភាពក្រីក្រនោះទេ ដោយគោលនយោបាយទាំងនោះមិនបានអនុវត្តឲ្យបានត្រឹមត្រូវនិងទៅដល់គ្រួសារជនក្រីក្រ៕