ភ្នំពេញ —
អង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមបើកសវនាការដើម្បីកំណត់វិសាលភាពនៃការកាត់ក្តីសំណុំរឿង០០២វគ្គទី២នៅថ្ងៃអង្គារដែលជាផ្នែកមួយនៃសវនាការរៀបចំដំណើរការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនពីរនាក់។
ក្រុមមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីសាលាក្តីខ្មែរក្រហមអះអាងថានេះជាជំហានថ្មីមួយទៀតដើម្បីឈានទៅបើកសវនាការពេញអង្គសេចក្តីនៃសំណុំរឿងទី២នេះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថាសវនាការនោះនឹងផ្តោតសំខាន់លើប្រធានបទតែពីរប៉ុណ្ណោះ។
«ប្រធានបទសំខាន់គឺផ្តោតលើវិសាលភាពនៃសំណុំរឿង០០២វគ្គទី២និងសំណើរបស់ក្រុមមេធាវីរបស់ជនជាប់ចោទខៀវ សំផន ដែលថាសំណុំរឿង០០២វគ្គទី១គួរតែត្រូវបានបញ្ចប់ជាស្ថាពរសិនមុននឹងចាប់ផ្តើមសវនាការលើភស្តុតាងនៅក្នុងសំណុំរឿង០០២វគ្គ២»។
ការិយាល័យសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី ៣១ ខែ មករាស្នើឱ្យតុលាការកំណត់វិសាលភាពនៃសំណុំរឿង០០២/០២ ដោយលើកយកទីតាំងឧក្រិដ្ឋកម្មសំខាន់ចំនួនប្រាំបីមកបញ្ចូលក្នុងការកាត់ទោសដូចជាមានមន្ទីរសន្តិសុខ ស-២១ ឧក្រិដ្ឋកម្មលើជនជាតិវៀតណាមនិងជនជាតិចាម សហករណ៍ត្រាំកក់និងមន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល។
ក៏ប៉ុន្តែដើមបណ្តឹងរដ្ឋប្បវេណីបានស្នើឱ្យបន្ថែមវិសាលភាពនៃបទចោទទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងការប្រព្រឹត្តចំពោះពុទ្ធសាសនិក និងបានស្នើឱ្យដាក់បញ្ចូលទីតាំងចំនួនបីនិងបទចោទមួយបន្ថែមទៀតគឺការដ្ឋានទំនប់ត្រពាំងថ្ម មន្ទីរសន្តិសុខភូមិភាគឧត្តរ មន្ទីរសន្តិសុខកោះខ្យង និងការជម្លៀសដោយបង្ខំដំណាក់កាលទី៣។
លោកនេត្រ ភក្ត្រា បញ្ជាក់ថាភាគីនានានឹងផ្តល់អំណះអំណាងរបស់ខ្លួនដោយផ្ទាល់មាត់ក្នុងសវនាការនៅថ្ងៃស្អែកនេះ។
សំណុំរឿង០០២នៅសល់ជនជាប់ជាប់ចោទចាស់ជរាតែពីរនាក់ប៉ុណ្ណោះគឺ នួន ជា អតីតប្រធានសភាខ្មែរក្រហមអាយុ៨៧និងខៀវ សំផន អតីតប្រមុខរដ្ឋអាយុ៨២ឆ្នាំ។
អង្គជំនុំជម្រះសាលាដំបូងបានបញ្ចប់ការកាត់ក្តីសំណុំរឿង០០២វគ្គទី១កាលពីខែតុលាឆ្នាំ២០១៣។ ហើយសាលក្រមគ្រោងនឹងប្រកាសនៅពាក់កណ្តាលឆ្នាំ២០១៤នេះ។
លោកហុង គឹមសួន មេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីមួយរូបយល់ថាសវនាការនេះគឺជាជំហានមួយវិជ្ជមានសម្រាប់ជនរងគ្រោះ។
ដោយឡែកលោកឌួង សាវន អ្នកសម្របសម្រួលកម្មវិធីអាពាហ៍ពិពាហ៍ដោយបង្ខំនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាសំឡឹងឃើញថាសវនាការនៅថ្ងៃស្អែកជាចំណែកមួយនៃដំណើរឆ្ពោះទៅរកការកាត់ទោសជនជាប់ចោទនួន ជា និងខៀវ សំផនពេញអង្គសេចក្តី។ ប៉ុន្តែលោកគិតថា ការវិវត្តន៍នេះនៅមានភាពយឺតយ៉ាវជាងអ្វីដែលជនរងគ្រោះចង់បាន។
«តាមយោបល់របស់ខ្ញុំ ខ្ញុំគិតថានេះជាដំណើរឆ្ពោះទៅរកការកាត់ទោសហើយតែមិនដឹងថាជោគជ័យប៉ុណ្ណាព្រោះថាឃើញថាជាចំណុចវិជ្ជមានតែអ្វីដែលគួរបារម្ភគឺដំណើរនេះនៅយឺត»។
នួន ជា និងខៀវ សំផន ត្រូវចាប់ខ្លួនកាលពីឆ្នាំ២០០៧ ក្រោមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បទចោទទាំងនេះដែលជាប់ពាក់ព័ន្ធនឹងការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អង្គជំនុំជម្រះសាលាដំបូងគិតថាសវនាការអំពីវិសាលភាពនៃការកាត់ទោសសំណុំរឿង០០២វគ្គទី២នេះអាចនឹងស៊ីពេលច្រើនជាងមួយថ្ងៃ៕