វ៉ាស៊ីនតោន —
អំពើហិង្សាពីរកន្លែងផ្សេងគ្នាក្នុងទីក្រុងភ្នំពេញបានផ្ទុះឡើងរវាងអាជ្ញាធរនិងពលរដ្ឋក្រោយពេលក្រុមប្រជាពលរដ្ឋខឹងសម្បារនឹងអាជ្ញាធរចំពោះការបិទផ្លូវមិនឲ្យពួកគេធ្វើដំណើរទៅផ្ទះ ឬឆ្លងកាត់ដោយបានធ្វើឲ្យយ៉ាងតិចមានមនុស្សម្នាក់ស្លាប់ និងរបួស៧នាក់ ហើយនឹងចាប់ខ្លួនជាច្រើននាក់ទៀត។
ព្រឹត្តិការណ៍នេះកើតឡើងក្រោយមួយថ្ងៃនៃកិច្ចចរចារវាងដៃគូប្រជែងនយោបាយទាំងពីរគឺ លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៃគណបក្សគ្រប់គ្រងប្រទេស និងលោកសម រង្ស៉ីនៃគណបក្សជំទាស់មិនអាចទម្លុះទម្លាយភាពទាល់ច្រកផ្នែកនយោបាយ បាន។ ការប៉ះទង្គិចកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យនេះបានបន្តដល់យប់ជ្រៅថ្ងៃដដែលនោះគឺកើតឡើងមួយថ្ងៃមុនពេលមេដឹកនាំនយោបាយកំពូលៗ ត្រូវជួបប្រជុំគ្នាជាលើកទី២នៅថ្ងៃនេះ។
កងកម្លាំងប្រដាប់អាវុធជាច្រើនពាន់នាក់បានដាក់ពង្រាយពាសពេញទីក្រុង ភ្នំពេញចំថ្ងៃដែលគណបក្សជំទាស់បានចាប់ផ្តើមធ្វើបាតុកម្មអហិង្សាថ្ងៃដំបូងនៃ បាតុកម្ម៣ថ្ងៃ ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យដោះស្រាយ ភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតដែលគេចាត់ទុកថា ធ្វើឲ្យលទ្ធផលប្រែប្រួលនោះ។ ពលរដ្ឋក្នុងទីក្រុងភ្នំពេញនៅតាមផ្លូវសំខាន់ៗមួយចំនួនមិន ត្រូវគេឲ្យចូលទៅផ្ទះ ឬធ្វើដំណើរចេញចូលមួយរយៈពេលខ្លី ដូចជាតាមផ្លូវមាត់ទន្លេ មុខវាំង ផ្លូវនរោត្តមជាដើម។ បញ្ហានេះបង្កជារឿងហិង្សាកើតឡើង ដែលនាំឲ្យមានការបង្រ្កាបដោយអំពើហិង្សាផងដែរ។
លោកចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បានអះអាងថា អាជ្ញាធរមិនគួរប្រើអំពើហិង្សាដែលនាំឲ្យពលរដ្ឋកាន់តែមានកំហឹងនោះទេ។
លោកនិយាយថា៖ «អំពើហិង្សានេះកើតឡើងដោយសារការដាក់បារ៉ាស់បិទផ្លូវហ្នឹងតែម្តង បាទ!។ ការបិទផ្លូវសំខាន់ៗមួយចំនួននេះវាធ្វើឲ្យប៉ះពាល់ដល់ចរាចររបស់ពលរដ្ឋដែលជាម្ចាស់ផ្ទះ។ ពេលហ្នឹងឯងមានក្រុមយុវជនមួយចំនួនស្រែកវូសវាស់ដោយសារតែការបិទផ្លូវនេះ។ ដល់ពេលហ្នឹងមានការរុះរើទាញយកបន្លាលួសរបស់ប៉ូលិស ទម្លាក់ទឹកទៅ វាបង្កឲ្យមានការបង្កឲ្យកើតជាអំពើហិង្សាតែម្តង។ មានការប្រើប្រាស់ឡានទឹក បាញ់គ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក បាញ់គ្រាប់ពិតឡើងលើ»។
លោកសូវ៉េតបានបន្ថែមថា៖ «ហើយមានការបះទង្គិចគ្នារហូតដល់មានមនុស្សរបួស មានមនុស្សស្លាប់។ ប៉ុន្តែស្លាប់យើងមិនដឹងថា ស្លាប់ប៉ុន្មានទេ។ តែយើងគ្រាន់តែដឹងថាកូនក្មេងមួយស្លាប់ ហើយថតរូបបាន។ ហើយអ្នករបួសទៀតសោតបាញ់ធ្លាយពោះអញ្ចឹង មានអ្នកត្រូវចាប់ខ្លួន ដោយសារកងកម្លាំងប្រដាប់អាវុធបានប្រើប្រាស់អាវុធបាញ់»។
អ្នកស្លាប់ម្នាក់អាយុប្រមាញ៣០ឆ្នាំ អ្នករបួស និងអ្នកដែលត្រូវចាប់ខ្លួនទាំងនោះមិនត្រូវគេផ្តល់អត្តសញ្ញាណភ្លាមៗទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់បានអះអាងថា បាតុកម្មនិង ការបង្រ្កាបនេះជាការដំឡើងកម្លាំងឲ្យដឹងរៀងខ្លួន ដូចកីឡាប្រដាល់មុនប្រកួតឬ ក៏ការប្រជល់មាន់។
