ក្រុមអ្នកជួយសង្គ្រោះស.រ.អារាប់សិបនាក់ និងសុនខខាងស្វែងរក៦ក្បាលកំពុងធ្វើដំណើរទៅកាន់ប្រទេសណេប៉ាល់ ហើយបានត្រូវរំពឹងថានឹងទៅដល់រដ្ឋធានីKathmandu ដែលរងគ្រោះដោយសារការរញ្ជួយផែនដីនៅថ្ងៃច័ន្ទនេះ។
ក្រុមអ្នកជួយសង្គ្រោះសម្រិតសម្រាំងនេះនឹងចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសណេប៉ាល់ ក៏ដូចជាអន្តរជាតិ បន្ទាប់ពីមានការរញ្ជួយផែនដីខ្លាំងមួយដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់២ពាន់៤រយនាក់ស្លាប់ ហើយបានធ្វើឲ្យខូចខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដែលបានត្រូវស្ថាបនាទ្បើងដោយឈើនិងឥដ្ឋកាលពីថ្ងៃសៅរ៍។
គេដឹងមិនច្បាស់លាស់ថា តើមានជនរងគ្រោះប៉ុន្មាននាក់ជាប់គាំងនៅក្រោមកម្ទេចកម្ទីទាំងនោះទេ។
លោក Randy Bittinger អ្នកនាំពាក្យរបស់ក្រុមស្វែងរក និងជួយសង្គ្រោះក្នុងក្រុងជាអន្តរជាតិនៃមន្ទីរលត់អគ្គីភ័យក្នុងស្រុក Fairfax រដ្ឋVirginia បាននិយាយថាសមាជិកទាំង៥៦នាក់នៃក្រុមនេះធ្វើដំណើរពីមូលដ្ឋានកងទ័ពអាកាស Dover ក្នុងរដ្ឋ Delaware ក្នុងប៉ែកខាងកើតនៃស.រ.អាទៅកាន់ក្រុង Kathmandu នៅថ្ងៃអាទិត្យ។
ការហៅឲ្យធ្វើដំណើរនេះមានទ្បើងក្នុងរយៈពេលខ្លីមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរញ្ជួយផែនដីដែលមានកម្លាំង៧,៨៕