ភ្នំពេញ៖ ព្រះវិមានព្រះបរមរូប ព្រះបរមរតនៈកោដ្ឋសម្តេចឪនរោត្តមសីហនុត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃសុក្រនេះគឺមួយឆ្នាំក្រោយពីព្រះអង្គបានសោយទីវង្គត់កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនី សម្តេចព្រះវររាជមាតា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់បានយាងនិងចូលរួមក្នុងព្រះរាជពិធីសម្ពោធជាផ្លូវការព្រះបរមរូបសម្តេចឪ។
ព្រះមហាក្សត្រនិងសម្តេចព្រះវររាជមាតាមានព្រះភក្រ្តស្រពាប់ស្រពោនក្នុងពេលដែលព្រះអង្គស្តេចយាងចូលរួមតែព្រះមហាក្សត្រមិនបានថ្លែងព្រះរាជសារអ្វីទេក្រៅពីលោក សុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី និង លោក នាយករដ្ឋមន្ត្រីហ៊ុន សែនតែប៉ុណ្ណោះ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានអានរបាយការណ៍សាងសង់ថាព្រះវិមានព្រះបរមរូបសម្តេចឪបានចំណាយពេលសាងសង់អស់រយៈពេល៨ខែដោយចំណាយទឹកប្រាក់អស់ជាង១លាននិង២សែនដុល្លារសហរដ្ឋអាមេរិក។ លោកបាននិយាយរៀបរាប់ថា ព្រះបរមរូប សម្តេចព្រះនរោត្តម សីហនុ ធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ ម៉ែត្រ ទ្រង់ឈរមួយជំហរ ក្នុងសម្លៀកបំពាក់ខោអាវធំ មិនបានទ្រង់គ្រឿងជាព្រះរាជា តាមប្រពៃណីទេ។
ព្រះអង្គអោបដៃសំយុងមកមុខ តម្កល់លើព្រះភ្នែន មានកម្ពស់ ២,៧ ម៉ែត្រ សាងសង់នៅលើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ ម៉ែត្រ និងទទឹង២៧ ម៉ែត្រ។ ព្រះបរមរូបព្រះករុណា ព្រះបរមរតនៈកោដ្ឋត្រូវបានតម្កល់ ដោយបែរព្រះភក្ត្រ ទៅទិសខាងកើត បែរខ្នង ទៅវិមានឯករាជ្យ។
លោកនាយករដ្ឋហ៊ុន សែន បានរំឮកពីគុណសម្បត្តិសម្តេចឪក្នុងការទាមទារឯករាជ្យនិងសម្តេចឪមានព្រះរាជតួនាទីដ៏សំខាន់ក្នុងការផ្សះផ្សារឯកភាពជាតិ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកំណត់យកថ្ងៃទី១៥ខែតុលាជារៀងរាល់ឆ្នាំ ជាថ្ងៃឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនៈកោដ្ឋសម្តេចឪនរោត្តមសីហនុ។
លោកហ៊ុន សែនក៏បានអំពាវនាវឱ្យមេដឹកនាំជំនាន់ក្រោយបន្តយកថ្ងៃទី១៥ខែតុលាដើម្បីបង្កើតឱកាសឱ្យប្រជាពលរដ្ឋគោរពព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិ។
លោកនិយាយថា៖«យើងជំនាន់នេះកំពុងតែធ្វើត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាន់ក្រោយ។ សង្ឃឹមថាអ្នកបន្តវេនរាប់សិបឆ្នាំ រាប់រយឆ្នាំតទៅទៀត នៅតែបន្តរក្សាថ្ងៃទី១៥ ខែតុលារៀងរាល់ឆ្នាំដើម្បីសម្រាប់ប្រជាពលរដ្ឋ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះវររាជបិតាជាតិខ្មែរ»។
សម្តេចឪនរោត្តម សីហនុបានសោយព្រះទិវង្គត់កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២នៅទីក្រុងប៉េកាំងប្រទេសចិនប្រជាមានិតដោយជំងឺគាំងបេះដូង។
ព្រះបរមសពសម្តេចឪត្រូវបានប្រារព្ធពិធីថ្វាយព្រះភ្លើងកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៣ដោយមានមនុស្សចូលរួមជាច្រើនរាប់សែននាក់។
ព្រះវិមានព្រះបរមរតនៈកោដ្ឋបានធ្វើពិធីបញ្ចុះបឋមសីលាកាលពីថ្ងៃទី២០ខែកុម្ភៈនៅលើសួនច្បារវិមានឯករាជ្យ៕

Your browser doesn’t support HTML5