ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្ថន័យ​ថ្ងៃ​៧មករា​និង​របត់​នយោបាយ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា


លោក​បណ្ឌិត​សុខ ទូច​ ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ និង​ជា​អ្នកវិភាគ​នយោបាយ។
លោក​បណ្ឌិត​សុខ ទូច​ ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ និង​ជា​អ្នកវិភាគ​នយោបាយ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អ្នកវិភាគ​បាន​អះអាង​ថា ថ្ងៃ​រំដោះ​៧មករា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការរំដោះ​ឲ្យ​ខ្មែរ​រួច​ផុត​ពី​របប​ខ្មែរក្រហម​និង​ជា​ថ្ងៃ​ឈ្លានពាន​នៃ​កងទ័ព​វៀតណាម។ នេះ​ជា​ការអះអាង​របស់​លោក​បណ្ឌិត​សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​និង​ជា​អ្នកវិភាគ​នយោបាយ​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស កាល​ពីយប់​ថ្ងៃអង្គារ​ទី៧ខែ​មករាឆ្នាំ​២០១៤។

លោក​ថ្លែង​ថា ​ការដឹង​គុណ​គ្នា​ទៅវិញ​ទៅ​មក​ល្មម​ដល់​ទីបញ្ចប់​ហើយ ចំពោះ​ប្រទេស​ទាំងពីរ។ លោក​ថ្លែង​ថា​នៅ​ពេល​នោះ បើ​វៀតណាម​មិន​វ៉ៃ​ខ្មែរក្រហម ទេ​នោះ​ខ្មែរក្រហម​ក៏​មិន​ឲ្យ​វៀតណាម​បាន​សុខ​ដែរ ធ្វើ​សង្គ្រាម​ទៅ​ក្នុង​ប្រទេស វៀតណាម ហើយ​សង្គ្រាម​ត្រូវ​កើត​ឡើង​តាម​ព្រំដែន​ដែល​មិន​អាច​ឲ្យ​វៀតណាម អភិវឌ្ឍន៍​បាន​ទេ។ មួយ​ទៀត​វៀតណាម វ៉ៃ​ខ្មែរក្រហម​គឺ​ដើម្បី​ធ្វើ​ជា​បងធំ​នៅ​ឥណ្ឌូចិន ព្រោះ​វៀតណាម​មាន​សហភាព​សូវៀត​ជា​បង​ធំ​នៅ​ពី​ក្រោយ។

លោក​ថ្លែង​ថា ​អ្នក​នយោបាយ​ខ្មែរ​មិន​គួរ​បិទ​បាំង​ប្រវត្តិសាស្ត្រ​ខ្លួន ហាម​មិន​ឲ្យ​រៀន​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្លួន​នៅ​វគ្គ​នេះ​ទេ គួរ​តែ​ចងក្រង​ដើម្បី​ឲ្យ​កូន​ខ្មែរ​និង អ្នកដឹកនាំ​ជំនាន់​ក្រោយ​បាន​រៀន​សូត្រ​និង​ចៀសវៀង​បញ្ហា​អតីតកាល​កើត​ឡើង សម្រាប់​អ្នកជំនាន់​ក្រោយ​ទៀត ហើយ​បញ្ចប់​ការបកស្រាយ​ផ្ទុយ​គ្នា​ដែល​នាំ​ឲ្យ ខ្មែរ​បែកបាក់​គ្នា៕
XS
SM
MD
LG