ភ្នំពេញ —
មេដឹកនាំនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញជំហរទោរទន់រកគ្នានៅថ្ងៃអង្គារនេះក្រោយពីការបង្ក្រាបបាតុករយ៉ាងហិង្សាដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាល។
លោកហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានថ្លែងជាសាធារណៈក្នុងទីក្រុងភ្នំពេញដោយបញ្ជាក់ឡើងវិញពីជំហរភា្ជប់ការចរចាឡើងវិញជាមួយគណបក្សសង្គ្រោះជាតិ។
«គណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហរនយោបាយប្រកាន់ខ្ជាប់នូវសុឆន្ទៈដ៏ពិតប្រាកដក្នុងការជួបចរចាគ្រប់កម្រិតជាមួយគណបក្សសង្គ្រោះជាតិសំដៅដោះស្រាយបញ្ហាដែលមិនទាន់បានស្រុះស្រួលជាមួយគ្នា»។
លោកហេង សំរិន បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងឱកាសរំលឹកខួបលើកទី៣៥ឆ្នាំនៃជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩លើពួកខ្មែរក្រហម។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សជាប់ឆ្នោតតែពីរគត់មានទំនាស់រវាងគ្នាជុំវិញលទ្ធផលបោះឆ្នោត។ គណបក្សនិមួយៗបានប្រកាសពីជ័យជម្នះរៀងៗខ្លួន។ប៉ុន្តែគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលទទួលរងការចោទប្រកាន់ថាលំអៀងទៅរកគណបក្សកាន់អំណាចបានប្រកាសលទ្ធផលថាគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន ឈ្នះបាន៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ឈ្នះបាន៥៥អាសនៈក្នុងរដ្ឋសភាដែលមានចំនួន១២៣កៅអី។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ប៉ុន្តែការទាមទារនេះមិនបានសម្រេចជោគជ័យនោះទេ។
ទីបំផុតគណបក្សជំទាស់បានដឹកនាំបាតុកម្មជាច្រើន។ បាតុកម្មដែលគាំទ្រដោយចំហពីក្រុមកម្មកររោងចក្រហើយដែលត្រូវបង្រ្កាបដោយកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុនដោយបណ្តាលឲ្យមានជនរងគ្រោះស្លាប់៤នាក់យ៉ាងតិចនិងរបួសប្រមាណ៤០នាក់។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះប្រទេសបារាំងបានស្នើឲ្យភាគីទំនាស់នយោបាយទាំងពីរចាប់ផ្តើមចរចាគ្នាឡើងវិញឲ្យបានឆាប់ដើម្បីធានាដំណើរការល្អនៃស្ថាប័ននានានៅក្នុងប្រទេស។ ប៉ុន្តែបារាំងក៏បានព្រមានពីការគោរពសិទ្ធិធ្វើបាតុកម្មដោយអហិង្សាផងដែរ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិធ្លាប់បានប្រកាសថានឹងមិនធ្វើការចរចាណាមួយជាមួយគណបក្សប្រជាជនកម្ពុជាទេល្គឹកណាមិនមានការបញ្ឈប់អំពើហិង្សា។ប៉ុន្តែនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃនេះលោកសម រង្ស៊ី មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិត្រៀមខ្លួនចរចាបន្ថែមទៀតជាមួយគណបក្សកាន់អំណាច។
«យើងត្រៀមខ្លួនជួបគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់នៅគ្រប់កម្រិត។នេះជាស្មារតីរបស់យើងដដែល»។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលបានតាមដានសភាពការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាធ្លាប់បានផ្តល់យោបល់នាពេលកន្លងមកឲ្យគណបក្សគូជម្លោះទាំងពីរធ្វើការចរចាគ្នារកច្រកចេញពីវិបត្តិនយោបាយជាជាងការប្រកាន់ជំហររៀងៗខ្លួន។
ដោយឡែកនៅថ្ងៃនេះដែរលោកហេង សំរិន បានស្តីបន្ទោសដល់គណបក្សជំទាស់ថាបានដឹកនាំបាតុកម្មតវ៉ានៅតាមដងផ្លូវដោយខុសច្បាប់ហើយលោកព្រមានថាគណបក្សប្រជាជនកម្ពុជាត្រៀមខ្លួននឹងប្រើគ្រប់មធ្យោបាយដើម្បីការពាររដ្ឋសភានិងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។
រដ្ឋសភានិងរដ្ឋាភិបាលដែលគណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរថាជាស្ថាប័នមិនត្រឹមត្រូវស្របតាមលក្ខណៈច្បាប់ពេញលេញ៕