ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ប្រកាស​គាំទ្រ​បេក្ខភាព​លោក Biden ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ចេញពី​សេតវិមាន​ដើម្បី​ធ្វើដំណើរទៅរដ្ឋ California កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ចេញពី​សេតវិមាន​ដើម្បី​ធ្វើដំណើរទៅរដ្ឋ California កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ជួប​ប្រជុំគ្នា​ក្នុង​រដ្ឋសភា ​អស់ពេល​រាប់ម៉ោង​កាលពី​ព្រឹក​ថ្ងៃអង្គារ ​បាន​និយាយ​ថា ​ពួកគេ​គាំទ្រ​លោក​ប្រធានាធិបតី​ Joe Biden ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ Pete Aguilar​ សមាជិក​សភា​មក​ពី​រដ្ឋ​ California ​ដែល​ជា​ប្រធានក្រុម​នៃ​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​រសៀល​ថ្ងៃអង្គារ​ថា ​កិច្ចប្រជុំ​ក្រុម​សមាជិក​គណបក្ស​នេះ​ គឺ​ដើម្បី​ពិភាក្សា​អំពី​សមត្ថភាព​របស់​លោក​ប្រធានាធិបតី ​Biden ​ក្នុង​ដំណើរការ​យុទ្ធនាការ​នេះ​ហើយ​ក៏​ជា​ «លំហាត់​ដើម្បី​ស្តាប់​មតិគ្នា​យ៉ាង​ពិតប្រាកដ»​ដោយ​ផ្តោត​លើ​មតិ​ផ្សេងគ្នា​អំពី​របៀប​ត្រូវ​ឆ្ពោះ​ទៅមុខ។

មិនមាន​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យណាមួយ​ថែម​ទៀត​បាន​អំពាវនាវ​ឱ្យ​លោក Biden ដើរ​ចេញ​ពី​ការប្រកួត​ទេ​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃអង្គារ។

ភាពតានតឹងបាន​កើនឡើង ​អំពី​ថា​តើ​លោក​ Biden ​គួរ​ឬ​មិនគួរ​នៅតែ​ជា​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ។ សមាជិក​រដ្ឋសភា ​ដែល​បាន​ជួបប្រជុំ​គ្នា ​កាលពី​ព្រឹកថ្ងៃអង្គារ​ នៅ​ទីស្នាក់ការ​របស់​គណបក្ស​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ទូរស័ព្ទ​ដៃចូល​ដើម្បី​កុំឱ្យ​មាន​ការបែកធ្លាយ​ដឹងមុន។ ក្រុម​មេដឹកនាំ​គណបក្ស​បាន​ហៅ​កិច្ចប្រជុំ​នេះ​ថា​ជា​ការពិភាក្សា​ក្នុង​គ្រួសារ។

លោក Biden ​បាន​ប្រកែក​យ៉ាង​ម៉ឺងម៉ាត់​ថា ​លោក​នឹង​មិន​ចុះចេញ ​ដោយសារ​តែ​មាន​ការព្រួយបារម្ភ​ អំពី​អាយុ​របស់​លោក ​និង​អំពី​សមត្ថភាព​របស់​លោក ​ដើម្បី​ធ្វើ​យុទ្ធនាការ​ទេ។ នៅក្នុង​លិខិត​មួយ​ច្បាប់​ដែល​មាន​សម្តី​ខ្លាំងៗ ​លោក Biden ​បាន​ប្រាប់​គណបក្ស​របស់​លោក ​ឱ្យ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ឡើងវិញ​ទៅលើ​ការគំរាម​កំហែង​ដែល​បង្កឡើង​ដោយ​លោក Donald Trump ​ដែល​ជា​បេក្ខជន​នៃ​គណបក្ស​សាធារណរដ្ឋ​ទៅវិញ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG