វ៉ាស៊ីនតោន —
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតបានទទូចចង់ឃើញស្ថាប័នជាតិនិងគណបក្ស នយោបាយដោះស្រាយបញ្ហាវិវាទការបោះឆ្នោតបន្តទៀត ក្រោយពេលដែលការបើកកញ្ចប់សុវត្ថិភាពរកឃើញថា មានភាពមិនប្រក្រតី។ ពីរដ្ឋធានីវ៉ាស៊ីនតោនលោក សុខ ខេមរានៃវីអូអេបានរាយការណ៍មកថា ក្រុមអ្នកសង្កេតការណ៍ ឯករាជ្យខ្លះទាមទារថា ការដោះស្រាយឲ្យបានច្បាស់លាស់នឹងធ្វើឲ្យមានភាព រលូនក្នុងការបង្កើតរដ្ឋសភានិងរដ្ឋាភិបាលថ្មីផងដែរ។
ការរកឃើញភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតក្រោយពីការបើកកញ្ចប់ សុវត្ថិភាពហាក់ដូចជាបន្ថែមទម្ងន់ដល់ក្រុមជំទាស់ឲ្យមានអំណះអំណាងកាន់ តែរឹងមាំឡើងក្នុងការទាមទារឲ្យស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនិងគ.ជ.ប.ដោះស្រាយ ដោយតម្លាភាព។ បញ្ហាសំខាន់ត្រូវគេអះអាងថា ដំណោះស្រាយអាចទទួលយក បានគួរកើតឡើងមុនពេលប្រកាសលទ្ធផលជាផ្លូវការដើម្បីឲ្យកម្ពុជាអាចបង្កើតសភានិងបង្កើតរដ្ឋាភិបាលថ្មីបានដោយគ្មានឧបសគ្គ។ នេះជាការអះអាងរបស់ក្រុមមន្ត្រីអ្នកសង្កេតការណ៍ឯករាជ្យដែលបានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាកាលពីថ្ងៃច័ន្ទ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច បានទទូចដល់ក្រុមប្រឹក្សាធម្មនុញ្ញនិងគ.ជ.ប.ដោះស្រាយបញ្ហាបណ្តឹងរបស់គណបក្សជំទាស់រឿងភាពមិនប្រក្រតីនេះឲ្យបានហ្មត់ចត់ដើម្បីឲ្យមានការជឿជាក់ពីពលរដ្ឋ ហើយស្ថាប័នជាតិទាំងពីរគួរពន្យារពេលចេញសេចក្តីប្រកាសលទ្ធផលបោះឆ្នោតដែលគ្រោងនឹងធ្វើនៅថ្ងៃទី៨ខែកញ្ញាផងដែរ បើដោះស្រាយបណ្តឹងមិនទាន់ចប់។
«ទោះបីជាគ.ជ.ប.លោកបានបង្ហាញថា ភាពមិនប្រក្រតីដែលរកឃើញក្នុងចំណោម១៣កញ្ចប់សុវត្ថិភាព«ក»នេះមិនប៉ះពាល់ដល់សន្លឹកឆ្នោតនិងការបែងចែកអាសនៈក៏ដោយ ប៉ុន្តែភាពមិនប្រក្រតីទាំង១៣កញ្ចប់នេះអាចធ្វើឲ្យគណបក្សជំទាស់លើកឡើងជាទឡ្ហីករក្នុងការបកស្រាយបន្ថែមទៀត។ អញ្ចឹងគ.ជ.ប.មិនគួរចេញលទ្ធផលប្រញាប់ប្រញាល់ពេកទេ ហើយត្រូវរង់ចាំសេចក្តីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ហើយជាការល្អដើម្បីឲ្យលទ្ធផលដែលប្រកាសដោយគ.ជ.ប.ទទួលយកបាននោះ ខ្ញុំគិតថា ប្រសិនបើអាច គ.ជ.ប.គួរតែបើកនូវកញ្ចប់ផ្សេងៗទៀត ហើយបង្ហាញជាសាធារណៈដូចនេះទៀតដើម្បីឲ្យប្រជាពលរដ្ឋលោកកាន់តែឃើញច្បាស់អំពីតម្លាភាពនៃដំណើរការបោះឆ្នោត»។
លោកថ្លែងដូច្នេះដោយយោងថា សូម្បីតែកញ្ចប់សុវត្ថិភាពដែលចាំបាច់មានការ បិទកាវជិតគ្មានអ្នកឆែកឆេនោះត្រូវគេបើកមុនពេលបង្ហាញជាសាធារណៈ កាលពីថ្ងៃអាទិត្យនូវការិយាល័យទាំង១៣ក្នុងឃុំមួយនៃខេត្តក្រចេះ ហើយឯក សារមួយចំនួនដែលទាក់ទងនឹងកំណត់ត្រាចំនួនសន្លឹកឆ្នោតត្រូវគេលុប ប្រើប៊ិច ផ្សេងដើម្បីប្តូរចំនួនតួលេខ។
