មេរោគកូរ៉ូណាធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​ជនជាតិ​ចិន​នៅ​ក្នុង​ទ្វីបអាហ្វ្រិក

រូបឯកសារ៖ អ្នកដំណើរមកដល់ព្រលានយន្តហោះ LAX ពីក្រុងសៀងហៃ ប្រទេសចិន។

វីដេអូ​មួយ​ដែល​ត្រូវបាន​គេ​ចែកចាយ​យ៉ាង​ច្រើន​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គមបាន​បង្ហាញ​ពី​ហ្វូង​មនុស្ស​ខឹង​សម្បារ​ដែល​បាន​គំរាម​កំហែងជនជាតិ​អាស៊ី​២នាក់​អំពី​មេរោគ​កូរ៉ូណា​វីរុស។​

មាន​សេចក្តី​រាយការណ៍នៅ​ក្នុង​វីដេអូ​ដែល​ត្រូវបាន​គេ​ថត​នៅ​ក្នុង​ប្រទេស​កេនយ៉ា ​បាន​បង្ហាញ​ថា ​បុរស​ម្នាក់​នៅ​ក្នុង​ហ្វូង​មនុស្សបាន​ស្រែក​ដាក់​គូស្រក​មួយ​មួយ​គូ​ដែល​មានការ​ភ័យខ្លាច​ថា «យើង ​មិន​មាន​មេរោគ​កូរ៉ូណាទេ។ ល្មម​ហើយ»។ បុរសនៅ​ក្នុង​ហ្វូង​មនុស្ស​នោះ ​បាន​លើកដៃ​គំរាម​កំហែង​ទះ​កំភ្លៀង​បុរស​ជនជាតិ​អាស៊ី​នោះ។

នៅពេល​ដែល​មេរោគ​កូរ៉ូណា​រាលដាល​ទៅកាន់​ទ្វីបនានា ​មេរោគ​នោះក៏​កំពុង​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ដែរ។​ នៅ​ក្នុង​ផ្នែក​ជា​ច្រើន​របស់​ពិភព​លោក ​រួម​ទាំង​ទ្វីប​អា ហ្វ្រិក ការភ័យ​ខ្លាចជន​ជាតិ​ចិន​កំពុង​កើន​ឡើង។ ជន​ជាតិ​ចិន​ប្រមាណ​១​លាន​នាក់​បាន​រស់​នៅ​និង​ធ្វើការ​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។ ពួកគេ​ជា​ច្រើន​ឥឡូវនេះ ​បាន​ប្រឈម​ការរើសអើង​កាន់​តែ​ខ្លាំង​ឡើង។

ក្នុង​កិច្ច​សម្ភាសន៍​មនុស្ស​នៅតាម​ផ្លូវ​ក្នុង​រដ្ឋ​ធានីណៃរ៉ូប៊ី VOA បាន​រក​ឃើញ​ថា ​មនុស្ស​កាន់​តែ​ច្រើន​ឡើងមាន​ការ​មិនពេញ​ចិត្ត​ជនអន្តោ​ប្រវេសន៍​ចិន​កាន់​តែ​ខ្លាំង​ឡើង។

អ្នក​ស្រី Patricia Wayua ជាអ្នក​ពិគ្រោះ​ការ​នៅ​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រ​ទេសកេនយ៉ា ​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ស្វាហ៊ីលី​ថា ​ពេល​ដែល​ខ្ញុំ​ឃើញ​ជន​ជាតិ​ចិន ខ្ញុំ​មានការ​ភ័យ​ខ្លាច ​ព្រោះ​ខ្ញុំ​មិន​ដឹង​ថា តើ​គេ​មក​ពី​ប្រទេស​ចិន​ឬ​ពួក​គេ​នៅ​ក្នុង​ប្រទេស​កេនយ៉ា​មុន​ពេល​មេរោគ​នោះ​ផ្ទុះ​ឡើង។លោក​ដឹង​ទេ​ថា ​ប្រ​ព័ន្ធ​របស់​យើង ​មិនល្អ។ដោយ​ហេតុនេះ​ហើយ ពេល​ដែល​យើង​ឃើញ​ជន​ជាតិ​ចិន​ យើង មាន​ការភ័យខ្លាច​»។

បុរស​ម្នាក់ទៀត​ដើរ​តាម​ផ្លូវ​ ​បានជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត។គាត់ ​បាន​និយាយ​ថា «ខ្ញុំ​គិតថា ​យើង ​មិន​ត្រូវ​រើស​អើង​ប្រឆាំង​នឹង​ពួកគេ​ទេ។រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ធ្វើ​ឲ្យ​ប្រាកដថា ​អ្នក​ចូលក្នុងប្រទេស​នេះ ត្រូវបានគេ​ពិនិត្យ​ឆែកឆេរ​ហើយ​នឹង​អ្វី​ៗ​ធ្វើ​ទៅតាម​នីតិវិធី»៕