ដោយប្រឈមនឹងកង្វះកម្លាំងយោធា កម្លាំងមានតិចធៀបនឹងសត្រូវខ្លាំងដ៏លើសលប់ និងជំនួយអន្តរជាតិមិនទៀងទាត់ អ៊ុយក្រែនកំពុងស្វែងរកយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ីនៅតាមឃ្លាំងដែលគេបោះបង់ចោល ឬបន្ទប់ក្រោមដីរបស់រោងចក្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
មន្ទីរពិសោធន៍ជាប្រព័ន្ធនៅតាមរោងជាងសម្ងាត់រាប់រយកំពុងប្រើប្រាស់ការច្នៃប្រឌិតដើម្បីបង្កើតកងទ័ពមនុស្សយន្តដែលអ៊ុយក្រែនសង្ឃឹមថានឹងសម្លាប់ទាហានរុស្ស៊ី និងជួយសង្គ្រោះទាហាន និងជនស៊ីវិលដែលរងរបួសរបស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមដំបូងក្នុងវិស័យការពារជាតិនៅទូទាំងប្រទេសអ៊ុយក្រែន ដែលមានប្រហែល២៥០ តាមការប៉ាន់ស្មាន កំពុងបង្កើតម៉ាស៊ីនសម្លាប់មនុស្សនៅទីតាំងសម្ងាត់ដែលជាធម្មតាមើលទៅដូចជាហាងជួសជុលរថយន្តនៅតាមជនបទ។
និយោជិតនៅក្នុងក្រុមហ៊ុន របស់លោក Andrii Denysenko អាចដំឡើងយានជំនិះគ្មានមនុស្សបើកហៅថា Odyssey មួយគ្រឿងក្នុងរយៈពេលតែ៤ ថ្ងៃនៅឯរោងជាងដែលក្រុមហ៊ុនប្រើប្រាស់។ លក្ខណៈពិសេសសំខាន់បំផុតរបស់វាគឺមានតម្លៃត្រឹមតែ៣៥.០០០ដុល្លារ ឬប្រហែល១០% នៃតម្លៃយានគ្មានមនុស្សបើកដែលនាំចូល៕