ភ្នំពេញ —
ធនាគារ Deutsche Bank Bank ដែលជាធនាគារដ៏ធំបំផុតនៃប្រទេសអាល្លឺម៉ង់ ប្រាប់ឲ្យដឹងថា មូលនិធិរបស់ខ្លួនមួយបានលក់ចេញភាគហ៊ុនរបស់ខ្លួនដែលមាននៅក្នុងក្រុមហ៊ុនវៀតណាមដ៏ចម្រូងចម្រាសមួយដែលបានធ្វើការវិនិយោគទុនលើដីធ្លីក្នុងប្រទេសកម្ពុជានិងឡាវ ហើយដែលបានទទួលរងការរិះគន់យ៉ាងខ្លាំងពីពួកសកម្មជនបរិស្ថាន។
ក្នុងសារ អ៊ីម៉េល ខ្លីមួយ លោកម៉ាលឃើល វេស (Michael West) អ្នកនាំពាក្យធនាគារ Deutsche Bank បាននិយាយថា ភាគហ៊ុនក្នុងក្រុមហ៊ុន Hoang Anh Gia Lai ឬ HAGL របស់វៀតណាមបានលក់ហើយ ដោយនិយាយបន្ថែមទៀតថា ភាគហ៊ុនក្នុងមូលនិធិនេះបានត្រូវកាន់កាប់ដោយភាគីទី៣ក្នុងនាមអ្នកវិនិយោគទុនបរទេស។
បញ្ជីមុនៗបានបង្ហាញថា ការវិនិយោគទុនរបស់ធនាគារ Deutsche Bank Bank មានចំនួនប្រហែល៤លានភាគហ៊ុនដែលមានតម្លៃជាង៤លានដុល្លារ។
HAGL ជាក្រុមហ៊ុនដែលបានលក់ភាគហ៊ុនរបស់ខ្លួននោះជាក្រុមហ៊ុនចម្ការកៅស៊ូដ៏ធំបង្អស់មួយរបស់វៀតណាមហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានពង្រីកចូលក្នុងប្រទេសកម្ពុជានិងឡាវ។
ក្រុមហ៊ុន Vietnam Rubber Group ដែលរដ្ឋកាន់កាប់នោះគឺជាក្រុមហ៊ុនមួយទៀតដែលបានទទួលការរិះគន់យ៉ាងខ្លាំងនៅក្នុងរបាយការណ៍មួយកាលពីខែឧសភារបស់អង្គការ Global Witness ដែលមានទីតាំងក្នុងប្រទេសអង់គ្លេសដែលបានចោទប្រកាន់ក្រុមហ៊ុនទាំង២នោះ បានទទួលដីសម្បទានចំនួន២សែនហិកតាក្នុងប្រទេសកម្ពុជានិងឡាវដោយមានក្រុមគ្រួសារខ្លះបានត្រូវបង្ខំឲ្យចេញពីដីធ្លីរបស់ខ្លួនហើយក្រុមគ្រួសារផ្សេងទៀត បានទទួលរងការគំរាមកំហែងនិងដាក់គុកថែមទៀតផង។
លោកស្រី មេហ្កាន ម៉ាក់ណេស (Megan Maclness) អ្នកចាត់ចែងយុទ្ធនាការនៃកម្មវិធីដីធ្លីរបស់អង្គការ Global Witness ពន្យល់ពីអ្វីដែលអង្គការសង្ឃឹមថា របាយការណ៍របស់ខ្លួននឹងសម្រេចបាន។
«ក្នុងរបាយការណ៍របស់យើង អំពីថៅកែចម្ការកៅស៊ូឬ Rubber Barons យើងបានបង្ហាញបញ្ហាទាំងអស់នោះដល់ក្រុមហ៊ុនហើយបានធ្វើអនុសាសន៍ជាបន្តបន្ទាប់សម្រាប់អ្វីដែលក្រុមហ៊ុន HAGL ត្រូវការធ្វើដើម្បីឲ្យកិច្ចប្រតិបត្តិការរបស់ខ្លួនស្របទៅតាមច្បាប់ ផ្តល់សំណងដល់ពលរដ្ឋដែលបានបាត់បង់ដីស្រែចម្ការរបស់ខ្លួនហើយក៏ផ្តល់ព័ត៌មានកាន់តែច្រើនឡើងថែមទៀតអំពីកិច្ចប្រតិបត្តិការជាទូទៅរបស់ខ្លួន។ ហើយយើងបានសុំឲ្យអ្នកវិនិយោគទុនរបស់ក្រុមហ៊ុន HAGL ដូចជាធនាគារ Deutsche Bank ប្រើប្រាស់អានុភាពរបស់ខ្លួន អានុភាពខាងហិរញ្ញវត្ថុ ដើម្បីដាក់សម្ពាធផងដែរដល់ក្រុមហ៊ុនឲ្យធ្វើការផ្លាស់ប្តូរទាំងនោះ»។
អង្គការ Global Witness ប្រាប់ឲ្យដឹងទៀតថា រយៈពេល៦ខែសម្រាប់ធ្វើឲ្យប្រសើរឡើង បានផុតកំណត់ដោយគ្មានការផ្លាស់ប្តូរណាមួយលើបរិបទនេះ។ នៅត្រង់ចំណុចនេះ អង្គការ Global Witness បានអំពាវនាវដល់ធនាគារ Deutsche Bank ឱ្យលក់ភាគហ៊ុនរបស់ខ្លួនចេញ។