លោកនិយាយថា៖ «យើងនេះមិនលោតចាក់គ្នាទេគឺមុនកិច្ចចរចាគ្នានេះគឺភាគីទាំងពីរសម្លក់សម្លឹង រឹងរៀងខ្លួន»។
លោកបានបន្ថែមថា បើសិនជាគ្មានដំណោះស្រាយទេ កិច្ចប្រជុំសភាដំបូងដើម្បី បង្កើតសភានិងរដ្ឋាភិបាលថ្មីនោះនឹងមានភាពរអាក់រអួល។
លោកនិយាយថា៖ «ដូច្នេះខ្ញុំថា ដូចជាពិបាកបង្ខំព្រះមហាក្សត្រឲ្យបើកសម័យប្រជុំ ប្រសិនជាភាគីទាំងពីរអត់ទាន់មានការមូលមាត់អីគ្នា ព្រោះលោកបានសរសេរក្នុងសារលិខិតអញ្ជើញហ្នឹងថា អញ្ជើញដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ។ ឥឡូវមិនទាន់ដោះស្រាយអីសោះ តើយាងព្រះករុណាឲ្យបើកម៉េចកើត បើនៅស្រកេកស្រកាកនៅឡើយ»។
លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានថ្លែង ប្រាប់វីអូអេពីកន្លែងបាតុកម្មនៅក្បាលថ្នល់មកថា គណបក្សទាំងពីរបានលើកយកបញ្ហារៀងខ្លួនមកនិយាយ តែមិនគិតពីបញ្ហាប្រទេសជាតិទេ គឺម្ខាងនៅតែពឹងថា គ.ជ.ប.ប្រកាសតាមច្បាប់ពីជ័យជម្នះ តែម្ខាងៗនៅតែប្រកាសរឿងយុត្តិធម៌មកដល់ពេលនេះ។
លោកនិយាយថា៖ «ទាំងអស់នេះហើយដែលជាចំណងចងឲ្យមានការបង្ហូឈាមថ្ងៃនេះ។ យើងឃើញហើយបាតុកម្មអហិង្សា។ ឥឡូវមកដល់ពេលនេះ ខ្ញុំកំពុងតែឈរនៅលើបញ្ហាហ្នឹង ហើយមិនមែនអហិង្សាទេគឺចូលលក្ខណៈហិង្សាហើយ។ លោកឮច្បាស់ទេ គ្រាប់កាំភ្លើងកំពុងតែបាញ់។ នេះហើយជាការចងអ្នកនយោបាយដែលអ្នកនយោបាយគ្មានកម្រិតនៃការដោះស្រាយ»។
លោកថ្លែងយ៉ាងដូច្នេះប្រាប់វីអូអេពេលលោកបានចូលរួមសង្កេតការណ៍នៅ កន្លែងធ្វើបាតុកម្មនៅក្បាលថ្នល់ ចាក់អង្រែ នៅរាជធានីភ្នំពេញ ពេលកំពុងមានការបង្រ្កាបលើហ្វូងប្រជាពលរដ្ឋ។
លោកសុខទូចអះអាងថា បើសិនជាការចរចាមិនត្រូវគ្នាថ្ងៃច័ន្ទនេះទេ ពេលនេះ នឹងមានការប្រឈមមុខស្លាប់រស់រវាងអាជ្ញាធរនឹងម្ចាស់ឆ្នោត។ គេមិនទាន់អាច គិតដល់ការប្រជុំសភាដំបូងបានទេ ស្ថិតក្នុងស្ថានការណ៍នេះ។
លោកនិយាយថា៖ «ដោយសារថា ឥឡូវនេះមានរឿងខ្លាំងណាស់។ ហើយបើមានការប្រជុំសភាណាមួយកើតឡើង ប្រជាជនអាចតវ៉ាធ្ងន់ធ្ងរជាងនេះ។ឥឡូវនេះគ្រាន់តែអត់ប្រជុំសភាផង មានសន្ទុះបណ្ណឹងទៅហើយ។ ស្នងការប៉ូលិសក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ឯកជួន សុវណ្ណបានចោទប្រកាន់ថា ពលរដ្ឋជាបាតុករបានរំលោភទៅលើរបាំងការពារសន្តិសុខរបស់អាជ្ញាធរ ហើយនឹងចោទប្រកាន់គណបក្សជំទាស់ថា មិនអាចគ្រប់គ្រងបាតុករបានផង។
លោកនិយាយថា៖ «ពេលនោះខ្ញុំបាននៅជាប់ជាមួយឯកឧត្តមប្រធានសម រង្ស៉ី ហើយក៏យើងយល់អំពីសំណូមពរគាត់ ដែលគាត់ថា សុំទៅអុចធូបបួងសួង។ យើងក៏បានការពារគាត់ដើម្បីឲ្យកាត់បំពេញបំណងរបស់គាត់។ ហើយគាត់សន្យាថា គាត់នឹងត្រឡប់មកវិញ។ ដូច្នេះឯកឧត្តមសម រង្ស៉ីបានត្រឡប់មកវិញ។ ទាំងអស់គ្នាឃើញហើយ គាត់បានអញ្ជើញចេញត្រឡប់មកវិញ។ ប៉ុន្តែសួរថា ប្រជាពលរដ្ឋដែលជាបាតុករ ត្រឡប់ទៅវិញ ទេ? គឺគាត់អត់ត្រឡប់ទៅវិញទេ។ មួយចំនួនធំ គេត្រឡប់ទៅវិញទៅតាមឯកឧត្តមប្រធានសម រង្ស៉ី តែមួយចំនួនទៀតគឺគេបង្កការអុកឡុកនៅទីនេះ។ អញ្ចឹងយើងអាចដាក់សំណួរថា តើគេនៅទីនេះមានបំណងអ្វី?»
