ក្រុម​យុទ្ធនាការ​បោះឆ្នោត​ថា បេក្ខជន​ប្រធានាធីបតី​លោក Joe Biden នឹង​ត្រូវ​ធ្វើ​តេស្ត​រក​កូវីដ១៩​ដោយ​ទៀងទាត់

  • ​Reuters

រូបឯកសារ៖ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក​ស្រី ​​Kamala Harris នៅក្នុង​ពេល​ទទួល​យក​ការតែងតាំង​ជាបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​អាមេរិក​​នៅ​ឆ្នាំ ២០២០។

ជំនួយ​ការ​នៃ​ក្រុម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ម្នាក់​របស់​​លោក​ Biden បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា​ ពួកគេ​ នឹង​ជូន​ដំណឹង​​ដល់​សាធារណជន​ ប្រសិន​បើ​​លោក Biden អាយុ​៧៧ឆ្នាំ ឬ​ លោកស្រី ​Harris ​អាយុ​ ៥៥​ឆ្នាំ ត្រូវ​បាន​រកឃើញ​ថា​​ ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩នោះ។​

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យលោក Joe Biden និង​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក​ គឺ​លោក​ស្រី Kamala Harris នឹង​ត្រូវ​ធ្វើ​តេស្ត​ជា​ប្រចាំ​ ដើម្បី​ស្វែង​រក​ជំងឺ​កូវីដ១៩។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ជំនួយការ​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ ខណៈដែល​ក្រុមយុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​ពួក​គេ កំពុង​ត្រៀម​ចំពោះលទ្ធភាព​នៃ​ការ​ជួប​ដោយ​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ​ មុន​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខនេះ។ ​

ជំនួយ​ការ​នៃ​ក្រុម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ម្នាក់​របស់លោក​ Biden បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា​ ពួកគេ​ នឹង​ជូន​ដំណឹងដល់​សាធារណជន​ ប្រសិន​បើលោក Biden អាយុ​៧៧ឆ្នាំ ឬ​ លោកស្រី ​Harris ​អាយុ​ ៥៥​ឆ្នាំ ត្រូវ​បាន​រកឃើញ​ថា ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩នោះ។​

ផ្ទុយ​ពី​លោក​ Joe Biden លោក​ប្រធានាធិបតី​ Donald Trump ដែល​មាន​អាយុ​៧៤​ឆ្នាំ និងជា​គូ​ប្រជែង​របស់​លោក​ Biden ​បាន​មើល​ស្រាល​ចំពោះ​វីរុសកូរ៉ូណាក្នុង​ដំណាក់​កាល​ដំបូងៗ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ​នៅ​សហរដ្ឋ​អាមេរិក​ ​ដោយ​ម្តង​នោះ​លោក​បាន​និយាយ​ថា​ ការ​តម្រូវ​ឲ្យ​ពាក់ម៉ាស់​ជាការ​ប្រុង​ប្រយ័ត្ន​ខ្លាច​ប៉ះពាល់​អ្នក​ដទៃ​ពេក ហើយ​លោក​តែង​ស្ទាក់ស្ទើរក្នុង​ការ​ពាក់ម៉ាស់ការពារខ្លួន​លោក។

ប៉ុន្តែ​ លោក Trump ​បាន​ផ្លាស់​ប្តូរ​ឥរិយាបទ​នៅ​ពេល​លោក​ចាប់​ផ្តើម​ពាក់​ម៉ាស់ជា​សាធារណៈ​កាល​ពី​ខែ​កក្កដា និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ពាក់​ម៉ាស់​ដែរ​ខណៈ​ករណី​ឆ្លង​បន្ត​កើន​ឡើង៕