ក្នុងសារអេឡិកត្រូនិក លោក វ៉ូ ទ្រឿងសុន (Vo Truong Son) ប្រធានខាងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន HAGL បាននិយាយថា ធនាគារ Deutsche Bank មិនបានផ្តល់ព័ត៌មានដល់ក្រុមហ៊ុនរបស់លោកពីការលក់ហ៊ុននេះទេ ដោយនិយាយបន្ថែមទៀតថានៅពេលដែលខ្លួនប្រតិបត្តិការ ក្រុមហ៊ុន HAGL បានអនុវត្តន៍យ៉ាងហ្មត់ចត់ទៅតាមច្បាប់មូលដ្ឋាន។
កាលពីពេលមុន ក្រុមហ៊ុន HAGL បានបដិសេធការចោទប្រកាន់របស់អង្គការ Global Witness។
លោកសុន ឆ័យ សមាជិកសភាខាងគណបក្សប្រឆាំងនៃប្រទេសកម្ពុជា បានស្វាគមន៍ព័ត៌មានដែលថា មូលនិធិរបស់ធនាគារ Deutsche Bank បានលក់ភាគហ៊ុនរបស់ខ្លួននោះ ហើយ បាននិយាយទៀតថា លោក សង្ឃឹមថា ក្រុមហ៊ុនជាច្រើនទៀត នឹងធ្វើតាមគំរូនេះ។
វាជាការលើកទឹកចិត្តបំផុតពីព្រោះតែយើង ដឹងពីអ្វីដែលកំពុងកើតមានឡើងនៅក្នុងព្រៃឈើហើយមានផលប៉ះពាល់ចំៗដល់ជនជាតិភាគតិចនិងបរិដ្ឋានរបស់យើង ដែលបានក្លាយជាការព្រួយកង្វល់របស់ពិភពលោក មិនមែនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ។
ការរឹបអូសយកដីធ្លី បានក្លាយបញ្ហារ៉ាំរ៉ៃមួយក្នុងប្រទេសកម្ពុជានិងឡាវដោយក្រុមហ៊ុនមានខ្នងការពារខាងនយោបាយដ៏រឹងមាំដូចជាក្រុមហ៊ុន HAGL ហើយនឹងក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងទទួលបានសម្បទានដីយ៉ាងច្រើន។
អង្គការ Global Witness បានប្រាប់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០មក ដីជាង៣លាន៧សែនហិកតានៅក្នុងប្រទេសទាំង២ បានប្រគល់ទៅឲ្យក្រុមហ៊ុនទាំងនោះ។ ប្រហែលជា៤០ភាគរយនៃដីទាំងនោះត្រូវធ្វើជាចម្ការកៅស៊ូ ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពលរដ្ឋកម្ពុជារាប់រយគ្រួសារ ក៏បានបាត់បង់ដីធ្លីរបស់ខ្លួនដោយសារក្រុមហ៊ុនស្ករអំពៅដែរ។
អង្គការមិនយកកម្រៃមួយដូចជា អង្គការ Oxfam ដែលមានទីតាំងក្នុងប្រទេសអង់គ្លេស បានលើកឡើងពីការរំលោភរបស់ក្រុមហ៊ុនល្បីៗបែបនេះ ហើយបានដាក់គំនាបលើពួកអ្នកទិញដូចជាក្រុមហ៊ុន Coca Cola និងក្រុមហ៊ុន Pepsi។
កាលពីខែវិច្ឆិកា Coca Cola ដែលជាក្រុមហ៊ុនភេសជ្ជ:ដ៏ធំជាងគេបង្អស់របស់ពិភពលោក ប្រាប់ឲ្យដឹងថា ខ្លួន នឹងធ្វើការដើម្បីឲ្យប្រាកដថា ចង្វាក់នៃការផ្គត់ផ្គង់ទាំងមូលរបស់ក្រុមហ៊ុន មានតម្លាភាពហើយនឹងការទទួលខុសត្រូវ ហើយបានសន្យាថា មិនអនុគ្រោះចំពោះការរឹបអូសដីធ្លីនេះ។
លោកស្រី Megan Maclness នៃអង្គការ Global Winess និយាយថា ចំណាត់ការរបស់ក្រុមហ៊ុន Coca Cola ហើយនឹងធនាគារ Deutsche Bank បង្ហាញថា ពេលវេលា កំពុងចាប់ផ្តើមផ្លាស់ប្តូរហើយ។
លោកស្រី មានប្រសាសន៍បន្តទៀតថា ការណ៍នេះក៏ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យអនុវត្តច្បាប់របស់ខ្លួនផ្ទាល់ប្រឆាំងច្បាប់រំលោភសិទ្ធិដីធ្លី៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន