សហព័ន្ធកីឡា​បាល់ទាត់​​ពិភពលោក​ FIFA ដាក់​បម្រាម​មួយ​ជីវិត​លើ​លោក​​ Chuck Blazer

សហព័ន្ធ​កីឡា​បាល់ទាល់​ពិភពលោក​ FIFA ​បាន​បញ្ឈប់​ការងារ​លោក​ Chuck Blazer​ (ខាងលើ) នៅ​ក្នុង​បម្រាម​មួយ​ជីវិត។

សហព័ន្ធ​កីឡា​បាល់ទាល់​ពិភពលោក​ FIFA ​បាន​បញ្ឈប់​ការងារ​លោក​ Chuck Blazer​ ដែល​ជា​អតីត​សមាជិក​គណៈកម្មការ​ប្រតិបត្តិ ដែល​បានសារភាព​ថា បាន​ទទួល​សំណូក​ជាច្រើន ហើយ​បាន​ក្លាយជា​អ្នក​ផ្តល់​ព័ត៌មាន​នៅក្នុង​ការស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​ស.រ.អា ដែល​នេះ​បានធ្វើ​ឲ្យ​រង្គោះ​រង្គើ​សហព័ន្ធ​កីឡា​បាល់ទាល់​ពិភពលោក​នេះ។​

ក្នុង​ការប្រកាស​បម្រាម​មួយ​ជីវិត​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ គណៈ​កម្មការ​ក្រម​សីលធម៌​របស់​ FIFA ​និយាយ​ថា លោក​ Blazer​ បាន​ប្រព្រឹត្ត​អំពើខុស​ឆ្គង​ជា​ច្រើន​ជា​បន្តបន្ទាប់​ នៅ​ពេល​លោក​មាន​តំណែង​ជាន់ខ្ពស់​នៅ ​FIFA ​និង​នៅ​ CONCACAF ​ ដែល​ជា​សហហព័ន្ធ​កីឡា​បាល់ទាត់​តំបន់​អាមេរិក​ភាគខាងជើង ​ អាមេរិក​ភាគ​កណ្តាល និង​តំបន់​ការ៉ាអ៊ីប។​

គណៈ​កម្មការ​នេះ​និយាយ​ថា ក្នុង​តំណែង​របស់​លោកជា​មន្ត្រី​បាល់ទាត់ ​លោក Blazer ​មាន​តួនាទី​សំខាន់​ក្នុង​ផែនការ​ទាក់ទង​នឹង​ការ​សម្រេច ​ការទទួល​យក​ការ​ចំណាយ ​និង​បាន​ទទួល​លុយ​ខុសច្បាប់ ដោយ​សម្ងាត់ ​ ការ​ទទួល​សំណូក​និង​លុយ​សាគុណ ​ក៏​ដូចជា​ផែនការ​រក​លុយ​ដទៃ​ទៀត៕