ភ្នំពេញ —
នៅរសៀលថ្ងៃសៅរ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបង្គាប់ឲ្យដាក់ទណ្ឌកម្មលើមន្ត្រីទទួលខុសត្រូវរៀបចំការបោះឆ្នោតចំនួនប្រាំបីការិយាល័យក្នុងខេត្តក្រចេះដោយសំអាងថា មន្ត្រីទាំងនោះបានប្រព្រឹត្តខុសក្នុងការបំពេញការងាររបស់ខ្លួន។
មន្ត្រីទទួលខុសត្រូវទាំងប្រាំបីការិយាល័យនេះស្ថិតក្នុងឃុំស្វាយជ្រះនៃខេត្តក្រចេះ។ ហើយការពិន័យទោសទៅលើពួកគេសម្រេចឡើងដោយសារក្រុមប្រឹក្សាធម្មនុញ្ញរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសដោយមិនបានបិទកញ្ចប់សុវត្ថិភាព «ក»ក្រោយពីការរាប់សន្លឹកឆ្នោតរួច។
កញ្ចប់នេះមានសារៈសំខាន់ដែលផ្ទុកដោយទិន្នន័យបោះឆ្នោតគ្រប់បែបយ៉ាង និងកំណត់ត្រាក្នុងអំឡុងពេលរាប់សន្លឹកឆ្នោត និងក្នុងពេលបោះឆ្នោត។
សេចក្តីសម្រេចនេះធ្វើឡើងក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលចុងក្រោយក្នុងការសម្រេចលើបណ្តឹងនានាក្នុងការបោះឆ្នោតបានបើកសវនាការជិតពេញមួយថ្ងៃលើបណ្តឹងស្តីពីភាពមិនប្រក្រតីក្នុងការិយាល័យបោះឆ្នោតចំនួន១៣ក្នុងឃុំស្វាយជ្រះនេះ។ បណ្តឹងទាំងនេះធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ។
លោកឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានអានសេចក្តីសម្រេចនេះបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដកខ្លួនទៅពិចារណាជាច្រើនម៉ោងក្រោយពីបញ្ចប់សវនាការ។
លោកឯក សំអុលប្រកាសថា៖ «ប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់វិធានការដាក់ទណ្ឌកម្មលើមន្ត្រីដែលប្រព្រឹត្តខុសដូចមានចែងក្នុងមាត្រា២»។
មាត្រា២ក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺកំណត់ថា មន្ត្រីទាំងនេះបានប្រព្រឹត្តកំហុស ប៉ុន្តែមិនបានទទួលទណ្ឌកម្ម។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹង ថាតើទណ្ឌកម្មលើមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានទាំងនោះមានអ្វីខ្លះនោះទេ។
លោកម៉ៅ សុភារិទ្ធ មន្ត្រីគ.ជ.ប.ដែលបានចូលការពារក្នុងសវនាការនៅថ្ងៃនេះថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មានថា គ.ជ.ប.នឹងត្រូវប្រជុំសមាជិកទាំង៩រូបជាមុនសិន។
លោកនិយាយថា៖ ការសម្រេចណាមួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាស្រ័យលើការប្រជុំរបស់សមាជិកទាំងប្រាំបួនរូប ថាតើសម្រេចដាក់ពិន័យនោះយ៉ាងណា»។
លោកគួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការបោះឆ្នោតខាងភាគីដើមបណ្តឹង មានប្រសាសន៍ថា នេះជាការសម្រេចដែលមិនយុត្តិធម៌នោះទេ។
លោកនិយាយថា៖ «យើងឃើញថា សេចក្តីសម្រេចនេះអយុត្តិធម៌សម្រាប់គណបក្សសង្គ្រោះជាតិ។ ការដាក់ទណ្ឌកម្មលើមន្ត្រីតាមការិយាល័យគឺជាអំពើអយុត្តិធម៌មួយទៀតសម្រាប់មន្ត្រីការិយាល័យទាំងនោះ ដោយសារតែកំហុសរបស់គាត់មិនមែនគាត់ធ្វើដោយចិត្តឯងទេគឺដោយសារមានការបញ្ជា»។
លោកគួយ ប៊ុនរឿនបញ្ជាក់ថា គណបក្សជំទាស់នឹងពិចារណាប្តឹងពីបទព្រហ្មទណ្ឌទៅកាន់តុលាការ។
មេធាវីរបស់គណបក្សសង្គ្រោះជាតិ លោកជូ ជូងងី និងលោកកែត ឃីបានលើកក្នុងសវនាការថា មានប្រជាពលរដ្ឋជាច្រើនបានបាត់ឈ្មោះពីបញ្ជីបោះឆ្នោត មានការកែតួលេខសន្លឹកឆ្នោតមិនបានការ និងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងខេត្តក្រចេះដើម្បីផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ស្នើឲ្យមានការស៊ើបអង្កេតពីប្រព័ន្ធបញ្ជាឲ្យប្រព្រឹត្តភាពមិនប្រក្រតីក្នុងការបោះឆ្នោត សុំឲ្យផ្តន្ទាទោសជនប្រព្រឹត្តខុស និងសុំឲ្យបោះឆ្នោតឡើងវិញក្នុងឃុំមួយចំនួន។
លោកម៉ៅ សុភារិទ្ធ តំណាងគ.ជ.ប.ទទួលស្គាល់ថា មន្ត្រីមូលដ្ឋានរបស់គ.ជ.ប.បានប្រព្រឹត្តខុស ហើយនេះមិនមែនជាបញ្ហាបច្ចេកទេសទេ។
ដោយឡែកលោកឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលស្គាល់ថា មានភាពមិនប្រក្រតីបានកើតឡើងដូចបានលើកឡើងក្នុងបណ្តឹងរបស់គណបក្សសង្គ្រោះជាតិក្នុងការិយាល័យបោះឆ្នោតក្នុងឃុំស្វាយជ្រះ ប៉ុន្តែភាពមិនប្រក្រតីទាំងនោះមិនបានធ្វើឲ្យប្រែប្រួលសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សឈ្នះឆ្នោតនោះទេ។ មួយវិញទៀត ការបោះឆ្នោតនៅក្នុងខេត្តមិនបានរំខានដោយបញ្ហាអសន្តិសុខនោះទេ។
លោកឯក សំអុលបានលើកឡើងក្នុងសេចក្តីសន្និដ្ឋានមុនសេចក្តីសម្រេចថា គ.ជ.ប.ត្រូវទទួលខុសត្រូវខាងសីលធម៌អំពីការងារគ្រប់គ្រងរបស់ខ្លួនលើបុគ្គលិកមូលដ្ឋាន។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក ដែលបានចូលឃ្លាំមើលការបើកសវនាការដោយក្រុមប្រឹក្សាធម្មនុញ្ញនេះ អធិប្បាយថាប្រធានក្រុមប្រឹក្សាធម្មនុញ្ញលើកសំណួរដេញដោលខុសនឹងបរិបថបណ្តឹងដូចជាការចោទសួរពីភាពសេរីត្រឹមត្រូវ និងយុត្តិធម៌ អំពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋទៅបោះឆ្នោតជាដើម។
លោកនី ចិរយាមានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញគួរតែអនុញ្ញាតឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។
លោកនិយាយថា៖ «នៅពេលដែលទម្រង់១១០២មានការប្រែប្រួល ទំរង់១១០២មានភាពមិនប្រក្រតី ហើយក្រុមប្រឹក្សាធម្មនុញ្ញគួរតែសម្រេចឲ្យធ្វើការរាប់សន្លឹកឆ្នោតឡើងវិញទៅតាមសំណើរបស់ដើមបណ្តឹង ពីព្រោះយើងឃើញថា ទិន្នន័យនៅក្នុងកញ្ចប់សុវត្ថិភាព «ក»បានខូចខាតទៅហើយ។ នៅពេលដែលកញ្ចប់«ក»បានរបើក ហើយមិនត្រឹមតែរបើកទេ ថែមទាំងខូចទិន្នន័យខាងក្នុងទៀត នោះហើយគឺជាបញ្ហាធ្ងន់ធ្ងរ»។
សូមបញ្ជាក់ថា ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចប្រើប្រាស់មាត្រា១២៥ថ្មីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ មន្ត្រីរៀបចំការបោះឆ្នោតក្នុងការិយាល័យបោះឆ្នោតទាំងប្រាំបីដែលត្រូវរកឃើញថា មានកំហុស អាចនឹងប្រឈមនឹងទោសពិន័យជាប្រាក់ពី១០ទៅ២៥លានរៀល ឬស្មើនឹងប្រហាក់ប្រហែលពី២៥០០ទៅដប់៦២៥០ដុល្លារអាមេរិក៕

Your browser doesn’t support HTML5