ពលរដ្ឋអាមេរិករាប់លាននាក់ដែលជួលផ្ទះគេស្នាក់នៅ កំពុងប្រឈមមុខនឹងការបណ្ដេញចេញ ដោយសារវិបត្តិសេដ្ឋកិច្ចនិងការបាត់បង់ការងារបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩ ។
ការព្រមានរបស់ក្រុមលំនៅដ្ឋានជាតិថា មនុស្សរាប់លាននាក់ប្រឈមមុខនឹងការបណ្ដេញចេញពីផ្ទះនៅចុងឆ្នាំនេះ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងការបាត់បង់ការងារទ្រង់ទ្រាយធំ បណ្ដាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ១៩បានក្លាយជាការពិតសម្រាប់អ្នកស្រី Ashley Johnson ។
អ្នកស្រី Johnson ជាម្ដាយវ័យក្មេងរបស់កូនបីនាក់ដែលរស់នៅក្នុងទីក្រុង Kansas រដ្ឋ Missouri ត្រូវបានគេបណ្ដេញចេញពីផ្ទះកាលពីដើមខែកញ្ញាកន្លងទៅ ។
អ្នកស្រី Johnson និយាយខ្សឹបៗ ស្របពេលដែលកូនៗរបស់អ្នកស្រីមើលទូរទស្សន៍ក្នុងបន្ទប់ជាប់នោះថា៖ «ថ្មីៗនេះខ្ញុំព្យាយាមទាក់ទងទៅខាងក្រៅដើម្បីសុំសេវាប្រឹក្សាយោបល់ព្រោះខ្ញុំដូចជាមានអារម្មណ៍ធ្លាក់ទឹកចិត្តបន្តិច»។
នៅក្នុងខែសីហា ក្រុមសម្ព័ន្ធភាពជាតិសម្រាប់អ្នកមានប្រាក់ចំណូលទាប (NLIHC) បានប្រ កាសថា ពលរដ្ឋអាមេរិកាំងប្រមាណ ៣០ ទៅ ៤០ លាននាក់ នឹងប្រឈមមុខនឹងការបណ្ដេញចេញក្នុងប៉ុន្មានខែនេះ។ NLIHC ជាក្រុមដែលធ្វើការផ្តោតលើគោលនយោបាយលំនៅដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលទាប លំនៅដ្ឋាននិងវិភាគទិន្នន័យដើម្បីបង្កើតជាការព្យាករណ៍មួយសម្រាប់តម្រូវការលំនៅដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលទាបទូទាំងសហរដ្ឋអាមេរិក។
នៅក្នុងពេលប្រហាក់ប្រហែលគ្នាដែលNLIHC រាយការណ៍អំពីរឿងនេះ ជំនួយពីរដ្ឋាភិបាលសហព័ន្ធជាផ្នែកមួយនៃអត្ថៈប្រយោជន៍នៃការគ្មានការងារធ្វើដែលផ្ដល់ជំនួនថវិកាដល់ពល រដ្ឋរាប់លាននាក់ ក្រោមកញ្ចប់ថវិកាសង្គ្រោះសេដ្ខកិច្ចបន្ទាន់ ក៏បានបញ្ចប់នៅក្នុងខែកក្កដា។ ការហាមឃាត់បណ្ដោះអាសន្នចំពោះការបណ្ដេញចេញពីផ្ទះដែលបានអនុម័តដោយមជ្ឈ មណ្ឌលបង្ការ និងការពារជំនឺឆ្លងរបស់អាមេរិក CDC កាលពីថ្ងៃទី០១ ខែកញ្ញា បានចេញមករៀងយឺតបន្តិចសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាតដូចអ្នកស្រី Johnsonជាដើម ។
បាត់បង់ការងារបន្ទាប់បន្សំ
អ្នកស្រី Johnson ដែលនៅមានការងារជាអ្នកទទួលភ្ញៀវ បានបាត់បង់ប្រាក់ចំណូលសំខាន់ពីការងារបន្ទាប់បន្សំរបស់អ្នកស្រីនៅពេលដែលជំងឺកូវីដ១៩ រាតត្បាតទីក្រុង Kansas ដែលជាទីក្រុងកំណើតរបស់អ្នកស្រី ។ នេះបើតាមការឲ្យដឹងពីអ្នកស្រី Johnson តាមកិច្ចសម្ភាសន៍តាមSkype ជាមួយវីអូអេកាលពីខែកញ្ញា ។
អ្នកស្រីបាននិយាយថា អ្នកស្រីជាគ្រូបង្វឹកផ្នែកថែទាំសុខភាព និងលំហាត់ប្រាណ និងជាអ្នកបើកតាក់ស៊ីដើម្បីជួយសម្រួលជីវភាពគ្រួសារ «ប៉ុន្តែដោយសារជំងឺកូវីដ១៩ ខ្ញុំមិនមានអតិថិ ជនទៀតទេ ដូច្នេះហើយខ្ញុំរំពឹងតែលើការងារជាអ្នកទទួលភ្ញៀវប៉ុណ្ណោះ» ។
អ្នកស្រី Johnson ត្រូវបានគេបណ្ដេញចេញពីកន្លែងស្នាក់នៅមួយកន្លែងដែលអ្នកស្រីធ្លាប់រស់នៅជាមួយកូនៗទាំងបី។
អ្នកស្រីបាននិយាយថា៖ «រាគរាតត្បាតនិងបំរាមស្នាក់នៅក្នុងផ្ទះធ្វើឲ្យអ្នកស្រីនិងកូនៗលំបាក»។
អ្នកស្រី Johnson ចូលរួមប្រជុំជាមួយអង្គការ KC Tenants ជាក្រុមតស៊ូមតិទាក់ទងនឹងលំនៅ ដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅក្នុងទីក្រុង Kansas ។
ដូចគ្នាទៅនឹងផ្នែកជាច្រើនទៀតនៅក្នុងប្រទេស រដ្ឋ Missouri បានជួបប្រទះនឹងវិបត្តិលំនៅ ដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលទាបរួចទៅហើយ នៅដែលរាគរាតត្បាតបានមកដល់ ។
នៅដើមខែកញ្ញា ប្រធានអង្គការ KC Tenants អ្នកស្រី Tara Raguveer បានប្រាប់ VOA តាម Skype ថាប្រមាណជិត ៥០%នៃអ្នកជួលផ្ទះក្នុងរដ្ឋ Missouri ប្រឈមមុខនឹងហានិភ័យនៃការបណ្ដេញចេញពីផ្ទះពីព្រោះពួកគេមិនអាចបង់ថ្លៃឈ្នួលផ្ទះបាន ។
អ្នកស្រី Raghuveerបាននិយាយថា៖ «នៅពេលមិនទាន់មានវ៉ាក់សាំង លំនៅដ្ឋានគឺជាវេជ្ជ បញ្ជា ។ យើងទាំងអស់គ្នា ត្រូវបានប្រាប់ឲ្យស្នាក់នៅក្នុងផ្ទះ ដើម្បីថែរក្សាសុខភាពយើងនិងមិនបង្កហានិភ័យសុខភាពដល់អ្នកជិតខាង ប៉ុន្តែសម្រាប់មនុស្សរាប់លាននាក់ទូទាំងប្រទេសដែលមិនអាចស្នាក់នៅក្នុងផ្ទះបានក្រោមហេតុផលថា ពួកគេគ្មានផ្ទះ ពួកគេគ្មានកន្លែងស្នាក់ នៅ ឬដោយសារតែផ្ទះរបស់ពួកគេមិនមានសុវត្ថិភាពសម្រាប់ពួកគេ ៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា