វ៉ាស៊ីនតោន —
ការស្ទាបស្ទង់មតិថ្មីមួយនៃអង្គការច្បាប់របស់ស.រ.អា.មួយបានរកឃើញថា ជាចាំបាច់ សាលាក្តីកាត់ទោសខ្មែរក្រហម និងប្រទេសម្ចាស់ជំនួយត្រូវផ្តល់ការគាំទ្រឡើងវិញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជូនដំណឹងដល់ពលរដ្ឋកម្ពុជាអំពីដំណើរការកាត់ទោសមេខ្មែរក្រហម។ អង្គការនេះបានព្រមានថា ការបណ្តោយឲ្យធ្លាក់ចុះនូវការគាំទ្រពីសាធារណជននឹងនាំឲ្យប៉ះពាល់ដល់ដំណើរការកាត់ទោសនេះ។
របាយការណ៍របស់អង្គការ Open Society Justice Initiative (OSJI) ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទរកឃើញដំបូងៗថា ពលរដ្ឋភាគច្រើនក្នុងចំណោម១០០នាក់ដែលលែងបង្ហាញខ្លួនក្នុងដំណើរការកាត់ទោសខ្មែរក្រហម បានធ្វើបទសម្ភាសន៍ទាំងនៅទីក្រុង និងទីជនបទកាលពីចុងឆ្នាំនិងដើមឆ្នាំនេះ ហើយបានបង្ហាញការធ្លាក់នូវការគាំទ្រខ្លះដល់ដំណើរការសាលាក្តី ដែលចូលរួមពីអ.ស.ប.នេះ តែថា ពួកគេនៅតែចង់ឃើញដំណើរការកាត់ទោសដើរទៅមុខដដែល។
លោកស្រីឡូរ៉ា ម៉ាក់គ្រូ (Laura McGrew) ដែលជាអ្នកផ្តល់យោបល់ដល់អង្គការ (OSJI) និងជាអ្នកធ្វើបទសម្ភាសន៍ បានប្រាប់វីអូអេកាលពីថ្ងៃអង្គារថា បញ្ហាមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំឲ្យមានការថយចុះការគាំទ្រនោះគឺការខ្វះការយល់ដឹងអំពីដំណើរការកាត់ទោសខ្មែរក្រហម ដោយសារពួកគេមិនបានដឹងអំពីស្ថានការណ៍កាត់ទោស អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ពីរនាក់គឺ នួន ជា និង ខៀវ សំផន។
«ចំពោះខ្ញុំ បើគេមិនធ្វើការផ្សព្វផ្សាយទេ ពេលនោះតម្លៃសាលាក្តីត្រូវធ្លាក់ចុះ។ សម្រាប់ខ្ញុំ គោលបំណងចម្បងនៃសាលាក្តីគឺសម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាយុត្តិធម៌អន្តរជាតិដែរ ជាការណ៍ពិត។ តែតាមយោបល់ខ្ញុំគឺថា គោលបំណងជាបឋមគឺសម្រាប់ពលរដ្ឋកម្ពុជា ហើយប្រសិនបើពួកគេមិនដឹងថាមានអ្វីកើតឡើងនោះ ពួកគេមិនអាចរៀនសូត្របានទេ។ ពួកគេមិនអាចយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់គេបានទេ។ ពួកគេមិនអាចទទួលបានប្រព័ន្ធយុត្តិធម៌ដ៏មានប្រសិទ្ធិភាពពិតប្រាកដដែលគេសង្ឃឹមថា បានពីសាលាក្តីនោះឡើយ។ ដូច្នេះខ្ញុំគិតថា ការផ្សព្វផ្សាយគឺជារឿងសំខាន់»។