ទោះជាយ៉ាងណាក៏ដោយ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិបានបដិសេធមិនទទួលខុសត្រូវចំពោះអំពើហិង្សាទេ ហើយអំពាវនាវឲ្យ សមត្ថកិច្ចចាត់វិធានការចំពោះរឿងនេះ។ លោកថ្លែងដូច្នេះដោយយោងថា បាតុករគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យមានក្រមសីលធម៌ និងច្បាប់ និងគោរពច្បាប់ត្រឹមត្រូវ ដោយតវ៉ាតាមគោលការណ៍អហិង្សា។
លោកនិយាយថា៖ «ព្រោះបាតុករយើងជាបាតុករអហិង្សា ហើយយើងធ្វើនៅទីលានប្រជាធិបតេយ្យ។ ចំណែកអ្នកណាផ្សេងទៀតដែលទៅបង្កបញ្ហាអ្វី បង្កើតឲ្យមានការប៉ះទង្គិចជាមួយនឹងប៉ូលិស ឬមួយក៏ប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសារធារណៈ រឿងហ្នឹងជាការទទួលខុសត្រូវរបស់បុគ្គលនោះ»។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល បានថ្លែងថា គណៈកម្មការបន្ទប់ស្ថានការណ៍ ដែលមានក្រុមអង្គការសង្គមស៊ីវិលជាច្រើន បានផ្តល់អនុសាសន៍ថា អ្នកនយោបាយត្រូវមើលពីការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាពលរដ្ឋដែលមានការប្រែប្រួលច្រើន ហើយគួរទទួលយករបៀបវារៈគណបក្សទាំងពីរមកជជែកនិងដោះស្រាយរួមគ្នា ដោយមិនត្រូវទាត់ចោលរបៀបវារៈគណបក្សណាមួយទេ។
លោកនិយាយថា៖ «បើធ្វើអញ្ចឹងបានវាជួយឲ្យស្ថានការណ៍អាចប្រសើរឡើងវិញហើយនឹងមានដំណោះស្រាយនយោបាយ»។
ការប្រជុំសភាអាចធ្វើបានលុះត្រាតែមានការដោះស្រាយបញ្ហារបៀបវារៈដែល គណបក្សទាំងពីរបានដាក់ជូនគ្នាទៅវិញទៅមក ហើយទទួលយកទាំងសងខាង។
លោកនិយាយថា៖ «ប្រសិនជាមានការដោះស្រាយឆ្លើយតបទៅនឹងបញ្ហាគណបក្សសង្គ្រោះជាតិលើកឡើង មានការយល់ព្រម ឬក៏គណបក្សប្រជាជនគាត់ស្នើឡើង ហើយគណបក្សសង្គ្រោះជាតិក៏យកមកពិចារណា ធ្វើឲ្យមានការស្រុះស្រួលគ្នា ប្រហែលជាអាចធ្វើឲ្យស្ថានការណ៍ត្រឡប់មកធម្មតាវិញក្នុងការចូលរួមពេញលេញ»។
ក្រុមអ្នកវិភាគនយោបាយនៅមានក្តីរំពឹងថា ភាគីទាំងពីរដែលត្រូវចរចាគ្នាក្រោម ព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរុមនាថ នរោត្ត សីហមុនីនោះ អាចនឹងធ្វើឲ្យមានការជឿនលឿនជាងកិច្ចចរចាថ្ងៃទី១ដោយសារ មានក្រុមជំនាញនៃគណបក្សនីមួយៗនឹងចូលរួមជាមួយមេដឹកនាំរៀងៗខ្លួនផង ដែរក្នុងកិច្ចចរចាកំពូល ដែលព្រះមហាក្សត្រសម្តេចព្រះបរុមនាថ នរោត្តម សីហមុនីគង់ជាព្រះរាជអធិបតីក្នុងចំណោមគណបក្សទាំងពីរដែលប្រកាន់ជ័យជម្នះរៀងខ្លួន ក្រោយការបោះឆ្នោតថ្ងៃទី ២៨ខែក្កដាឆ្នាំ២០១៣៕