លោកប្រធានាធិបតីចិន Xi Jingping បានចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកូរ៉េខាងត្បូង ដែលក្រុមអ្នកសង្កេតការណ៍ជាច្រើនចាត់ទុកថាជាការទ្រគោះបោះបោកដល់សម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់ក្រុងប៉េកាំង គឺ កូរ៉េខាងជើង។
កិច្ចចរចារបស់លោក Xi ជាមួយលោកស្រីប្រធានាធិបតី កូរ៉េខាងត្បូង Park Geun-hye រំពឹងថានឹងផ្ដោតទៅលើសេចក្ដីព្រួយបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែរ និង កាំជ្រួចអន្តរទ្វីបរបស់កូរ៉េខាងជើង។
ក្នុងពេលមួយសប្ដាហ៍នេះ ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុកកែតវង់ប្រតិបត្តិការខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ជាអ្វីដែលមនុស្សខ្លះមើលឃើញថាជាសញ្ញាមួយបង្ហាញអំពីការមិនសប្បាយចិត្តរបស់ក្រុងព្យុងយ៉ាង និងទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jingping។
ទស្សនកិច្ចលោក Xi ជាដំណើរលើកទីមួយរបស់ប្រធានាធិបតីចិនទៅកូរ៉េខាងត្បូងមុនទៅកូរ៉េខាងជើង និងជាលើកទី៥ ដែលលោកស្រី Park បានជួបជាមួយលោក Xi ចាប់តាំងពីមេដឹកនាំទាំង២នាក់ បានឡើងកាន់តំណែង។ ផ្ទុយទៅវិញលោក Xi មិនទាន់បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Yong Un ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ នៅឡើយទេ៕