ផ្នែកផ្សាយជាភាសាចិននៃវីអូអេបានផ្សាយថា បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនបាននិយាយថា អាជ្ញាធរចិនកំពុងស៊ើបអង្កេតនាយទាហាន១៤នាក់ក្នុងបណ្តាពួកនាយទាហានជាន់ខ្ពស់របស់ខ្លួន ដោយមានរួមបញ្ចូលទាំងកូនប្រុសរបស់អតីតឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ផងដែរ ពីបទជាប់សង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ។
ការស៊ើបអង្កេតនេះត្រូវបានចាត់ទុកថា ជាយុទ្ធនាការថ្មីបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងនឹងអំពើពុករលួយក្នុងជួរកងទ័ព។ ព័ត៌មាននេះកើតមានទ្បើងបួនខែក្រោយពីលោក Xu Caihou អតីតនាយទាហានជាន់ខ្ពស់ម្នាក់របស់ប្រទេសចិនបានទទួលសារភាពថា លោកបានស៊ីសំណូក«យ៉ាងច្រើន» ជាថ្នូរនឹងការជួយពួកអ្នកសូកឲ្យបានទ្បើងស័ក្តិ។
លោក Luo Yuan អ្នកជំនាញការយោធានិងជាអនុប្រធានប្រតិបត្តិនៃសមាគមឧបត្ថម្ភ យុទ្ធសាស្ត្រ និងវប្បធ៌មចិនបាននិយាយថា អំពើពុករលួយជាឃាតករធំបំផុតនៃសមត្ថភាពប្រយុទ្ធរបស់ក្រុមទាហានចិនដែលគួរតែត្រូវដាក់ទណ្ឌកម្មដើម្បីថែរក្សាឲ្យមានការអភិវឌ្ឍន៍ល្អប្រសើររបស់ក្រុមទាហានចិន៕