សេចក្តីបង្រៀនផ្នែកសាសនាសំរាប់ថ្ងៃសុក្រក្នុងព្រះវិហារឥស្លាមដែលគ្រប់គ្រងដោយ ពលរដ្ឋសូម៉ាលីក្នុងទីក្រុង Columbus រដ្ឋ Ohio បានផ្តោតទៅលើសកម្មភាពជ្រុល និយមតាមប្រព័ន្ធអ៊ីនធឺណិត សកម្មភាពប្រឆាំង និងទំនាក់ទំនងរវាងឪពុកម្តាយ ជាជនជាតិសូម៉ាលី និងកូនចៅរបស់ពួកគេទាក់ទងទៅនឹងការវាយប្រហារក្នុងសាកល វិទ្យាល័យរដ្ឋOhio ។
លោក Horsed Nooh នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឥស្លាម Abubakar Assidiq នៃក្រុងColumbus ភាគខាងលិច បានថ្លែងតាមសម្តីដើមថា៖
«យើងជ្រើសរើសសេចក្តីបង្រៀនរបស់យើងសំរាប់ថ្ងៃសុក្រសប្តាហ៍នេះ គឺដើម្បីដោះ ស្រាយបញ្ហាដែលជាក្តីបារម្ភរបស់សហគមន៍របស់យើង។ រឿងនោះគឺការប្រឈមមុខ ដែលពួកគេជួបប្រទះគឺដូចជា លទ្ធផលនៃសោកនាដកម្មថ្មីៗ និងឬសគល់នៃការនាំឲ្យ កើតមានអំពើសោកនាដកម្ម»។
លោក Nooh ថា បើតាមគំនិតរបស់លោកគឺថា កត្តាចម្បងមួយដែលបណ្តាលឲ្យកូនចៅងាយរងឥទ្ធិពលនៃសកម្មភាពប្រឆាំងបែបជ្រុលនិយម គឺការខ្វះនូវភាពប្រាស្រ័យទាក់ទងគ្នារវាងឪពុកម្តាយនិងកូនចៅ។ លោកបានបន្ថែមថា ការណ៍នេះជាសារមួយដល់សហគមន៍លោកដែលនៅតែភ័យព្រួយនិងប្រុងប្រយ័ត្នអំពីការប្រឆាំងត្រឡប់មកវិញ បន្ទាប់ពីការវាយប្រហារដោយរថយន្តនិងកាំបិតទៅលើសាកលវិទ្យាល័យរដ្ឋ Ohio ដែល និស្សិត Abdul Razak Ali Artan អាយុ១៨ឆ្នាំក្នុងសហគមន៍បានធ្វើការ វាយប្រហារ ធ្វើឲ្យរបួសមនុស្ស១១នាក់ ហើយទីបំផុតប៉ូលិសបានបាញ់សម្លាប់ជនដៃដល់នោះ។
សេចក្តីបង្រៀនសាសនាកាលពីថ្ងៃសុក្រគឺជា សេចក្តីបង្រៀនលើកដំបូងក្នុងព្រះវិហារ ឥស្លាមចាប់តាំងពីមានការវាយប្រហារលើសកលវិទ្យាល័យរដ្ឋOhio កាលពីខែមុន។ សារដ៏មានអំណាចខ្លាំងក្លារបស់ព្រះវិហារទៅដល់ឪពុកម្តាយនោះគឺ ឲ្យពួកគេកសាង ការប្រាស្រ័យទាក់ទងបែបវិជ្ជមាន ទំនាក់ទំនងល្អ និង មានការជឿទុកចិត្តពីកូនចៅ របស់ពួកគេ។ ការធ្វើដូច្នោះបាន ពួកគេអាចការពារអនាគតកូនចៅគេ មុនពេលកូន ចៅគេ ធ្លាក់ចូលទៅក្នុងក្រុមជ្រុលនិយម៕