គ្រួសារចំណាប់ខ្មាំងសញ្ជាតិអ៊ីស្រាអែលបារម្ភថា ពេលវេលាកាន់តែខើចក្នុងការនាំពួកគេមកផ្ទះវិញ

Your browser doesn’t support HTML5

ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងសញ្ជាតិអ៊ីស្រាអែលចំនួន ១៣៦នាក់ ដែលនៅជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សានៅឡើយនោះ បាននិយាយថាពេលវេលាជិតអស់ហើយក្នុងការនាំយកមនុស្សជាទីស្រឡាញ់របស់ពួកគេមកផ្ទះវិញ។ ក៏ប៉ុន្តែ កច្ចព្រមព្រៀងណាមួយជាមួយក្រុមហាម៉ាស់ ដែលប្រហែលមានន័យថាបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សានោះ ត្រូវបានមេដឹកនាំអ៊ីស្រាអែលនិយាយថា មិនមែនជាជម្រើសនៅពេលនេះទេ។ អ្នកស្រី Linda Gradstein រាយការណ៍ឱ្យ VOA ពីទីក្រុងហ្ស៊េរុយសាឡិម។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