ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នកទោស​បឹងត្របែក​រំលឹក​រឿង​ឈឺចាប់​ក្រោយ​ចូលរួម​សវនាការ​កាត់ទោស​មេខ្មែរ​ក្រហម

អ្នកស្រី​នៅ សារីម​ ដែល​ជា​អតីត​អ្នកទោស​នៅ​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម និង​ជា​អតីត​បុគ្គលិក​វីអូអេ​ផ្នែក​ខេមរភាសា បាន​មក​ផ្តល់​កិច្ចសម្ភាស​នៅ​ទីស្នាក់​របស់​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១១។

អតីត​អ្នកទោស​នៅ​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​គឺ​អ្នកស្រី​នៅ សារឹម ​បាន​ទៅ​ចូលរួម​ស្តាប់​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​លេខ​០០២​ក្នុង​ពេល​ដែល​ចាប់ផ្តើម​កាលពី​ចុង​ខែ​វិច្ឆិកា។

ការចូលរួម​ក្នុង​សវនាការ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកស្រី​នៅ សារឹម​នឹក​ឃើញ​ដល់​អនុស្សាវរីយ៍​ឈឺចាប់​ពេល​រស់នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​និង​អតីត​អ្នកទោស​ដូច​គ្នា​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត។

លោកស្រី​បញ្ជាក់​បន្ថែម​ថា ​សវនាការ​នេះ​ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​មេដឹកនាំ​នានា​យក​មក​រៀន​សូត្រ​ថា​ត្រូវ​ធ្វើ​ល្អ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ពេល​នៅ​កាន់​អំណាច​បើមិន​ដូច្នេះ​ទេ​ ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការកាត់​ទោស​ដូចនេះ។

អ្នក​ស្រី​នៅ សារឹម ដែល​ជា​អតីត​បុគ្គលិក​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដែរ​បាន​ផ្តល់​បទសម្ភាស​ជាមួយ​លោក​ម៉ែន គឹមសេង​អំពី​ការសង្កេតលើ​សាលាក្តី​ខ្មែរ​ក្រហម​និងបទ​ពិសោធ​នៃ​ការចូលរួម​ក្នុង​សវនាការ​នេះ​នៅពេល​ដែល​វិល​ត្រឡប់​មកដល់​សហរដ្ឋ​អាមេរិក​វិញ។ ខាង​ក្រោម​នេះ​ជា​បទសម្ភាស​រវាង​លោក​ ម៉ែន គឹមសេង​ជាមួយ​នឹង​អ្នកស្រី​នៅ សារឹម។

XS
SM
MD
LG