វីអូអេផ្នែកផ្សាយជាភាសាភូមាបានរាយការណ៍ថាអ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា.បាននិយាយថាលោក Blinken អនុរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.នឹងធ្វើដំណើរទៅកាន់ប្រទេសភូមាដើម្បីជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលភូមា ក្រុមមេដឹកនាំនយោបាយ ក្រុមអ្នកចូលរួមក្នុងកម្មវិធីការផ្តើមគំនិតនៃក្រុមមេដឹកនាំវ័យក្មេងក្នុងទ្វីបអាស៊ីអាគ្នេយ៍ដែលភាសាអង់គ្លេសហៅថា Young Southeast Asian Leaders Initiative និងក្រុមសមាជិកនៃសង្គមស៊ីវិលផងដែរ។ អ្នកនាំពាក្យរូបនេះនៃក្រសួងការបរទេសអាមេរិកាំងក៏បាននិយាយដែរថាលោកអនុរដ្ឋមន្ត្រីនឹងប្រើប្រាស់ឱកាសនេះដើម្បីពិភាក្សាបញ្ហាមួយចំនួនធំដោយមានរួមមានបញ្ហាសំខាន់ៗខាងសិទ្ធិមនុស្សនិងបញ្ហាក្នុងតំបន់៕