ភ្នំពេញ —
លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងបានដាក់បណ្តឹងប្រឆាំងលោកកឹម សុខា មេដឹកនាំគណបក្សជំទាស់ធំជាងគេនៅកម្ពុជានៅថ្ងៃសុក្រនេះពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍អំពីរឿងគុកទួលស្លែង។
ប៉ុន្តែមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា បណ្តឹងនេះនឹងក្លាយជាការកៀបសង្កត់លើគណបក្សប្រជែងកាន់តែខ្លាំងឡើងថែមទៀត។
លោកគួយ ធុនណា មេធាវីរបស់លោកជុំ ម៉ី និងអតីតកុមារអ្នកទោសគុកទួលស្លែងពីរនាក់និងអតីតយុទ្ធនារីខ្មែរក្រហមម្នាក់ ដែលធ្លាប់ជាប់គុកទួលស្លែងរយៈពេលខ្លី បានយកបណ្តឹងកូនក្តីរបស់ខ្លួនទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ។
លោកនិយាយថា៖ «កូនក្តីខ្ញុំមានជុំ ម៉ី នង ចាន់ផល ជិន ម៉េត និងនង គឹមចាន់ ប្តឹងលោកកឹម សុខាពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ ពួកគាត់បានទារសំណង១០០០ដុល្លារដើម្បីយកទៅធ្វើបុណ្យឧទ្ទិសកុសល្យតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរនិងព្រះពុទ្ធសាសនានៅគុកទួលស្លែង»។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានរាយការណ៍ថា បាននិយាយថា គុកទួលស្លែងជាគុកសិប្បនិមិត្ត និងរៀបចំដោយប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យលោកជុំ ម៉ីដឹកនាំបាតុកម្មធំមួយទាមទារឲ្យលោកកឹម សុខាសុំទោសជនរងគ្រោះគុកទួលស្លែងកាលពីថ្ងៃទី៩ខែមិថុនា។
ប៉ុន្តែលោកកឹម សុខាបានច្រានចោលការលើកឡើងនេះនិងប្រកែកមិនព្រមធ្វើការសុំទោស ដោយលោកចាត់ទុកថា ការទាមទារនេះត្រូវបង្វិលដោយគណបក្សកាន់អំណាច។
លោកមេធាវីគួយ ធុនណាមានប្រសាសន៍បញ្ជាក់ថា ការដាក់បណ្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈនេះមិនមែនផ្តោតលើសេចក្តីថ្លែងការណ៍របស់លោកកឹម សុខានោះទេ ប៉ុន្តែគឺផ្តោតលើការបកស្រាយរបស់លោកដែលថា សម្លេងរបស់លោកត្រូវបានយកមកកាត់តនោះ។
លោកយ៉ែម បុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនទាន់មានប្រតិកម្មចំពោះបណ្តឹងប្រឆាំងលោកកឹម សុខាទេ។ ប៉ុន្តែមន្ត្រីនយោបាយរបស់គណបក្សនេះនឹងត្រូវប្រជុំគ្នានៅល្ងាចនេះ។
មន្ត្រីអ្នកនាំពាក្យគណបក្សជំទាស់ដដែលសម្តែងការព្រួយបារម្ភចំពោះការបោះឆ្នោតដែលនឹងមកដល់នៅចុងខែក្រោយនេះ។
លោកនិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំង ពីព្រោះបើសិនស្ថានការណ៍នៅតែមានការរំខាន ធ្វើឲ្យមានភាពវឹកវរ ភាពមិនប្រក្រតីដូច្នេះ យើងយល់ឃើញថា ការបោះឆ្នោតនេះមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ទេ»។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា(និកហ្វិក) និយាយថា នេះអាចជាចេតនានយោបាយសម្រាប់បង្អាប់គណបក្សជំទាស់។
លោកនិយាយថា៖ «គោលបំណងនៃការប្តឹងប្រហែលជាធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ពិសេសធ្វើឲ្យប្រជាប្រិយភាពរបស់មេដឹកនាំគណបក្សជំទាស់ធ្លាក់ចុះ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ។ មានគណបក្សនយោបាយចំនួនប្រាំបីចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត។
ដោយឡែកការឃោសនាបោះឆ្នោតរយៈពេល៣០ថ្ងៃនឹងចាប់ផ្តើមនៅថ្ងៃទី២៧ខែមិថុនានេះ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនបានអំពាវនាវឲ្យលោក ជុំ ម៉ីផ្អាកការធ្វើបាតុកម្មប្រឆាំងលោកកឹម សុខាមួយរយៈក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតដើម្បីឲ្យមានបរិយាកាសល្អសម្រាប់ការបោះឆ្នោត។ ជាមួយគ្នានោះ លោកហ៊ុន សែនបាននិយាយបើកផ្លូវថា លោកជុំ ម៉ីអាចធ្វើវិធីផ្សេងទៀតក្រៅពីបាតុកម្មដើម្បីប្រឆាំងលោកកឹម សុខា។
នៅក្នុងពេលនេះ ប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីត្រូវរារាំងមិនឲ្យចូលរួមបោះឆ្នោតបាន ដោយសារការផ្តន្ទាទោសរបស់តុលាការខ្មែរដែលក្រុមមន្ត្រីសង្គមស៊ីវិលចាត់ទុកថា នោះជារឿងនយោបាយ៕