ប្រទេសម៉ាឡេស៊ីប្រារព្ធពិធីថ្ងៃកាន់ទុក្ខជាតិ នៅពេលដែលសាកសពរបស់ជនជាតិម៉ាឡេស៊ី៤៣នាក់បានវិលទៅដល់ទីក្រុងគូឡាឡាំពួរវិញ។ អ្នកទាំងនេះបានស្លាប់ក្នុងពេលដែលជើងយន្តហោះ Malaysia Airlines MH17 បានឆ្លាក់។ មេដឹកនាំកំពូលៗ រួមមានលោកនាយករដ្ឋមន្ត្រី Najib Razak បានចូលរួមជាអធិបតី ក្នុងពិធីដែលគេយកទង់ជាតិម៉ាឡេស៊ីគ្រប់លើក្តារមឈូសដែលសែងដោយទាហាន៨នាក់។ មានអ្នកដំណើរទាំងអស់២៩៨នាក់បានស្លាប់ រួមមានជនជាតិហូឡង់១៩៥នាក់ នៅពេលយន្តហោះនេះត្រូវគេបាញ់ឆ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលមានការប្រយុទ្ធគ្នារវាងពួកបះបោរគាំទ្ររុស្សីនិងកម្លាំងរដ្ឋាភិបាលក្រុង Kyiv។
យន្តហោះខ្នាតតូចដែលដឹកសពជនជាតិម៉ាឡេស៊ីទាំងនេះ និងធាតុ២០បានទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងគូឡាឡាំពួរ នៅថ្ងៃសុក្រនេះ ដែលជាទីដែលគេធ្វើពិធីកាន់ទុក្ខ៕