លោក Trump ឈ្នះការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋនៅរដ្ឋ South Carolina
Your browser doesn’t support HTML5
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយយកឈ្នះលើអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley។ អ្នកស្រី Haley បានប្តេជ្ញាបន្តយុទ្ធនាការរបស់អ្នកស្រីរហូតដល់ការបោះឆ្នោតបឋមក្នុងរដ្ឋជាច្រើនក្នុងថ្ងៃតែមួយដែលហៅថា Super Tuesday នៅដើមខែមីនាខាងមុខ។ បេក្ខជនដែលត្រូវបានជ្រើសតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនឹងត្រូវប្រជែងនឹងលោកប្រធានាធិបតី Joe Biden ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភាអាមេរិក រាយការណ៍អំពីរឿងនេះពីទីក្រុង Charleston រដ្ឋ South Carolina។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