វ៉ាស៊ីនតោន —
ក្រុមអ្នកការពារសិទ្ធិមនុស្សនិងអង្គការសង្គមស៊ីវិលបានថ្កោលទោសចំពោះការបណ្តេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃសោរ៍ ក្នុងខណៈពេលជាមួយគ្នានេះដែរគណបក្សប្រឆាំងនៅបន្តការអំពាវនាវឱ្យពលរដ្ឋកុំបាក់ទឹកចិត្តហើយបន្តការតស៊ូទាមទាររបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃសៅរ៍ក្រុមបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣បានចាត់ទុកថានេះជា«ករណីររំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយដែលមិន អាចទទួលយកបាននិងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមសកម្មជនសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានសម្តែងនូវការសោកស្តាយដែលអាជ្ញាធរបានប្រើវិធានការក្តៅក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដែលកើតមានឡើងក្រោយពីការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំមុន។
លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា៖ «វាជាសញ្ញាអាក្រក់សម្រាប់លទ្ធិប្រជាធិបតេយ្យជាជំហានមួយដើរថយក្រោយដ៏ធំ។ ជាពិសេសការបំបែកការធ្វើបាតុកម្មនៅ ទីលានប្រជាធិបតេយ្យនៅ ព្រឹកនេះយើងមើលទៅ វាមិនមែនជារឿងមួយចាំបាច់ទាល់តែសោះដោយសារតែប្រជាពលរដ្ឋនៅ ទីនោះទោះបីគាត់សុំច្បាប់ឬមិនសុំច្បាប់យ៉ាងហោចណាស់គាត់អត់មានធ្វើអ្វី ដែលវាមានអំពើហិង្សាឬក៏បំពានច្បាប់ណាទេគ្រាន់តែគាត់បានបំពេញតួរនាទីរបស់គាត់ជាពលរដ្ឋក្នុងការតវ៉ាក្នុងការសម្តែងមតិហើយសម្តែងមតិដោយសន្តិវិធីទៀតអញ្ចឹងហើយបានខ្ញុំសោកស្តាយមែនទែន ហើយវាស្របជាមួយនឹងការបំបែកហិង្សាពីរថ្ងៃកន្លងមកហើយ។ អញ្ចឹងទេការបំបែកព្រឹកនេះវាជាសារដ៏ធំមួយដែលរដ្ឋាភិបាលលោកហ៊ុនសែនថារដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះគឺមិនទទួលអនុញ្ញាតឱ្យសម្តែងមតិ»។
ទីលានប្រជាធិបតេយ្យដែលនៅចំកណ្តាលរាជធានីភ្នំពេញ បានក្លាយជាទីតាំងបាតុកម្មប្រចាំថ្ងៃរបស់គណបក្សសង្គ្រោះជាតិចាប់តាំងពីថ្ងៃទី១៥ខែធ្នូមកដោយទាមទារឱ្យមានបោះឆ្នោតជាតិឡើងវិញនិងឱ្យលោកហ៊ុន សែន ដែលត្រូវបានសភាដែលមានតែគណបក្សប្រជាជនកម្ពុជាតែងតាំងជានាយករដ្ឋមន្ត្រីឱ្យចុះចេញពីតំណែង។
ការតវ៉ារបស់ពួកគេបានបញ្ចប់យ៉ាងតក់ក្រហល់នៅព្រឹកព្រលឹមថ្ងៃសៅរ៍នៅពេលដែលកងកម្លាំងរដ្ឋាភិបាលដែលមានជាច្រើនពាន់នាក់សហការជាមួយនឹងក្រុមបុរសដែលស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបងនិងបំពង់ទីបបានមកបណ្តេញ ពួកគេចេញដោយបង្ខំ។
រាជរដ្ឋាភិបាលកម្ពុជាបាននិយាយការពារការបណ្តេញចេញនេះនិងការបង្រ្កាបលើបាតុកម្មរបស់កម្មករដែលឈានដល់អំពើហិង្សានៅផ្លូវវេងស្រេង កន្លងមកថាជាការរក្សាសណ្តាប់ធ្នាប់សង្គមនិងការពារផលប្រយោជន៍ដល់អ្នកវិនិយោគទុននៅ កម្ពុជា។
