ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹងធ្វើសន្និសិទកាសែតធំ‍មួយ​នៅល្ងាចថ្ងៃព្រហស្បតិ៍


លោក​ប្រធានាធិបតី Joe Biden ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​ណាតូ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​ណាតូ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​ ដែល​សេតវិមាន​ហៅថា​សន្និសីទ​កាសែត​«ធំ‍» ​មួយ​នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍។ នេះ​ជា​ការជួបផ្ទាល់​ជាមួយ​ក្រុម​អ្នកកាសែត ​ដែល​ច្បាស់​ជានឹង​សួរ​សំណួរ​ពិបាកៗ​ ខណៈដែល​លោក Biden ​ប្រឈមនឹង​ការអំពាវនាវ​ពី​សំណាក់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ​ឱ្យ​បោះបង់ចោល​កិច្ចប្រឹងប្រែង​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​មួយ​អណត្តិ​ទៀត ​នៅពេលដែល​មាន​ការមន្ទិល​សង្ស័យ​ថា​ លោក​គ្មាន​សមត្ថភាព​ខួរក្បាល​និង​ខ្លួនប្រាណ​ដើម្បី​យកឈ្នះ​លោក​អតីត​ប្រធានាធិបតី​ Donald Trump។

នេះ​ជាពេលវេលា​យ៉ាង​សំខាន់​ជាទី​បំផុត​មួយ ​សម្រាប់​លោក Biden ​ដែល​មាន​អាយុ​៨១​ឆ្នាំ ​នៅពេលដែល​លោក​ស្វែង​ចង់​បាន​តំណែង​ជា​ប្រធានាធិបតី​ មួយ​អណត្តិ​ទៀត ​ក្នុង​ការឆ្លើយឆ្លង​ជាមួយ​ពួកអ្នកកាសែត ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដែល​មិន​បាន​រៀបចំ​ទុក​ជាមុន ​នៅពេលដែល​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់ ចប់​សព្វគ្រប់​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​នៅ​ថ្ងៃព្រហស្បតិ៍។

ខួរក្បាល​វាងវៃ ​ហើយនឹង​រាងកាយ​រឹងមាំ ​របស់​លោក Biden ​ត្រូវបាន​គេ​ចោទ​សួរ​ ជាច្រើន​លើក​ច្រើនសារ ​ដោយ​សម័ន្ធមិត្ត​យូរអង្វែង​របស់​លោក​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ​និង​ត្រូវ​បាន​ចំអក​ដោយ​ក្រុមអ្នកគាំទ្រ​លោក Trump ​បន្ទាប់ពី​លោក​និយាយ​មិន​បាន​ក្បោះក្បាយ​ នៅក្នុង​ការជជែកដេញដោល​របស់​លោក ​ជាមួយ​លោក Trump ​កាលពី​២​សប្តាហ៍​មុន៕

XS
SM
MD
LG