លោកយ៉ង់ គឹម អេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឃន៍និងសន្តិភាព បានផ្តល់ជម្រើសថា ការរាប់សន្លឹកឆ្នោតឡើងវិញនៅតំបន់មានបញ្ហានិង ធ្យោបាយបំបាត់កុំឲ្យមានការប្តឹងផ្តល់ ឬក៏ការប្រេះឆារហ្នឹងកាន់តែខ្លាំងទៀត គឺជាការប្រសើរសម្រាប់កម្ពុជា។
«ម្យ៉ាងវិញទៀតគណបក្សនយោបាយក៏អាចនឹងទទួលយកបាន ហើយការបង្កើត រដ្ឋាភិបាលសភាផងនឹងដំណើរការទៅដោយរលូន។ ផ្ទុយទៅវិញ បើសិនជា អត់ប្រឹងប្រែងដោះស្រាយឲ្យបានប្រសើរទេ ប្រហែលជាធ្វើឲ្យមានបញ្ហាហ្នឹងខ្លាំងដែលយើងព្រួយបារម្ភក្នុងការយឺតយ៉ាវផ្សេងៗ ហើយនឹងការរៀបចំផែនការជាតិមួយចំនួនអាចនឹងប៉ះពាល់»។
ក្រុមអ្នកសង្កេតការណ៍និយាយសំដៅទៅលើការដែលអាចជាប់គាំងនយោបាយ ដោយសារការប្រទាញប្រទង់គ្នាក្នុងរឿងបោះឆ្នោត និងការតវ៉ាដែលអាចអូស បន្លាយពេលទៅមុខដោយសារតែលទ្ធផលនៃការបោះឆ្នោតនិងចំនួនអាសនៈ ត្រូវគណបក្សជំទាស់ចាត់ទុកថា មានការប្រែប្រួលដោយភាពមិនប្រក្រតីនោះ។
ទោះជាមានការអះអាងថា កញ្ចប់សុវត្ថិភាពមានការបើកមុនក្តី លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា គ្មាន សញ្ញាណាមួយបង្ហាញថា មានការបើកមើល ឬត្រូវបានកែតម្រូវតួលេខនោះទេ។ តែលោកបានប្រកាសទទួលស្គាល់ថា មានភាពមិនប្រក្រតីដោយបច្ចេកទេស រឿងភ្លេចបិទកញ្ចប់សុវត្ថិភាពនៅឯការិយាល័យបោះឆ្នោតរបស់មន្ត្រីបោះឆ្នោតនៅថ្នាក់មូលដ្នាន។
«សរុបមកវិញគឺពុំមានអ្វីប៉ះពាល់អីដល់សំឡេងឆ្នោតនោះទេ ហើយការចោទប្រកាន់ចំណុចនេះថា មានការលួចបន្លំសន្លឹកឆ្នោតអីគឺអត់មានគណបក្សណាមួយបាត់សំឡេងឆ្នោតទេ ព្រោះថា សន្លឹកឆ្នោតនេះ នៅពេលផ្ទៀងផ្ទាត់ហ្នឹងគឺយើងយកទម្រង់ត្រឹមត្រូវមកផ្ទៀងផ្ទាត់ មិនមែនយកទម្រង់១១០៤ដែលគ្រាន់តែជាក្រដាសព័ត៌មានសន្លឹកឆ្នោតនៅល្ងាចថ្ងៃបោះឆ្នោតហ្នឹងយកមកផ្ទៀងផ្ទាត់ទេ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្ស សង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាបានអះអាងផ្ទុយគ្នាពីជ័យជម្នះនៃការបោះឆ្នោត។ គណបក្សនីមួយៗអះអាងថា ពួកគេឈ្នះអាសនៈអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង។ គណបក្សជំទាស់អះអាងថា ប្រសិនបើ គ្មានការត្រួតពិនិត្យដោយគណៈកម្មាការឯករាជ្យមួយ ដែលមានការចូលរួមពីអ.ស.ប. និងអ្នកសង្កេតការណ៍ឯករាជ្យ ហើយមិនរកដំណោះស្រាយតម្លាភាព និងយុត្តិធម៌ទេនោះ នោះពួកគេនឹងធ្វើបាតុកម្មក្នុងលក្ខណៈទ្រង់ទ្រាយធំដើម្បីទាមទារភាពយុត្តិធម៌ជូនអ្នកបោះឆ្នោត។ គណបក្សគ្រប់គ្រងប្រទេសប្រកាសការពារជ័យជម្នះរបស់ខ្លួន ដោយមានការដាក់ពង្រាយកងទ័ពនៅទីតាំងជាច្រើនជាពិសេសនៅទីក្រុងភ្នំពេញ។
សហគមន៍អន្តរជាតិរួមទាំងស.រ.អា.ទាមទារឲ្យភាគីនយោបាយនៅកម្ពុជាដោះ ស្រាយដោយសន្តិវិធី ហើយគាំទ្រការស៊ើបអង្កេតពេញលេញនិងតម្លាភាពចំពោះ ភាពមិនប្រក្រតីរឿងបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣៕