ភ្នំពេញ —
ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃពុធនេះ បានទាត់ចោលពាក្យបណ្តឹងពីរបន្ថែមទៀតរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្តឹងអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ។
គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងចំនួនជាង៣០បណ្តឹងជូនក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីការបរាជ័យក្នុងការទាមទាររកភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងសរុបទាំងអស់ចំនួន៤១បណ្តឹងមកពីគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត។
បណ្តឹងដែលក្រុមប្រឹក្សាធម្មនុញ្ញបានទទួលគឺចែកចេញជាបួនប្រភេទ។ប្រភេទទីមួយ នៅពេលចុះឈ្មោះបោះឆ្នោតមានពីរបណ្តឹង ប្រភេទទីពីរនៅពេលឃោសនាបោះឆ្នោតមានចំនួន១២បណ្តឹង ប្រភេទទីបី នៅពេលបោះឆ្នោតមាន១២បណ្តឹង និងប្រភេទទីបួន នៅពេលប្រកាសលទ្ធផលបោះឆ្នោតមាន១៥បណ្តឹង។
លោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាក្នុងចំណោមពាក្យបណ្តឹងទាំងបួនប្រភេទក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយជិតរួចរាល់ហើយ។នៅសល់តែបណ្តឹងមួយនៅថ្ងៃបោះឆ្នោតនិងបណ្តឹងចំនួន១៥ទៀតដែលបានប្តឹងនៅពេលប្រកាសលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ក្នុងចំណោមបណ្តឹងទាំង១២ដែលបានប្តឹងក្នុងថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយចំនួន១១ហើយនៅសល់តែមួយបណ្តឹងតែប៉ុណ្ណោះដែលគ្រោងនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍។លោកបានអះអាងថា ក្នុងចំណោមបណ្តឹងទាំងនោះ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចទទួលយកមកពិនិត្យដោះស្រាយទេ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់។
លោកអ៊ុត ឈនបានលើកយកបណ្តឹងមួយនៅក្នុងខេត្តតាកែវ ដែលគណបក្សសង្គ្រោះជាតិបានប្តឹង។ លោកលើកឡើងថា មានបុគ្គលម្នាក់ដែលអះអាងថា ប្រធានការិយាល័យបានបោះឆ្នោតជំនួស តែនៅពេលសួរដេញដោលក្នុងសវនាការ ជននោះបានឆ្លើយថា ខ្លួនបានបោះឆ្នោតដោយខ្លួនឯង រួចហើយគ្មានអ្នកណាបោះជំនួសឡើយ។
ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានបង្កឲ្យមានការរិះគន់ពីមន្ត្រីគណបក្សប្រឆាំង និងអ្នកអង្កេតការណ៍ និងអ្នកឃ្លាំមើលការបោះឆ្នោតដែលថា មានភាពលម្អៀង និងមិនឯករាជ្យ។
លោកគួយ ប៊ុនរឿន មន្ត្រីគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការបោះឆ្នោត បានបញ្ជាក់ថា ការបំពេញសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវរបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនមានលក្ខណៈឯករាជ្យទេ ដោយសារខ្វះមនុស្ស ក៏ដូចជាពេលវេលាដើម្បីធ្វើការស្រាវជ្រាវ។
លោកបាននិយាយថា៖ «ហាក់បីដូចជាខ្វះសុឆន្ទៈក្នុងការដោះស្រាយពាក្យបណ្តឹង ហាក់បីដូចជាការដោះស្រាយការបោះឆ្នោតកន្លងៗមកហ្នឹង វានៅតែរក្សាដដែលអញ្ចឹង។ ឲ្យតែគ.ជ.ប.បានសម្រេចរបៀបម៉េចគឺសេចក្តីសម្រេចនៅចុងក្រោយនៃតុលាការបោះឆ្នោតហ្នឹងគឺនៅតែរក្សាដដែល ដូចអ្វីដែលNECបានសម្រេចដែរ»។
កញ្ញាគង់ រ៉ាវីន អ្នកសម្របសម្រួលអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះ Comfrel បានបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនបានបើកឲ្យក្រុមអង្គការសង្គមស៊ីវិលចូលស្តាប់ការពិភាក្សាដេញដោលទេគឺបានធ្វើឡើងក្នុងលក្ខណៈបិទទ្វារ។
កញ្ញាបានចោទប្រកាន់ថា ការបើកសវនាការបែបនេះវាអាចប៉ះពាល់ដល់ឯករាជ្យភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
កញ្ញានិយាយថា៖«បោះឆ្នោតឆ្នាំនេះឃើញថា ទាំងគ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញអត់បានបើកឲ្យសារធារណជនចូលមើលទេ។ ជាពិសេសអង្គការក្រៅរដ្ឋាភិបាល ដូចជាអង្គការសង្កេតការណ៍ការបោះឆ្នោត អត់អាចចូលមើលទាក់ទងនឹងការបើកសវនាការរបស់គាត់ទេ។ អញ្ចឹងខាងយើងគិតថាដូចជាអត់មានតម្លាភាពអ្វីក្នុងការកាត់ក្តីហ្នឹងទេ»។
កញ្ញាបានបញ្ជាក់ទៀតថា ដើម្បីឲ្យបាត់នូវមន្ទិលសង្ស័យ គួរតែក្រុមប្រឹក្សាធម្មនុញ្ញធ្វើសវនាការនេះជាសារធារណៈ៕