ប្រទេសចិននិងសហរដ្ឋអាមេរិកបានបើកសម្ភោធមជ្ឈមណ្ឌលការពារសុវត្ថិភាពនុយក្លេអ៊ែររួមមួយនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រដើម្បីបណ្តុះបណ្តាលពីវិធីសាស្រ្តក្នុងការរៀបចំទុកដាក់សម្ភារៈសម្រាប់ផលិតនុយក្លេអ៊ែរ និងវិធីសាស្រ្តក្នុងការទប់ស្កាត់ការវាយប្រហារភេរវកម្មទៅលើរោងចក្រនុយក្លេអ៊ែរ។
លោក Ernest Moniz រដ្ឋមន្រ្តីក្រសួងថាមពលរបស់អាមេរិក និងលោក Xu Dazhe ប្រធានទីភ្នាក់ងារនុយក្លេអ៊ែររបស់ចិនបានចូលរួមក្នុងពិធីសម្ភោធមជ្ឈមណ្ឌលនេះ។
លោក Moniz បានផ្តល់គុណសម្បត្តិដល់ប្រទេសចិនចំពោះការសហការជាមួយសហរដ្ឋអាមេរិក និងចាប់យកជំហានបន្ទាប់ដើម្បីឆ្ពោះទៅកាន់សុវត្ថិភាពនុយក្លេអ៊ែរ។ ប៉ុន្តែលោក Moniz បានសម្តែងការព្រួយបារម្ភអំពីផែនការរបស់ចិនក្នុងការកែច្នៃកាកសំណល់នុយក្លេអ៊ែរឲ្យទៅជាភ្លុយតានីត្យូមដែលអាចប្រើប្រាស់សម្រាប់បង្កើតអាវុធនុយក្លេអ៊ែរបាន។
លោក Moniz បានមានប្រសាសន៍ថា «ចិនកំពុងតែចាត់វិធានការទៅមុខដ៏ខ្លាំងក្លា ហើយមជ្ឈមណ្ឌលនេះគឺជាចំណុចអះអាងមួយដ៏ល្អបំផុតដែលបង្ហាញពីការប្តេជ្ញារបស់ចិន។ ជាមួយនឹងការកែច្នៃភ្លុយតានីត្យូមបានយ៉ាងល្អ យើងបានសម្តែងការព្រួយបារម្ភរបស់យើងជាសាកលអំពីការញែកភ្លុយតានីត្យូម ហើយនិយាយឲ្យស្មោះត្រង់ទៅយើងមានការបារម្ភអំពីថវិកា ប៉ុន្តែយើងគិតថា វាមានសារៈសំខាន់ណាស់នៅពេលដែលប្រទេសនានាធ្វើដូច្នេះ ហើយជាថ្មីម្តងទៀតយើងបានសម្តែងការព្រួយបារម្ភតំណាងឲ្យប្រទេសដទៃទៀត»៕