វ៉ាស៊ីនតោន៖ គ្រាន់តែក្នុងខេត្តជាង១០ប៉ុណ្ណោះ អង្គការឃ្លាំមើលការបោះឆ្នោតរកឃើញភាពមិនប្រក្រតីជាង១០,០០០ករណី។ ភាពមិនប្រក្រតីទាំងនោះកើតឡើងនៅថ្ងៃ«ស» និងថ្ងៃបោះឆ្នោត។ ក្រុមអ្នកសង្កេតការណ៍ នឹងធ្វើការវាយតម្លៃរួមគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ក្រោយពីពួកគេបញ្ចប់ការអង្កេតនិងប្រមូលភស្តុតាងនៃភាពមិនប្រក្រតីចប់សព្វគ្រប់។
អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយឈ្មោះខុមហ្វ្រែលបានរកឃើញថា ភាពមិនប្រក្រតីជាបឋមក្នុងខេត្តចំនួនតែ១៣ប៉ុណ្ណោះមានដល់ទៅចំនួន១០.៨២៨ករណី។ ករណីទាំងនេះកើតឡើងនៅថ្ងៃ«ស»និងថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
គេគ្មានឃើញការបញ្ជាក់លម្អិតថា ភាពមិនប្រក្រតីទាំងនោះមានអ្វីខ្លះទេ។ ប៉ុន្តែ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការខុមហ្រ្វែលបានបង្ហាញថាថ្ងៃ«ស» មាន១៩២ករណី ក្នុងអំឡុងពេលបោះឆ្នោតមាន១០៣៩៨ករណីនិងក្នុងអំឡុង ពេលរាប់សន្លឹកឆ្នោតមានចំនួន២៣៧ករណី។ គេរកឃើញករណីទាំងនេះក្នុងការិយាល័យជាង២០៥៩ក្នុងចំណោម៥៦០០ការិយាល័យនៅក្នុងខេត្តចំនួន១៣។
កញ្ញាគង់ រ៉ាវីន អ្នកសម្របសម្រួលផ្នែកស៊ើបអង្កេតនៃអង្គការខុមហ្រ្វែល បានអះអាងថា៖
«ករណីសំខាន់បំផុត ដែលកើតឡើងច្រើនបំផុតហ្នឹងគឺទាក់ទងនឹងអ្នកមានសិទ្ធិបោះឆ្នោត បានន័យថា ប្រជាពលរដ្ឋដែលគាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតហ្នឹង ដែលគាត់ធ្លាប់បោះឆ្នោតពីមុនហ្នឹង គាត់បានទៅដល់ការិយាល័យដែរ តែគាត់អត់ឃើញឈ្មោះគាត់នៅក្នុងបញ្ជីបោះឆ្នោត។ ហើយមួយទៀតឈ្មោះរបស់គាត់ត្រូវបានគេបោះឆ្នោតរួច។ ហើយមួយទៀតទាក់ទងនឹងឈ្មោះខុសទិន្ន័យ ដែលធ្វើឲ្យគាត់អត់អាចបោះឆ្នោតបាន។ ក្នុងករណីបែបហ្នឹងឃើញមានច្រើន»។
កញ្ញារ៉ាវីនបានអះអាងថា ចំពោះពេលរាប់សន្លឹកឆ្នោតមានការរារាំងមិនឲ្យគណ បក្សនយោបាយនិងអ្នកសង្កេតការណ៍អង្កេតមើលសោរឃ្លុំ ឬសន្លឹកឆ្នោតជា ដើម។ អង្គការខុមហ្រ្វែល និងអង្គការសង្គមស៊ីវិលជាច្រើនរួមគ្នាបង្កើតជាក្រុមមួយមានឈ្មោះថា «បន្ទប់ស្ថានការណ៍»នោះ នឹងធ្វើការវាយតម្លៃការបោះឆ្នោតក្រោយពេលដែលពួកគេ ប្រមូលបានភស្តុតាងអំពីភាពមិនប្រក្រតីទាក់ទងនឹងការបោះឆ្នោតចប់សព្វគ្រប់ ហើយបញ្ចប់ការអង្កេតបញ្ហារឿងបោះឆ្នោតនានានៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គ.ជ.ប.បានប្រកាសលទ្ធផលជាផ្លូវការដំបូងកាលពីថ្ងៃទី១២ ខែសីហាដែលបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត តែគណបក្សជំទាស់គឺគណបក្ស សង្គ្រោះជាតិបានច្រានចោលលទ្ធផលនោះ ដោយបញ្ជាក់ថាខ្លួនទេ ជាអ្នកឈ្នះការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិកំពុងដាក់ពាក្យបណ្តឹងតវ៉ាទៅគ.ជ.ប.អំពីរឿងភាពមិនប្រក្រតីទាំងនោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងដោះស្រាយបណ្តឹងរបស់គណ បក្សសង្គ្រោះជាតិ ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនិងបណ្តឹងពីភាព មិនប្រក្រតីក្នុងខេត្តចំនួន១៥។ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពុំបានអះអាងថា តើបណ្តឹងរបស់គណបក្សជំទាស់ទាំងនោះពិតជាធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតឬយ៉ាងណាទេ តែលោកបានអះអាងថា បណ្តឹងខ្លះត្រូវរកឃើញថា ជាបណ្តឹងមិនត្រឹមត្រូវតាមច្បាប់កំណត់។
គណបក្សសង្គ្រោះជាតិបានព្រមានថា ប្រសិនបើគ.ជ.ប.មិនដោះស្រាឋយដោយសន្តិវិធី និងតម្លាភាពទេនោះ នោះពួកគេនឹងធ្វើបាតុកម្មអហិង្សាទាមទារយុត្តិធម៌៕