កំណត់និពន្ធ៖ ម្ចាស់កាសែត និងវិទ្យុខ្មែរប៉ុស្តិ៍បានបញ្ចេញប្រតិកម្មខឹងសម្បារ បន្ទាប់ពីមានការស្នើសុំទិញ ដើម្បីបិទបណ្តាញព័ត៌មានដែលគាំទ្រគណបក្សប្រឆាំងនេះចោល។ សារព័ត៌មាននេះត្រូវបានបង្កើតឡើងដោយលោក មាជ សុវណ្ណារ៉ា មន្ត្រីនៃគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងការចោទប្រកាន់អំពីអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ លោក ម៉ែន គឹមសេង នៃ VOA បានជួបសម្ភាសជាមួយនឹងអ្នកស្រី Jamie Meach ភរិយារបស់លោក មាជ សុវណ្ណារ៉ា នៅការិយាល័យក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា អំពីការស្នើសុំទិញសារព័ត៌មាននេះ និងការដែលបុគ្គលនោះស្នើឱ្យអ្នកស្រីស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំគណបក្សកាន់អំណាចដើម្បីឲ្យមានការដោះលែងស្វាមីរបស់អ្នកស្រី។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
Your browser doesn’t support HTML5