អឺរ៉ុបព្រមាន​អ៊ីរ៉ង់ ​ដោយ​ជំរុញឲ្យ​រដ្ឋាភិបាល​ក្រុងតេរ៉ង់អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែរ

រូបឯកសារ៖ រូបភាពបង្ហាញពីរ៉េអាក់ទ័រនុយក្លេអ៊ែរនៅក្រុង Arak ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

មហា​អំណាច​អឺរ៉ុបបាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​ខាង​ផ្លូវ​ច្បាប់​ផ្លូវការ​មួយ​នៅ​ក្នុងប្រតិ​កម្ម​នៃការ​សម្រេច​របស់​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុនដែល​ច្រាន​ចោល​ការរឹត​ត្បិត​ដែល​បាន​ដាក់​លើ​ខ្លួន​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​អន្ត​រជាតិ​ដ៏​សំខាន់​និងមាន​គោល​បំណង​បញ្ឈប់​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​ឲ្យ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។

បារាំង ​អាល្លឺម៉ង់ ​និង​ចក្រ​ភព​អង់គ្លេសនិយាយថា ​ចំណាត់​ការ​ដែល​សង្ឃឹម​រក្សា​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥ ​ដែល​គេ​ស្គាល់​ជាផ្លូវការ​ថា ផែនការ​នៃ​សកម្ម​ភាព​ធំ​ទូលាយ​រួម​គ្នាឬ (JCPOA) ​សង្ឃឹម​ថា ​ការ​ធ្វើ​ដូច្នេះ ​អាចល្បួងអ៊ីរ៉ង់ឲ្យវិល​ត្រឡប់​ទៅ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នោះ​វិញ។

ក្រុមអ្នក​វិភាគ​និយាយថា ​ចំណាត់​ការ​នេះ​ទំនង​កាន់​តែ​ខ្លាំង​ដើម្បី​បញ្ចប់កិច្ច​ព្រម​ព្រៀង​ផ្លូវការ ​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​កាល​ពី​៤​ឆ្នាំ​មុន​ជាមួយ​មហាអំណាច​អន្តរជាតិ​៦​ផ្សេងទៀត ​ហើយ​ត្រូវបាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​ បារ៉ាក់ ​អូបាម៉ា ស្ថិត​នៅ​ក្នុង​សេតវិមាន។

នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក Boris Johnson បាន​បង្ហាញនូវ​សំណើរ​ដូចគ្នា​ជា​ច្រើន ថា ជា​ការប្រសើរ «កិច្ច​ព្រម​ព្រៀងដែល​មាន​គុណ​វិបត្តិ» ដែល​មាន​ស្រាប់​នេះ​ត្រូវតែ​ជំនួស​ដោយ​កិច្ច​ព្រម​ព្រៀង​ថ្មី​ដែល​បាន​ចរចា​ដោយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ។ដោយ​ផ្តាច់​ចេញ​ពី​សមភាគី​បារាំង​និង​អាល្លឺម៉ង់​របស់​លោក ​លោក Johnson ​បាន​បំផុស​គំនិត​ក្នុង​អម្លុង​នៃ​ការ​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ BBC ពី​កិច្ច​ព្រម​ព្រៀង​របស់​លោក​ត្រាំ​នៅពេល​បច្ចុប្បន្ន​នេះ។

ក្រោយមក រដ្ឋ​មន្រ្តី​ការបរទេស​អង់គ្លេស លោក Dominic Raab ​បាន​ដក​ខ្លួន​ចេញ​ពី​កំណត់​សម្គាល់​របស់​នាយករដ្ឋ​មន្រ្តី​ Johnson ​ដោយ​បាន​បញ្ជាក់​ថា ​ការ​ប្រើជម្លោះ​ខាង​ផ្លូវ​ច្បាប់​ដោយហត្ថលេខី​៣របស់អឺរ៉ុប ​មាន​គោលបំណង​ធ្វើ​ឲ្យ​អ៊ី​រ៉ង់​អនុវត្តកិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែ​ឆ្នាំ​២០១៥៕