ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វីអូអេ​សំឡេង​​សហរដ្ឋ​អាមេរិក​ប្រារព្ធខួបឆ្នាំទី៧០


វីអូអេ​បាន​បើក​កម្មវិធី​ផ្សាយ​នៅ​ថ្ងៃ​ទី​១​ ​កុម្ភៈ​ ឆ្នាំ​១៩៤២

សហរដ្ឋអាមេរិក៖ វីអូអេ​សម្លេងសហរដ្ឋអាមេរិក​ប្រារព​ធ្វើ​ពិធី​បុណ្យ​ខួប​ឆ្នាំ​ទី​៧០​ កាល​ពី​ថ្ងៃ​អង្គារ​នេះ​។​

វីអូអេ​បាន​បើក​កម្មវិធី​ផ្សាយ​នៅ​ថ្ងៃ​ទី​១​ ​កុម្ភៈ​ ឆ្នាំ​១៩៤២​ ជិត​ពីរ​ខែ​បន្ទាប់​ពី​ប្រទេស​ ជប៉ុន​បាន​ទម្លាក់​គ្រាប់​បែកលើ​កំពង់ផែភៀល ហាប៊័រ​ Pearl Harbor ដែល​ទាញ​សហរដ្ឋអាមេរិក​ឲ្យ​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។​

​ដោយ​និយាយ​ជា​ភាសា​អាល្លឺម៉ង់​ អ្នក​សារព័ត៌មាន​អាមេរិកាំង​វីល្លៀម ហាឡាន ហេល​ William​ Harlan​ Hale​ បាន​អាន​កម្មវិធី​ផ្សាយ​ទី​មួយ​របស់​ វីអូអេ​ពី​ទី​ក្រុង​ ញូវ យ៉ក New York ​ តាម​រលក​វិទ្យុ​ខ្លី។​

«នេះ​ជា​សម្លេង​មួយ​ដែល​និយាយ​ចេញ​ពី​ប្រទេស​អាមេរិក។​ រាល់​ថ្ងៃ​នៅ​ម៉ោង​ដដែល​យើង​នឹង​និយាយ​មក​កាន់​លោក​អ្នក​អំពី​ប្រទេស​អាមេរិក​និង​អំពី​សង្គ្រាម។​ ព័ត៌មាន​អាច​ល្អ​ឬ​អាច​អាក្រក់។​ យើង​នឹងជម្រាប​លោក​អ្នក​អំពី​រឿង​ពិត​»។​

លោក​នាយក​ដេវីឌ អេនសឹរ David​ Ensor នៃ​វីអូអេ​ ថ្លែង​ថា​ ពាក្យ​ពេចន៍​ទាំង​នេះ​នៅ​តែ​មានឥទ្ធិពលរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទៀត។

សហរដ្ឋ​អាមេរិក៖ ​លោក​ មិត រ៉មនី​ Mitt Romney​ គូ​ប្រជែង​តំណែង​ប្រធានាធិបតី​ អាមេរិកបាន​ឈាន​ទៅ​រក​ដំណែងនាំ​មុខ​គេ​ជា​ថ្មី​វិញ​នៅ​ក្នុង​ការ​ប្រកួត​តូច​ៗ​មួយ​ចំនួន​ដើម្បី​ការ​តែង​តាំង ​(ជា​បេក្ខជន​ប្រធានាធិបតី)​ ចាប់​ផ្តើម​ពី​ចុង​សប្តាហ៍​នេះ​នៅ​ក្នុង​រដ្ឋ​នេវ៉ាដា Nevada។​

សហរដ្ឋអាមេរិក៖ តួលេខ​ទិន្និន័យ​ដែល​ទើប​តែចេញ​ផ្សាយ​ថ្មីៗ​នេះ​បង្ហាញ​ថា​ ការ​កែប្រែ​ច្បាប់​សហរដ្ឋអាមេរិកថ្មីៗ​នេះ​មាន​ន័យ​ថា​ អ្នក​មាន​ស្តុក​ស្តម​អាមេរិកាំង​មួយ​ចំនួន​តូច​អាច​ផ្លាស់​ប្តូរ​ការ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​ ដោយ​ប្រើ​ គណកម្មាធិការ​ឈ្មោះ​ Super PACs​ ដើម្បី​រៃ​អង្គាស​ប្រាក់​រាប់​ម៉ឺន​លាន​ដុល្លារ​ នៅ​ក្នុង​វិភាគទាន​សម្រាប់​យុទ្ធនាការ។​

