ក្នុងចំណោមគម្រោងវិនិយោគបរទេសសរុបចំនួន២២ពាន់លានដុល្លារសម្រាប់កម្ពុជា ប្រទេសចិនបានវិនិយោគចំនួន៧,៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមមន្ត្រីផ្លូវការកម្ពុជាដែលបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
លោក ជា វុទ្ធី អគ្គនាយករងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញថា គម្រោងវិនិយោគមកពីប្រទេសចិនស្មើនឹង៣៥ភាគរយ នៃគម្រោងវិនិយោគមកពីបរទេសសរុបចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ ២០១៩នេះ។ ក្នុងនោះទឹកប្រាក់វិនិយោគពីប្រទេសចិនសរុបចំនួន៧,៩លានដុល្លារអាមេរិក។
លោក ជា វុទ្ធី បន្ថែមថាប្រទេសចិនវិនិយោគភាគច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្នែកវារីអគ្គិសនី ទូរគមនាគមន៍ ផ្នែកតំបន់ឧស្សាហកម្ម កសិកម្ម ទេសចរណ៍និងក្រុមហ៊ុនអាកាសចរណ៍ និងផ្នែកធនាគារ៕