លោកស្រីបានថ្លែងថា ដំណើរការផ្សព្វផ្សាយសម្រាប់ការកាត់ទោសសំណុំរឿង០០១របស់កាំង ហ្កេអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងខ្មែរក្រហមនោះ មានការផ្សព្វផ្សាយខ្លាំងកាលពីឆ្នាំ២០០៩ និងឆ្នាំ ២០១០ដើម្បីឲ្យបានដឹងឮអំពីដំណើរការកាត់ទោស គឺផ្សព្វផ្សាយច្រើនជាងសំណុំរឿង០០២ដែលបានកាត់ទោសរួចហើយនៅវគ្គទី១ ហើយរង់ចាំសាលក្រមមុនពេលដំណើរការបន្តទៅសំណុំរឿង០០២ វគ្គទី២ទៀតនោះ។ លោកស្រីឡូរ៉ា ម៉ាក់គ្រូបានបន្ថែមថា រយៈពេល៦ខែចុងក្រោយនេះមានមនុស្សតិចណាស់ដែលបានឃើញការផ្សព្វផ្សាយអំពីដំណើរការកាត់ទោសតាំងពីខែតុលា ក្រោយពេលដែលសំណុំរឿង០០២វគ្គ១អំពីរឿងជម្លៀសពលរដ្ឋចេញពីទីក្រុង ត្រូវបញ្ចប់ការកាត់ទោសនោះ។
ក៏ប៉ុន្តែលោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានអះអាងថា សាលាក្តីនៅដំណើរការផ្សព្វផ្សាយជាធម្មតាគឺចុះទៅតាមបណ្តាខេត្តនានា ធ្វើវេទិកាសាធារណៈ ជួបសិស្សានុសិស្សនិងផ្តល់ឱកាសដល់ប្រជាពលរដ្ឋមកពីស្រុកខេត្តនានា បានបំពេញទស្សនកិច្ចស្វែងយល់អំពីដំណើរការ តុលាការ រួមនឹងការស្វែងយល់អំពីទីតាំងឧក្រិដ្ឋកម្ម ដូចជាបឹងជើងឯកនិងគុកទួលស្លែង។
«រៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ គឺមានប្រជាពលរដ្ឋចន្លោះពី៣០០ទៅ ៤០០នាក់នៅក្នុងដំណើរទស្សនកិច្ចមួយលើកៗ ដែលពួកគាត់បានមកទស្សនា ដោយផ្ទាល់និងចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់បុគ្គលិកសាលាក្តី ជាពិសេស គឺផ្នែកកិច្ចការសារធារណៈទាក់ទងជាមួយនឹងដំណើរការវិវត្តន៍ថ្មីៗ ទាក់ទងជាមួយនឹងតុលាការ»។
លោកបានថ្លែងថា ចំពោះការផ្សព្វផ្សាយតាមរយៈទូរទស្សន៍គឺវាអាស្រ័យទៅលើការមាន ឬគ្មានសវនាការតែប៉ុណ្ណោះ។
ក៏ប៉ុន្តែលោកស្រីឡូរ៉ា ម៉ាក់គ្រូបានកត់សម្គាល់ថា សាធារណជនបានដឹងដំណឹងអំពីបញ្ហាអវិជ្ជមាន ដូចជាការចោទប្រកាន់អំពីរឿងពុករលួយ អំពីរឿងពន្យារពេល បញ្ហាវិវាទរវាងចៅក្រមជាតិ និងចៅក្រមអន្តរជាតិ និងបញ្ហាខ្វះខាតថវិកា ជាជាងព័ត៌មានវិជ្ជមានអំពីសាលាក្តី។
ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្លះទៀតបានបង្ហាញឲ្យឃើញនៅសប្តាហ៍ថ្មីៗនេះដែរថា សំណុំរឿងបន្ថែម០០៣ និង០០៤ ដែលរដ្ឋាភិបាលធ្លាប់រារាំងនោះ មានបញ្ហាចម្រូងចម្រាសជាថ្មីទៀត ក្រោយពីអ្នកវិភាគខ្លះបានអះអាងថា ចៅក្រមមិនអនុញ្ញាតឲ្យមេធាវីជនសង្ស័យចូលមើលសំណុំរឿង ចៅក្រមមិនទាន់មានការសម្រេចចាប់ខ្លួនជនសង្ស័យ ទោះជាមានការស៊ើបអង្កេត៥ឆ្នាំហើយក្តី ដែលរឿងនេះជាចំណុចរាំងស្ទះដល់ដំណើរការនីតិវិធីសំណុំរឿងបន្ថែម។
សាស្ត្រាចារ្យច្បាប់ ចេហ្វ្រីយ ប្រែន (Jeffrey Brand) និងជានាយកនៃមជ្ឈមណ្ឌលច្បាប់ និងយុត្តិធម៌អន្តរជាតិនៃសាកលវិទ្យាល័យ San Francisco បានអះអាងថា សម្រាប់ប្រយោជន៍ពលរដ្ឋកម្ពុជា និងពិភពលោក គេសង្ឃឹមថា ភាពស្មុគស្មាញខាងនយោបាយ ដែលគម្រាមនិងបង្អាក់ការផ្តន្ទាទោសនេះ នឹងត្រូវគេបញ្ឈប់។
