វ៉ាស៊ីនតោន៖ អតីតបុគ្គលិកផ្នែកការផ្សាយជាខេមរភាសារបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (វីអូអេ) គឺ លោក ឈឹម ផន បានទទួលមរណភាពកាលពីថ្ងៃទីពុធ ទី ១៦ខែមករា ឆ្នាំ ២០១៣ វេលាម៉ោង ០១:៣០ (មួយ សាមសិប នាទី) រសៀល ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយជរាពាធ នៅឯគេហដ្ឋានរបស់លោក ក្នុងស្រុករកាកោង ខេត្តកណ្តាល ប្រទេសកម្ពុជា។
លោក ឈឹម ផន ជាសមាជិកដំបូងម្នាក់ក្នុងក្រុមស្ថាបនិកវត្តពុទ្ធិការាមក្នុងក្រុងស៊ីលវ័រស្ព្រីង (Silver Spring) រដ្ឋ ម៉ារីឡិន (Maryland) នៅជាយរដ្ឋធានីវ៉ាស៊ីនតោន និងធ្លាប់បម្រើជាអនុប្រធាននៃសមាគមរក្សាមរតកខ្មែរ ដែលបង្រៀនរបាំនិងភ្លេងប្រពៃណីខ្មែរដល់សហគមន៍ខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោនដែរ។ លោកនិងភរិយា គឺអ្នកស្រី សំអាត មានកូនប្រុសម្នាក់ ឈ្មោះ ទិព្វមោនី និងកូនស្រីម្នាក់ឈ្មោះ គីមបឺលី។
ក្រុមគ្រួសាររបស់លោកបានបញ្ជាក់ថា ពិធីបូជាសពនឹងប្រព្រឹត្តធ្វើនៅថ្ងៃសៅរ៍ទី ១៩ ខែមករានេះនៅស្រុករកាកោង ខេត្តកណ្តាល៕
លោក ឈឹម ផន បាន បម្រើការនៅឯការិយាល័យវីអូអេក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចំនួន ៣៤ឆ្នាំ មុននឹងលោកចូលនិវត្តន៍នៅឆ្នាំ២០០១ ហើយបានវិលត្រឡប់ទៅរស់នៅក្នុងប្រទេសកម្ពុជាវិញ។ លោកឈឹម ផនត្រូវបានបុគ្គលិករួមអាជីពនិងអ្នកស្តាប់ទទួលស្គាល់ចំពោះទេពកោសល្យក្នុងការផ្សាយសំឡេងដែលអាចទាក់ទាញអារម្មណ៍អ្នកស្តាប់ឱ្យដូចជាកំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍ដែលកើតមានឡើង។