រុស្ស៊ី៖ អ្នក​ការ​ទូត​រុស្ស៊ី​ម្នាក់​ថ្លែង​ថា​ផែនការ​របស់​បស្ចឹម​ប្រទេស​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​អារ៉ាប់​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​នៅ​ក្នុង​ស៊ីរី​ ដែល​រីក​កាន់​តែ​ធំ​ឡើង​នឹង​គ្មាន​វាសនា​អាច​ទទួល​ការ​យល់​ព្រម​ពី​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​បាន​ទេ​ពីព្រោះ​ក្រុង​ម៉ូស្គូ​ជឿ​ថា​ឯកសារ​នោះ​មិន​បាន​បដិសេធ​អន្តរាគមន៍​យោធា​បរទេស​ទេ។​

អ៊ីរ៉ង់៖ អធិការ​នាយក​នៃ​ទី​ភ្នាក់​ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ​ IAEA​ ថ្លែង​ថា​ លោក​បាន​បំពេញ​ទស្សនកិច្ច​ដ៏​«ល្អ»​មួយ​នៅអ៊ីរ៉ង់​ ហើយ​បម្រុង​នឹង​ធ្វើ​ដំណើរ​មួយ​ទៀត​ នៅ​ក្នុង​«អនាគត​ដ៏​ខ្លី​បំផុត»​ ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​ចម្រូង​ចម្រាស់​។​

ប៉ាគីស្ថាន៖ បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​មួយ​របស់​អង្គការ​អូតង់​ដែល​គេ​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា​បាន​ចោទ​ថា​ប្រទេសនេះ​បាន​លួច​ជួយ​ពួក​តាលីបាន​ដោយ​សម្ងាត់។​

ប៉ាគីស្ថាន៖ មន្រ្តី​ប៉ាគីស្ថានម្នាក់​និយាយ​ថា​កញ្ចប់​មួយ​មាន​ដាក់​ជាតិ​ម្សៅ​ពុល​អានហ្ស្រាក់ anthrax​ ត្រូវ​បាន​ផ្ញើទៅ​ការិយាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី​ យួស៊ូហ្វ រាហ្សា ជិឡានី ​Yousuf​ Raza​ Gilani​ នៃ​ប្រទេសនេះ​កាល​ពី​ឆ្នាំ​មុន។​

សេណេហ្កាល់​៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​បាន គីមូន​ Ban Ki-moon​ បាន​សុំ​ឲ្យ​មាន​សេចក្តី​ស្ងប់​ស្ងៀម​ នៅសេណេហ្កាល់ នៅ​កន្លែង​ដែល​ក្រុម​ភ្នាក់ងារ​ប៉ូលីស​កូដកម្ម​ បាន​ប៉ះ​ទង្គិច​ជា​មួយ​ពួក​បាតុករ​ ដែល​ទាម​ទារ​មិន​ឲ្យ​លោក​ប្រធានាធិបតី​ អាបឌុឡាយេ វេឌ ​Abdoulaye​ Wade​ ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​បី។​

ភូមា៖ អ្នក​សម្រប​សម្រួល​សន្តិភាព​និយាយ​ថា​ អ្នក​ចចា​រដ្ឋាភិបាល​ភូមា​និង​អ្នក​បំបែក​ខ្លួន​ភាគ​តិច​ជាតិ​ មន​ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ដំបូង​មួយ​ ដើម្បី​បញ្ចប់​សង្គ្រាម​មាន​កំរិត​ទាប​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​នេះ។​

ប៉ាគីស្ថាន៖ ​ និយាយ​ថា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ទម្លាក់​គ្រាប់​បែក​ ទៅ​លើ​កន្លែង​លាក់​ខ្លួន​របស់​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ នៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេសអាហ្វហ្គានីស្ថាន​ ដោយ​បាន​សម្លាប់​ពួក​ឧទ្ទាម​១៨​នាក់។​

XS
SM
MD
LG