ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​៧​មករា


ក្រុមរបាំរាំនៅក្នុងការប្រារព្ធ​ខួប​៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ក្រុមរបាំរាំនៅក្នុងការប្រារព្ធ​ខួប​៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ភ្នំពេញ៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៥​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ​៧មករានៅ​ក្នុង​រាជធានី​ភ្នំពេញ។​

ចូលរួម​ក្នុង​ឱកាស​នោះ​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ លោក​ ជា ស៊ីម ប្រធាន​គណបក្ស​និង​លោក​ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។

ពិធី​បុណ្យ​ដែល​ត្រូវ​បាន​គេចាត់​ទុក​ថា ជា​បុណ្យ​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​មាន​អ្នក​ចូលរួមប្រហែល​ជាង​មួយ​ម៉ឺននាក់​ដែល​សុទ្ធ​តែ​ជា​សមាជិក​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស ហើយ​បាន​ប្រារព្ធ​ធ្វើ​នៅ​មណ្ឌល​កំសាន្ត​កោះពេជ្រ​នា​ទីក្រុង​ភ្នំពេញ។

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថិត​ក្នុង​ទឹក​មុខ​រីករាយ ត្រូវ​បាន​អ្នក​គាំទ្រ​ស្វាគមន៍ មុន​នឹង​ពិធី​ផ្លូវការ​បាន​ចាប់​ផ្តើម។​

ការរៀបចំ​ពិធី​យ៉ាង​ឱឡារិក​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អាជ្ញា​ធរ​ប៉ូលិស​ខ្មែរ​បាន​បណ្តេញ​យ៉ាង​ហិង្សា​លើ​ការ​ជួប​ជុំ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដាក់​បម្រាម​មិន​ឱ្យ​មាន​ការ​ជួបជុំ​គ្នាត្រឹមពី​មនុស្ស​១០​នាក់​ឡើង​ទៅ៕
XS
SM
MD
LG