«បើពុំដូច្នោះទេ រង្វាន់ដ៏ធំបំផុតសម្រាប់សាលាក្តី មរតក៌របស់សាលាក្តីចំពោះការបង្រៀនអំពីសារៈសំខាន់ស្តីពីនីតិរដ្ឋទៅកាន់អ្នកជំនាន់ក្រោយនិងការរំឭកដល់ពិភពលោកអំពីសារៈសំខាន់នៃការទទួលខុសត្រូវ អាចនឹងអន្តរាយទៅវិញ»។
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលតែងតែខ្វះខាតថវិកា បានកាត់ទោសសំណុំរឿង០០២ វគ្គ១ ហើយកំពុងរង់ចាំសាលក្រមដែលរំពឹងថា នឹងចេញនៅខែមិថុនាខាងមុខ។ សាលាក្តីនេះកំពុងរៀបចំការកាត់ទោសសំណុំរឿង០០២វគ្គទី២ ជាសំណុំរឿងសំខាន់ដែលមានទាក់ទងនឹងឧក្រិដ្ឋកម្មនានាដែលបង្កឲ្យពលរដ្ឋខ្មែរស្លូតត្រង់ជិតពីរលាននាក់បានស្លាប់បាត់បងជីវិតក្នុងទសវត្សរ៍១៩៧០។
ទោះជាខ្វះព័ត៌មានផ្សព្វផ្សាយឲ្យដឹងអំពីដំណើរការកាត់ទោសក៏ពិតមែនក្តី តែអ្នកដែលបានធ្វើបទសម្ភាសន៍បានបង្ហាញថា ពួកគេក៏ចង់ឲ្យមានការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ឬជនជាប់ចោទទាំងពីរដែរ ដើម្បីស្វែងរកការណ៍ពិតដែលកើតឡើងក្នុងសម័យខ្មែរក្រហម។
លោកស្រីឡូរ៉ា ម៉ាក់គ្រូបានបន្ថែមថា៖ «មនុស្សភាគច្រើន ដែលនិយាយជាមួយខ្ញុំ បានប្រាប់យើងថា ពួកគេចង់ឲ្យការកាត់ទោសដំណើរការទៅមុខ។ ពួកគេចង់បានដំណើរការកាត់ទោសត្រូវធ្វើបន្ត តែពួកគេពិតជាមិនសូវបានដឹងច្រើនទេ ថាតើមានអ្វីកើតឡើងចំពោះសំណុំរឿង០០២»។
លោកឡាត់ គី មន្ត្រីសម្របសម្រួលផ្នែកសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិ មនុស្សអាដហុក បានអះអាងថា លោកសង្កេតឃើញថា សហគមន៍ទូទៅ នៅខ្វះព័ត៌មានច្រើនណាស់ ទោះជាអង្គការរបស់លោកនិងសាលាក្តីបានចុះធ្វើការផ្សព្វផ្សាយជាច្រើនក្តី។
«អញ្ចឹងហើយជាយុទ្ធសាស្ត្រមួយដែលយើងខ្ញុំបានផ្សារភ្ជាប់ជាកេរតំណែលវិជ្ជមានខ្លះអំពីបញ្ហាជនរងគ្រោះ ដែលចូលរួមស្វែងរកយុត្តិធម៌ដោយផ្ទាល់ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់បានផ្លាស់ប្តូរយោបល់គ្នា ហើយនឹងផ្សះផ្សារជម្ងឺផ្លូវចិត្តរបស់សហគមន៍ដទៃទៀត ដែលគាត់អត់បានចូលរួមនៅក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ឬក៏អត់បានចូលរួមដិតដល់ក្នុងបញ្ហាសាលាក្តីខ្មែរក្រហមនេះ»។
ទោះជាយ៉ាងណាក៏ដោយ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យនៃសាលាក្តី ខ្មែរក្រហម បានទទូចដល់ក្រុមប្រទេសម្ចាស់ជំនួយផ្តល់ថវិកាគ្រប់គ្រាន់ដើម្បីឲ្យសាលាក្តីធ្វើកិច្ចការរបស់ខ្លួនបាន ហើយលោកក៏បានបន្ថែមថា សាលាក្តីនេះត្រូវការជំនួយពីសង្គមស៊ីវិល និងថវិកាម្ចាស់ជំនួយដើម្បីធ្វើកិច្ចការបន្តទៀត៕