គណបក្សប្រជាជនកម្ពុជាក៏បានអំពាវឱ្យគណបក្សប្រឆាំងវិលចូលមកតុចរចាឡើងវិញដើម្បី ដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅ ក្នុងប្រទេសកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសៅរ៍លោក កែវ រ៉េមី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «គណបក្សប្រជាជនយល់ឃើញថាដំណោះស្រាយដ៏ ប្រសើរបំផុតគឺការចរចាមិនមែនទាក់ទងទៅនឹងរឿងបាតុកម្មនោះទេ។ ការចរចាគឺមានសារៈសំខាន់ណាស់ វិលត្រឡប់មកតុចរចាដើម្បីជជែកគ្នា។ នេះគឺជារឿងមួយដ៏ល្អបំផុតហើយគណបក្សប្រជាជនបើកទ្វារចំហរជានិច្ចស្វាគមន៍ចំពោះរាល់ទង្វើរាល់ការងារណាដែលគណបក្សសង្គ្រោះជាតិមានបំណងជជែកវែកញែកជាមួយគ្នាដើម្បីរកនូវការអភិវឌ្ឍសម្រាប់ប្រទេសជាតិសុខដុមដល់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស»។
លោកក៏បានអំពាវនាវឱ្យកម្មករវិលចូលធ្វើការងារវិញដោយកុំជឿតាមការឃោសនារបស់គណបក្សសង្គ្រោះជាតិហើយបញ្ឈប់ការតវ៉ាទាមទារសុំដំឡើងប្រាក់ខែដល់១៦០ដុល្លារសិននិងទទួលយកប្រាក់ខែ១០០ដុល្លារដែលរដ្ឋាភិបាលសម្រេចប្រគល់ជូន។
«រាជរដ្ឋាភិបាលសូមអំពាវនាវសូមឱ្យប្រជាពលរដ្ឋកម្មករ កម្មការិនីប្អូនៗកុំឱ្យធ្វើជាកង្កែប។ កង្កែបខ្ញុំចង់និយាយថាគ្រាន់តែគេយកបបក់កង្កែបគេយកផ្កាពណ៌ក្រហមពណ៌ ខៀវ ពណ៌ស្វាយក៏ស៊ីនុយដែរតាមពិតផ្កាសោះមិនមែនជានុយពិតប្រាកដ។ សូមកុំឱ្យធ្វើជាកង្កែប។ ការសន្យារបស់គណបក្សសង្គ្រោះជាតិគ្រាន់តែថាមាត់ទទេរទេតើ»។
រដ្ឋាភិបាលកម្ពុជាបានចោទថាគឺមានក្រុមអ្នកដែលញុះញង់មកពីប្រភពមិនច្បាស់លាស់មួយចូលរួមជាមួយនឹងគណបក្សសង្គ្រោះជាតិក្នុងការបង្កឱ្យមានអំពើហិង្សាក្នុងពេលកន្លងមកហើយរដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅ ក្នុងតុលាការ។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការនិកហ្វិក បានយល់ឃើញថាវាគ្មានហេតុផលណាមួយដែលរដ្ឋាភិបាលចាំបាច់ដល់ប្រើកម្លាំងហិង្សាបង្ក្រាបលើការតវ៉ារបស់កម្មករនិងសកម្មជនគណបក្សប្រឆាំងឡើយ។ ហើយវាក៏ជាការរៀបចំនូវឆាកចរចាមួយដែលមិនមានតុល្យភាពគ្នានៃភាគីទាំងសងខាង។
«ខ្ញុំយល់ថាអ្វីដែលជាការចរចាលើកឡើងប៉ុន្មានថ្ងៃមុននេះ នោះគឺជាភាសានយោបាយមួយហើយការបង្ក្រាបលើបាតុករគឺជាការដាក់គំនាបដើម្បីឱ្យមេក្រុមប្រឆាំងធ្វើការដោះស្រាយឬក៏ចរចាដើម្បីបញ្ចប់នូវរាល់បញ្ហាទាំងឡាយក៏ប៉ុន្តែការបង្រ្កាបបែបនេះគឺជាការបង្ហាញនូវប្រៀបខ្លាំងទៅលើភាគីចរចាម្ខាងទៀតរួចទៅហើយ»។
មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបគឺលោកសម រង្ស៊ី និងលោកកឹម សុខាត្រូវបានតុលាការរាជធានីភ្នំពេញចេញដីកាឱ្យទៅបំភ្លឺនៅ ថ្ងៃទី១៤ខែមករាពីបទទាក់ទងនឹងការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជាមួយគ្នានេះដែរតុលាការក៏កោះអញ្ជើញលោករុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាឱ្យចូលបំភ្លឺក្នុងបទចោទដូចគ្នានេះដែរ។
ប៉ុន្តែមេដឹកនាំគណបក្សសង្គ្រោះជាតិហាក់មិនបង្ហាញការចុះញ៉មចំពោះការបង្រ្កាបដោយហិង្សានិងការប្រើផ្លូវតុលាការនេះទេដោយបានអំពាវនាវឱ្យពលរដ្ឋខ្មែរក្រោកឈរឡើងដើម្បីយកឈ្នះ លើរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
វីអូអេមិនអាចទាក់ទងមេដឹកនាំទាំងពីរនៃគណបក្សសង្គ្រោះជាតិបានទេកាលពីល្ងាចថ្ងៃសៅរ៍ប៉ុន្តែលោកសម រង្ស៊ីប្រធានគណបក្សបានចេញផ្សាយនូវសារខ្លីៗនៅតាមទំព័រហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កម្មករ កម្មការិនី និងកូនក្មួយយុវជនទាំងអស់ក្រោកឡើងរួមគ្នាជាមួយគណបក្សសង្រ្គាះជាតិ ហើយ ប្រកាន់ខ្ជាប់នូវធម៌អហិង្សា ដើម្បីយកឈ្នះលើអំណាចផ្តាច់ការនាពេលនេះ»។
អ្នកវិភាគនយោបាយក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិកលោក គុជ ចាន់លី បានយល់ឃើញថាកិត្តិនាមរបស់រដ្ឋាភិបាលអាចនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងហើយពិបាកក្នុងការស្តាទំនុកចិត្តពីប្រជាពលរដ្ឋឡើងវិញ។
«នៅពេលនេះរាជរដ្ឋាភិបាលទោះបីខាងមុខទៀតមានឱកាសដឹកនាំឬកាន់កាប់អំណាចតទៅទៀតក្តី ក៏ខ្ញុំយល់ឃើញ ថានឹងអស់មានប្រសិទ្ធភាពក្នុងការដឹកនាំប្រជាពលរដ្ឋខ្មែរទៀតហើយពីព្រោះនៅពេលនេះប្រជាពលរដ្ឋខ្មែរហាក់ដូចជាយល់ច្បាស់ណាស់ថារដ្ឋាភិបាលមិនមែនជារដ្ឋាភិបាលប្រជាពលរដ្ឋទេប៉ុន្តែគឺជាឃាតករនៃប្រជាពលរដ្ឋវិញព្រោះ លោកប្រើកម្លាំងអាវុធយុទ្ធភ័ណ្ឌឆ្លើយតបទៅនឹងការសុំទាមទាររបស់ប្រជាពលរដ្ឋ»។
ការបណ្តេញចេញដោយហិង្សានេះកើតឡើងតែបីថ្ងៃប៉ុណ្ណោះមុនពេលដែលគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៥នៃជ័យជម្នះ៧មករា។ ហើយក៏មានរយៈពេលពីរថ្ងៃមុនពេលដែលកាលបរិច្ឆេទកំណត់សុំឱ្យលោកគ្រូអ្នកគ្រូនៅ ទូទាំងប្រទេសចូលរួមធ្វើកូដកម្មទាមទារការដំឡើងប្រាក់ខែដែលនឹងចាប់ផ្តើមធ្វើនៅ ថ្ងៃច័ន្ទទី៦ខែមករាដើម្បីទាមទារប្រាក់ខែឱ្យបានចំនួនមួយលានរៀល។ គេនៅមិនទាន់ដឹងថា តើកូដកម្មនេះនៅបន្តឬយ៉ាងណាទេបន្ទាប់ពីគម្រោងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលគ្រោងធ្វើនៅ ថ្ងៃអាទិត្យទី៥ ខែមករានេះត្រូវបានគណបក្សសម្រេចលុបចោលយ៉ាងតក់ក្រហល់ហើយធ្វើតែកម្មវិធីបង្សុកូលដើម្បី ឧទ្ទិសមគ្គផលដល់ជនរងគ្រោះបាត់បង់ជីវិតយ៉ាងហោចណាស់៤នាក់ ពីការបង្ក្រាបយ៉ាងឃោរឃៅរបស់អាជ្ញាធរនៅផ្លូវវេងស្រេងវិញ៕