ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ុយក្រែន​លះបង់​ការ​ដឹកនាំ​ការ​ស៊ើប​អង្កេត​​អំពី​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី


រថភ្លើង​មួយ​នេះ​​មាន​ដាក់​​ទូទឹកកក​ដើម្បី​​រក្សា​សព​ជន​រងគ្រោះ​នៃ​យន្តហោះ​ម៉ាឡេស៊ី​ MH-17 ដែល​ត្រូវ​បាញ់​ធ្លាក់​នៅ​អ៊ុយក្រែន​ភាគ​ខាង​កើត។ (២១ កក្កដា ២០១៤)

លោក​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​ Arseniy Yatsenyuk បាន​ស្នើ​ផ្ទេរ​ការ​ដឹកនាំ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​អំពី​ការ​បាញ់​ទម្លាក់​អាកាសយាន​ម៉ាឡេស៊ី​ទៅ​ឱ្យ​ប្រទេស​ហូឡង់​ដែល​ជា​ប្រទេស​មានជន​ជាតិ​ខ្លួន​ស្លាប់​ច្រើន​ជាងគេ​នៅ​ក្នុង​មហន្តរាយនោះ។

នៅ​ក្នុង​ការ​និយាយ​ត្រួសៗ​មួយ​ប្រាប់​ពួក​អ្នកកាសែត​នៅ​ក្នុង​ក្រុង​គៀវ​ លោក Yatsenyuk ក៏​បាន​សម្តែង​ការ​ខឹង​សំបារ​ដល់​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សី ​ដែល​លោក​បាន​បន្ទោស​ថា ​បាន​បាញ់​ទម្លាក់​អាកាសយាន​នោះ។លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ស្ថិត​នៅ​ខាង​«ពួក​មនុស្ស​អាក្រក់»​ហើយ។

លោក Yatsenyuk ថ្លែង​ថា៖ «រដ្ឋាភិបាល​អ៊ុយក្រែន​រៀប​ចំ​ខ្លួន​ហើយ​ដើម្បី​ផ្ទេរ​ការ​ស៊ើប​អង្កេត​អន្តរជាតិ​នេះ​ទៅ​ឲ្យ​មិត្ត​ហូឡង់​របស់​យើង»។ ខាង​ភាគី​ហូឡង់​អាច​ដឹកនាំ​ដំណើរការ​នៃ​ការ​ស៊ើប​អង្កេត ព្រម​គ្នា​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​និង​អាជ្ញាធរ​អ៊ុយក្រែន»។

សំណើ​នេះ​ហាក់​ដូច​ធ្វើ​ឡើង​ដើម្បី​ទម្លាយ​ភាព​ទាល់​ច្រក​មួយ​ដែល​បាន​បណ្តាល​ឲ្យ​សាកសព​នៃ​ជនរងគ្រោះ​ត្រូវ​ជាប់​នៅ​ភូមិ​មួយ​ភាគ​ខាង​កើត​អ៊ុយក្រែន។ ក្រុម​បះបោរទាមទារ​បំបែក​រដ្ឋ​គាំទ្រ​ដោយ​រុស្ស៊ី​ដែល​កាន់កាប់​តំបន់​ដែល​យន្តហោះ​បាន​ធ្លាក់ បាន​បដិសេធ​សំណើ​របស់​អាជ្ញាធរ​អ៊ុយក្រែន​និង​សហគមន៍​អន្តរជាតិ​ដើម្បី​អនុញ្ញាត​ឲ្យ​រថភ្លើង​មួយ​បើក​ចេញ​ទៅ​ទី​ក្រុង​ Kharkiv គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន​ចម្ងាយ​ប្រមាណ​៣០០​គ.ម.​ពី​នោះ។

XS
SM
MD
LG