ក្រុមពិនិត្យមើលអាវុធគីមីរបស់អន្តរជាតិបាននិយាយថា ក្រុមអធិការកិច្ចបានប្រមូលសំណាកកាលពីថ្ងៃសៅរ៍នៅទីកន្លែងដែលមានការសង្ស័យថាមានការវាយប្រហារដោយអាវុធគីមីនៅក្នុងទីក្រុង Doumaនៃប្រទេសស៊ីរី។
អង្គការហាម ឃាត់ការប្រើអាវុធគីមីបានប្រាប់ឲ្យដឹងនៅក្នុងរបាយការណ៍មួយផ្អែកលើការរកឃើញហើយនិងព័ត៌មានផ្សេងៗទៀតដែលប្រមូលដោយក្រុមអធិការកិច្ចដែលនឹងត្រូវព្រាងបន្ទាប់ពីសំណាកនោះត្រូវបានវិភាគដោយមន្ទីរពិសោធន៍ដែលគេបានជ្រើសរើស។
ក្រុមអធិការកិច្ចបានប្រាប់ឲ្យដឹងថា ខ្លួននឹងធ្វើការវាយតម្លៃស្ថានភាពនោះហើយនឹងពិចារណាពីវិធានការនៅពេលអនាគត រួមមានលទ្ធភាពនៃដំណើរទស្សនកិច្ចម្តងទៀត។
ការប៉ុនប៉ងរបស់ក្រុមស្វែងរកការពិតដើម្បីចូលទីក្រុងនោះបានត្រូវពន្យារពេលជាច្រើនថ្ងៃបណ្តាលមកពីបញ្ហាដែលទាក់ទិននឹងសន្តិសុខជាបន្តបន្ទាប់។
ពួកអ្នកឆ្លើយតបក្នុងគា្រហ៍អាសន្នបាននិយាយថា មនុស្សប្រហែល៤០នាក់បានត្រូវសម្លាប់នៅក្នុងការសង្ស័យនៃការវាយប្រហារឧស្ម័នកាលពីថ្ងៃទី៧ ខែមេសាដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្តីបន្ទោសទៅលើរបបរបស់ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី។
រដ្ឋាភិបាលស៊ីរីបានបដិសេធថា ខ្លួនមិនបានប្រើអាវុធគីមីដែលរំលោភច្បាប់អន្តរជាតិទេ ហើយបានអញ្ជើញពួកអធិការឲ្យធ្វើការស៊ើបអង្កេត។
ការមកដល់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១៤ ខែមេសា នៅថ្ងៃតែមួយដែលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងបានចាប់ផ្តើមវាយប្រហារទីដៅឃ្លាំងអាវុធគីមី៣កន្លែងនៅក្នុងប្រទេសស៊ីរី៕