ភ្នំពេញ —
សមាគមវៀតណាមប្រចាំប្រទេសកម្ពុជាគ្រោងនឹងដឹកនាំធ្វើមហាបាតុកម្មប្រឆាំងស្ថានទូតចិន ក្នុងខណៈពេលដែលជម្លោះនៅដែនសមុទ្រចិនខាងត្បូងកំពុងតែឡើងកម្តៅ ស្របពេលជាមួយគ្នានោះដែរ មានអ្នកវិនិយោគទុននិងអ្នកទេសចរណ៍ជនជាតិចិនជាច្រើននាក់បានភៀសខ្លួនពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញពីជនជាតិវៀតណាម។
ការភៀសខ្លួនរបស់ជនជាតិចិនមកកាន់ប្រទេសកម្ពុជាដែលមិនធ្លាប់មានពីមុនមក បានកើតឡើងក្រោយពីនាវាវៀតណាមនិងចិនបានត្រូវគេរាយការណ៍មកថា បានបាញ់ទឹកដាក់គ្នានៅជិតការដ្ឋានអណ្តូងខួងប្រេងរបស់ចិនក្នុងផ្ទៃទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថា វៀតណាមបានបន្តបញ្ជូននាវាទៅកាន់តំបន់នោះដើម្បីគំរាមកំហែងបុគ្គលិកចិន។
មានរោងចក្ររបស់ចិនចំនួន១៥កន្លែងក្នុងប្រទេសវៀតណាមត្រូវបានទីភ្នាក់ងារសារព័ត៌មានបរទេស BBC រាយការណ៍ថា ពលរដ្ឋវៀតណាមដែលពោរពេញទៅដោយកំហឹងបានដុតឆេះ។ ក៏ប៉ុន្តែដោយឡែករោងចក្រជាច្រើនដែលគ្រប់គ្រងដោយថៅកែជនជាតិចិននៅកម្ពុជាមិនទាន់ទទួលរងនៅផលប៉ះពាល់ទេ។
លោកទ្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា លោកបានទទួលដំណឹងពីជនជាតិចិនបានភៀសខ្លួនពីវៀតណាមមកកាន់កម្ពុជាផងដែរ។ តែលោកបានអះអាងថា ប្រទេសវៀតណាមមិនបានបណ្តេញពួកគេចេញទេគឺពួកគេបានចាកចេញដោយខ្លួនឯងតែប៉ុណ្ណោះ។
លោកនិយាយថា៖ «អាហ្នឹងមិនមានការដេញទេ។ នេះមកពីខ្លួនឯងទេ មិនដឹងថា មូលហេតុអ្វីបានជាជនជាតិចិនគេមិនចង់រស់នៅទីនោះទៀតគឺគេចង់ទៅកម្ពុជា ឬក៏ទៅណាខ្ញុំក៏មិនដឹងដែរ»។
មិនមានចំនួនតួលេខជាក់លក្ខណថា មានជនជាតិចិនប៉ុន្មាននាក់ដែលបានភៀសខ្លួនពីវៀតណាមមកកាន់កម្ពុជាទេ។
វីអូអេបានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍សុខ ផល ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ តែមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ ចំណែកឯកលោកកឹង ឈន ស្នងការប៉ូលិសខេត្តស្វាយរៀង បាននិយាយថា លោកកំពុងជាប់រវល់។
សមាគមវៀតណាមប្រចាំប្រទេសកម្ពុជាគ្រោងនឹងដឹកនាំធ្វើមហាបាតុកម្មប្រឆាំងនឹងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាពាក់ព័ន្ធនឹងជម្លោះនៅដែនសមុទ្រចិនខាងត្បូង។
លោកស៊ឹម ជី ប្រធានសមាគមសហព័ន្ធខ្មែរ វៀតណាមប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃពុធនេះថា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះលោកនឹងជួបប្រជុំជាមួយនិងគណៈកម្មការដើម្បីសម្រេចធ្វើមហាបាតុកម្មនេះ។
លោកបញ្ជាក់ថា បាតុកម្មអាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះដើម្បីបង្ហាញឆន្ទៈស្នេហាជាតិរបស់ជនជាតិវៀតណាមពាក់ព័ន្ធនឹងជម្លោះនៅដែនសមុទ្រចិនខាងត្បូង។
លោកនិយាយថា៖ «ខាងខ្ញុំហ្នឹងធ្វើ ប៉ុន្តែចាំខ្ញុំត្រឡប់មកវិញ យើងប្រជុំគណៈកម្មការខ្ញុំ»។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យជនបរទេសណាមួយមកធ្វើបាតុកម្មប្រឆាំងនឹងជនជាតិមួយផ្សេងទៀតក្នុងទឹកដីកម្ពុជាបានទេ។
លោកនិយាយថា៖ «ខ្ញុំចាត់ទុកថា ទឹកដីកម្ពុជាមិនមែនសម្រាប់ជនជាតិបរទេសយកប្រើប្រាស់ដើម្បីធ្វើការប្រឆាំងនឹងជនជាតិណាមួយទេ។ ច្បាប់មិនអនុញ្ញាតទេ»។
គណបក្សប្រឆាំងធ្លាប់បានរិះគន់ថា មានជនជាតិវៀតណាមប្រមាណជាង១លាននាក់បានតាំងទីលំនៅខុសច្បាប់នៅកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសចិនទើបបានប្រកាសថា ខ្លួនបានដាក់ការដ្ឋានខួងប្រេងដែលរៀបចំចាត់ចែងដោយរដ្ឋនៅជិតប្រជុំកោះ Paracels ដែលស្ថិតនៅចម្ងាយ២២០គ.ម.ពីឆ្នេរសមុទ្រវៀតណាម។
កន្លែងនោះជាតំបន់មួយដែលរដ្ឋាភិបាលទីក្រុងហាណូយបានអះអាងថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ការដ្ឋានខួងប្រេងដែលមានតម្លៃ១ពាន់លានដុល្លារនេះជារបស់ក្រុមហ៊ុនប្រេងចិនដែលមានឈ្មោះថា CNOOC ដែលកាន់កាប់ដោយរដ្ឋាភិបាលចិន។ ប្រទេសចិនបានពោលអះអាងថា ប្រតិបត្តិការខួងប្រេងពិតប្រាកដឋិតនៅក្នុងផ្ទៃទឹករបស់ខ្លួន៕