គណបក្សប្រជាធិបតេយ្យមានបំណងតែងតាំងលោក Biden ជាបេក្ខជននៅសប្តាហ៍ទីមួយនៃខែសីហា ខណៈអ្នកខ្លះជំរុញលោកឲ្យឈប់ពីការប្រកួត
គណបក្សប្រជាធិបតេយ្យគ្រោងនឹងរៀបចំការបោះឆ្នោតតាមអនឡាញដើម្បីធ្វើឱ្យលោកប្រធានាធិបតី Joe Biden ក្លាយជាបេក្ខជនជាផ្លូវការរបស់ពួកគេនៅក្នុងសប្តាហ៍ដំបូងនៃខែសីហា ដោយជំរុញឱ្យមានផែនការធ្វើដូច្នេះ មុនពេលសន្និបាតជាតិរបស់គណបក្សនៅពីរសប្តាហ៍ក្រោយ។
គម្រោងការនោះកើតឡើងទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើងពីអ្នកខ្លះនៅក្នុងគណបក្សឱ្យលោក Biden ចាកចេញពីការប្រកួតប្រជែងប្រធានាធិបតីក៏ដោយ។ អ្នកចុងក្រោយបំផុតដែលស្នើឡើងនោះគឺលោក Adam Schiff សមាជិករដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ្នកស្រី Nancy Pelosi ។
គណៈកម្មាធិការច្បាប់នៃសន្និបាតជាតិបក្សប្រជាធិបតេយ្យនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីផែនការរបស់ខ្លួន។ នេះបើយោងតាមលិខិតផ្ញើទៅសមាជិកកាលពីថ្ងៃពុធ។ លិខិតនោះនិយាយថា ការបោះឆ្នោតតាមអនឡាញនឹងមិនប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១ ខែសីហានិងថ្ងៃទី៧ ខែសីហា។
សន្និបាតជាតិបក្សប្រជាធិបតេយ្យនឹងរៀបចំឡើងនៅថ្ងៃទី១៩ដល់២២ ខែសីហានៅទីក្រុង Chicago៕